Connect with us

សុខភាព

អាហារ ៦ ប្រភេទ ញ៉ាំហើយអាចមានអាការឈឺក្បាលដោយមិនដឹងខ្លួន

បានផុស

នៅ

អាការឈឺ​ក្បាល​ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ​ ក្លិន​ទឹក​អប់ និង​ពន្លឺ​ខ្លាំង​ ប៉ុន្តែ​គ្នា​យើង​ដឹង​អត់​ថា​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ ក៏​អាច​បង្ក​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល?

អាហារ​ និង​ភេសជ្ជៈ​ដែល​បង្ក​ឲ្យ​មាន​អាការឈឺ​ក្បាល

១. ស្រា​ក្រហម

យោង​តាម​គេហទំព័រHarvard Health Publishing​បាន​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ក្រោយ​ញ៉ាំ​ស្រា​ក្រហម​​ក៏​មាន​ការ​ជួប​ប្រទះច្រើន​ដែរ ប៉ុន្តែ​ពុំ​មាន​​ការ​បញ្ជាក់​ច្បាស់លាស់​ណា​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ទំនាក់ទំនង​​រវាង​​ស្រា​ក្រហម​ និង​ការ​ឈឺ​ក្បាល​ឡើយ។

២. ឈីស

ទន្ទឹម​នឹង​នេះ​​ដែរ ឈីស​ផ្ទុក​សារធាតុ​Tyramine ដែល​ធ្វើ​សរសៃ​ឈាម​រួម​តូច ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល។

៣. សូកូឡា

ចំណែក​សូកូឡា ក៏​ជា​ប្រភេទ​អាហារ​ដែល​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ច្រើន ពីព្រោះ​តែ​សូកូឡា​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុTyramine។

៤. ទឹក​ដោះ​គោ

យោង​តាម​ការ​សិក្សា​មួយ​របស់​National Library of Medicine ​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ផលិត​ពី​ទឹក​ដោះ​គោ មាន​ពាក់ព័ន្ធ​ទៅ​នឹង​អាការៈ​ឈឺ​ក្បាល​​​​ភ្លាម​ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥. ពពួក​ផ្លែ​ក្រូច

ជាក់ស្ដែង ផ្លែ​ក្រូច​ផ្ទុក​ទៅ​ដោយ​សារធាតុ​ Octopamine ដែល​អាច​បង្ក​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល ហើយ​អ្នក​ដែល​មិន​​ទម្លាប់​ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​អាស៊ីដ​ អាច​នឹង​កើត​មាន​អាការៈ​ឈឺ​ក្បាល​នេះ។

៦. ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ

ដូច​គ្នា​នេះ​ដែរ ពពួក​ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ ប្រមូល​ផ្ដុំ​ទៅ​ដោយ​សារធាតុ​Aspartame ដែល​កាត់បន្ថយ​កម្រិត​Dopamine​ ជា​ហេតុ​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ក្បាលបាន​ដែរ​

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អាហារ ៥ ប្រភេទ ជាខ្លាញ់ល្អ ជួយកាត់បន្ថយកូលេស្តេរ៉ុលនៃជំងឺធ្ងន់ធ្ងរ

អាហារ ៩ មុខ អាចធ្វើឲ្យហើមពោះ (kampucheathmey.com)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម