សុខភាព
តើការផឹកទឹកត្រជាក់ ពិតជាគ្រោះថ្នាក់ដល់សុខភាពមែនទេ?
មិនថាជាទឹកភេសជ្ជៈផ្អែម តែ ឬសូម្បីតែស្រាបៀរ ដែលមនុស្សជាច្រើនលួចលាក់បន្ថែមទឹកកក ឬវាត្រជាក់ពីទូទឹកកកស្រាប់ក៏ដោយ តាមពិតទាំងនេះសុទ្ធតែប៉ះពាល់សឹងទាំងអស់។

តើទឹកត្រជាក់ប៉ះពាល់ដល់រាងកាយយ៉ាងដូចម្តេច?
ផឹកទឹកត្រជាក់ក្នុងពេលខ្លី អាចធ្វើឲ្យខួរក្បាលត្រជាក់ ឬមានរោគសញ្ញាត្រជាក់ដល់ខួរក្បាល។ ទោះយ៉ាងណា ការឈឺក្បាលអាចបាត់មួយរយៈ (អ្នកដែលមានជំងឺឈឺក្បាលប្រកាំង ទំនងជាជួបប្រទះរោគសញ្ញានេះជាងមនុស្សធម្មតា) វាជាដំណើរការនៃខួរក្បាលដែលដឹកនាំឈាមឲ្យហូរទៅកាន់សរសៃឈាមនៅតំបន់ត្រជាក់ ដើម្បីកំដៅសរសៃឈាមក្នុងតំបន់នោះ និងពង្រីកសរសៃឈាម រហូតដល់រំញោចសរសៃប្រសាទដែលយល់ឃើញពីការឈឺចាប់ផងដែរ។ ប៉ុន្តែបើនិយាយពីគ្រោះថ្នាក់ដល់រាងកាយក្នុងរយៈពេលវែង មានដូចគ្នា។ ការផឹកទឹកត្រជាក់ ធ្វើឲ្យតម្រងនោមធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីយកត្រជាក់ចេញពីរាងកាយ ដោយការបញ្ចេញទឹកត្រជាក់ ដែលរក្សាទុកក្នុងប្លោកនោម។
បន្ថែមពីលើតម្រងនោម ដើម្បីធ្វើការកាន់តែខ្លាំង ភាពត្រជាក់ក៏ធ្វើឲ្យសរសៃឈាមរឹង ប្រែទៅជាមិនស្រួល ហើយឈាមឡើងក្រាស់ និងធ្វើចលនាយឺតៗ និងពិបាកជាង បណ្តាលឲ្យកាកសំណល់ក្នុងឈាមទៅកោះនៅលើជញ្ជាំងសរសៃឈាម ហើយអាចកកកុញក្លាយជាជំងឺសរសៃឈាមបេះដូង រហូតដល់វាអាចជាមូលហេតុនៃភាពមិនប្រក្រតីដូចខាងក្រោម៖
១ នោមញឹកញាប់ ហើយអាចទប់ទឹកនោមបានរយៈពេលខ្លី
២ ឈឺខ្នង ឈឺចង្កេះញឹកញាប់
៣ ឈឺរាងកាយ ជាពិសេសនៅក្នុងសន្លាក់ផ្សេងៗដូចជា ជង្គង់ កែងដៃ ម្រាមដៃ ក
៤ ហើមពោះ ការរំលាយអាហារថយចុះ ដោយសារតែជាតិខ្លាញ់នៅក្នុងអាហារត្រូវបាន condensed ទៅជាខ្លាញ់ ក្រពះធ្វើការកាន់តែខ្លាំង ចំណាយពេលយូរដើម្បីរំលាយ។
៥ មានរោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូង ឬសរសៃឈាមរឹង រហូតដល់វាអាចជាមូលហេតុនៃជំងឺដាច់សរសៃឈាមខួរក្បាល ischemic, ខ្វិន និងជំងឺដាច់សរសៃឈាមខួរក្បាល។

ដូច្នេះបើអ្នកចង់ចៀសវាងគ្រោះថ្នាក់បែបនេះ គួរតែផឹកទឹកក្តៅ ឬទឹកសីតុណ្ហភាពក្នុងបន្ទប់ ជំនួសឲ្យការផឹកទឹកត្រជាក់ខ្លាំង ឬកាត់បន្ថយការផឹកទឹកត្រជាក់ ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច។ គ្រប់គ្រងអាហារដែលមានជាតិម្សៅ និងស្ករដើម្បីបំពេញតម្រូវការរបស់រាងកាយ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីកែតម្រូវដំណើរការនៃសរីរាង្គខាងក្នុង រួមទាំងសរសៃឈាមធម្មតា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឡើងកូលេស្តេរ៉ុលខ្ពស់ អាចទទួលទានស៊ុតលឿងបានទេ?
ចុចអាន៖វិធី ៤ យ៉ាង ជួយរាងកាយបង្កើនប្រសិទ្ធបំប្លែង ថាមពលពីអាហារ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី