Connect with us

សុខភាព

អាហារ ៧ ប្រភេទ អ្នកជំងឺបាក់ទឹកចិត្តមិនគួរបរិភោគ

បានផុស

នៅ

ម្ហូបអាហារសំខាន់ណាស់សម្រាប់រាងកាយ យោងទៅតាមពាក្យស្លោក “You are what you eat” មានន័យថា “អ្នកជាអ្វីដែលអ្នកញ៉ាំ”។ ដូច្នេះម្ហូបអាហារខាងក្រោមនេះជាប្រភេទម្ហូបអ្នកជំងឺបាក់ទឹកចិត្តមិនគួរបរិភោគឡើយ ព្រោះវាធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់៖

១. អាហារបំពងឆ្អិនស្រាប់ 

ការសិក្សាដ៏ធំមួយរកឃើញថា មនុស្ស ៤០ភាគរយដែលញ៉ាំអាហារបំពងទៀតទាត់មានការវិវត្តន៍ជំងឺបាក់ទឹកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ជាតិអាល់កុល

ការបរិភោគស្រាក្រហមមួយកែវពីរកែវជួយបង្កើនសារធាតុគីមីរីករាយនៅក្នុងរាងកាយដូចជាសេរ៉ូតូនីន។ ផ្ទុយទៅវិញសម្រាប់អ្នកមានជំងឺបាក់ទឹកចិត្ត ជាតិស្រវឹងនឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ ជាពិសេសកាត់បន្ថយប្រសិទ្ធិភាពថ្នាំ។

៣. គ្រាប់ធញ្ញជាតិចម្រាញ់

ការ​សិក្សា​លើ​ស្ត្រី​អស់​រដូវ​រក​ឃើញ​ថា ​អ្នក​ដែល​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ចម្រាញ់មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​​។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវវិភាគរបបអាហាររបស់មនុស្សពេញវ័យជាង ១៦០០នាក់បានកត់សម្គាល់ថាអ្នកដែលញ៉ាំគ្រាប់ធញ្ញជាតិដែលមិនទាន់ចម្រាញ់មានហានិភ័យទាបនៃរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត។

៤. អំបិល

យើងដឹងរួចមកហើយថា ជាតិប្រៃបង្កជំងឺលើសឈាមនិងជំងឺបេះដូង លើសពីនេះវាថែមទាំងប៉ះពាល់ខួរក្បាលដូចគ្នាដែលនាំឲ្យអ្នកកើតជំងឺផ្លូវចិត្ត។

៥. ស្ករចម្រាញ់

ជាតិស្ករចម្រាញ់មានឥទ្ធិពលអវិជ្ជមានលើសុខភាពរាងកាយរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង រហូតដល់ជំងឺធាត់ និងជំងឺមហារីកប្រភេទមួយចំនួន។ ប៉ុន្តែការទទួលទានច្រើនក៏អាចប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តផងដែរ។

៦. ជាតិផ្អែមសិប្បនិម្មិត

អ្នកប្រហែលជាគិតថាជាតិផ្អែមសិប្បនិម្មិតជាជម្រើសល្អ ប៉ុន្តែការស្រាវជ្រាវបានបញ្ជាក់ថាវាបង្កជំងឺច្រើនដូចជា ជំងឺបាក់ទឹកចិត្ត និងធ្វើឲ្យអារម្មណ៍មិននឹងនរ។ ហេតុផលនោះគឺ ជាតិស្ករសិប្បនិម្មិតជះឥទ្ធិពលទៅលើធាតុគីមីក្នុងខួរក្បាលដូចជា សេរ៉ូតូនីន និងដូប៉ាមីន ឲ្យថយចុះ និងបង្កើនអរម៉ូនស្ត្រេសមកវិញ។

៧. ភេសជ្ជៈប៉ូវកម្លាំង 

ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកកាហ្វេអ៊ីននិងជាតិស្ករដែលប៉ះពាល់ដល់ខួរក្បាលរបស់យើង សូម្បីតែកាហ្វេដែលល្បីខាងជួយសុខភាពល្អក៏អាចប៉ះពាល់ផ្លូវចិត្តរបស់អ្នកបានដែរបើទទួលទានលើសកម្រិត។

សូមបញ្ជាក់ដែរថា សម្រាប់អ្នកពិបាកបរិភោគអាហារគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានដំបូន្មានត្រឹមត្រូវ និងវិធីសាស្ត្រសុវត្ថិភាព៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ អាហារ ៥ មុខ បង្កើនការឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ

ចុចអាន៖ អាហារ ៩ មុខ អាចធ្វើឲ្យហើមពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១៤ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

Sokha Hotels

ព័ត៌មានពេញនិយម