Connect with us

សុខភាព

តើវ៉ាក់សាំងពិតជាជួយពិភពលោកឲ្យគ្រប់គ្រងលើវីរុសកូវីដ១៩បាន​ពិតប្រាកដមែន?

បានផុស

នៅ


មួយឆ្នាំមកហើយ​គិត​ចាប់តាំងពីមេរោគកូវីដករណីដំបូងត្រូវបានគេរាយការណ៍ពីទីក្រុង Wuhanប្រទេសចិន ហើយប្រធានបទចុងក្រោយពេលនេះវិញ គឺ​អំពីវ៉ាក់សាំងការពារ​។

ច្រើនជំនាន់មកហើយ ដែល​វិទ្យាសាស្ត្រមិនធ្លាប់ទទួលបាន​ជោគជ័យ​​សម្រាប់ការបង្កើតវ៉ាក់សាំងការពារអម្បូរវីរុសកូរ៉ូណាទេ។ ក្រោយពេលរាតត្បាត​សារឡើងវិញនៅចុងឆ្នាំ​២០១៩នេះទៀតសោត​ ពួកគេបានអះអាងថា វ៉ាក់សាំង​នឹង​ត្រូវការពេល​បង្កើតមិនតិច​តួចឡើយ អាច​ពីរវាង​បួនឆ្នាំរហូតសល់រាប់ទសវត្សរ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



តើវ៉ាក់សាំង Covid-19 នឹងជួយជំរុញ​ពិភពលោកអាចគ្រប់គ្រង​លើវីរុសកូវីដ១៩បាន​ក្នុងឆ្នាំ២០២១​នេះដែរទេ?

នៅថ្ងៃទី ១៣ ខែមករាឆ្នាំមុនក្រុមហ៊ុនអាមេរិក Moderna និងវិទ្យាស្ថានសុខភាពជាតិបានបញ្ចប់លំដាប់លំដោយនៃការរៀបចំស្រាវជ្រាវ(Timeline )រកវ៉ាក់សាំង ប្រឆាំងនឹងវីរុសថ្មីនេះ​ដែលក្រោយមកមិនយូរប៉ុន្មានពួកគេចាប់ផ្តើមបង្កើតគ្លីនិកនិងទទួលបានថវិកាមកធ្វើការ​ភ្លាមៗ។
សាកលវិទ្យាល័យ Oxford ក្នងពេលជាមួយគ្នា ក៏បានផ្លាស់ប្តូរការស្រាវជ្រាវរបស់ខ្លួនយ៉ាងរហ័ស លើវ៉ាក់សាំងការពារជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ដោយលើប្រភេទ​វីរុសកូរ៉ូណាថ្មីនេះដែរ។
ទោះបីយ៉ាងនេះហើយក្តី ក៏ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីខែកុម្ភៈថា វ៉ាក់សាំងពិតប្រាកដ អាចនឹងរួចរាល់ក្នុងរយៈពេល ១៨ ខែក្រោយ​ការ​ស្រាវជ្រាវឯណោះ ។

បណ្ឌិតមីក្រូជីវសាស្ត្រនិងភាពស៊ាំនៅជុំវិញពិភពលោកបានធ្វើការរួមគ្នា

បទពិសោធន៍ថ្មីនិងទំនើបកម្ម​នៃ​ការស្រាវជ្រាវវ៉ាក់សាំងមួយទសវត្សរ៍ចុងក្រោយនេះបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពន្លឿនការរកឃើញ​វ៉ាក់សាំងបង្ក្រាបកូវីដ។

កម្មវិធី Warp Speed ​​ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់សម្បទាន​ជាង ១២ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងដូចជា Moderna, AstraZeneca, Johnson និង Johnson, Sanofi និង Novavax ។ ជាថ្នូរមកវិញរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើ​កិច្ចសន្យាជាមួយក្រុមហ៊ុនទាំងនេះក្នុងគោលដៅ​ប្រមូលឱ្យបានថ្នាំវ៉ាក់សាំង​ចំនួន ៣០០ លានដូសសំរាប់ជនជាតិអាមេរិក។

នៅប្រទេស​ចិនវិញ គេ​បានបង្កើតក្រុមការងារពិសេសមួយក្នុងខែមករាឆ្នាំ២០២០ ដើម្បីផ្តល់មូលនិធិនិងសម្របសម្រួលការស្រាវជ្រាវរកវ៉ាក់សាំងបន្ទាន់ក្រោយការផ្ទុះឡើងនៅ អ៊ូហាន។ រហូតមកដល់ខែមេសា ប្រទេសនេះបានកំណត់ជោគជ័យ​នូវរូបមន្តបច្ចេកវិទ្យាវ៉ាក់សាំងចំនួន ៥ ប្រភេទផ្សេងៗគ្នាដែលរួមមាន​ ទាំងបច្ចេកវិទ្យាវ៉ាក់សាំងអសកម្ម ដែលត្រូវបានបដិសេធជាយូរមកហើយដោយលោកខាងលិចផង។
ហេតុផលដែលវ៉ាក់សាំងអសកម្មមិនត្រូវបានអនុវត្តនៅបស្ចឹមប្រទេសគឺដោយសារ សំដៅទៅលើគ្រោះថ្នាក់មួយនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥៥ ទាក់ទងនឹងវ៉ាក់សាំងជំងឺស្វិតអវៈយវៈព្រោះហានិភ័យនៃផលប៉ះពាល់​ដែលគ្របដណ្តប់រយៈពេលវែង។

លោក Stanley Plotkin ដែលបានបង្កើតវ៉ាក់សាំងហ្សីឡានៅទសវត្សឆ្នាំ ១៩៦០ និងជាអ្នកដើរតួយ៉ាងសំខាន់ក្នុងឧស្សាហកម្មវ៉ាក់សាំងរាប់ទសវត្សមកហើយ បាននិយាយថា ព្រឹត្តិការណ៍វិទ្យាសាស្ត្រកាលពីឆ្នាំមុនគឺមិនធ្លាប់មានពីមុនមកទេ ។ លោកសង្កត់ធ្ងន់ថា «យើងមិនធ្លាប់មានក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងច្រើនក្នងពេល​តែមួយដោយប្រើវេទិកាផ្សេងៗគ្នាដូច្នេះទេ នេះជារបត់ល្អមួយ »។

វ៉ាក់សាំងកូវីដ​ចំនួន ៦៣ ប្រភេទ ខុសៗគ្នាក្នុងពេលបច្ចុប្បន្ន

វ៉ាក់សាំងកូវីដ​មាន​ចំនួន​ ៦៣ ប្រភេទ ខុសៗគ្នាក្នុងពេលបច្ចុប្បន្ន ដែល​កំពុងធ្វើការសាកល្បងតាមគ្លីនិកខ្លះ និងភាគច្រើន​ផ្តោតលើប្រូតេអ៊ីនកើនឡើងនៃវីរុស ដែលត្រូវបានភ្ជាប់ទៅនឹងកោសិកាមនុស្ស។ គោលដៅដែលត្រូវបានគេកំណត់អត្តសញ្ញាណ ដើម្បីស្រាវជ្រាវវ៉ាក់សាំងសម្រាប់ជំងឺឆ្លងវីរុសនេះបានក្លាយទៅជាគោលដៅត្រឹមត្រូវ១០០ភាគរយ ឧទាហរណ៍មេរោគអេដស៍គឺពិបាកក្នុងការចាក់វ៉ាក់សាំងណាស់​បានជាការប្រើស្រោមអនាម័យជាជម្រើស ចំណែក​ ជំងឺផ្តាសាយគឺពិបាកដោះស្រាយជាងជំងឺកូវីដ១៩ ដូច្នេះកូវីដងាយស្រួលជាងទៅវិញ បើប្រៀបធៀបទៅនឹងភ្នាក់ងារបង្កជំងឺមួយចំនួនទៀត។


តើយើងគួររំពឹងអ្វីពីវ៉ាក់សាំងនេះនៅឆ្នាំ ២០២១?

ភាពមិនប្រាកដប្រជានៅតែមាន អំពីសំណួរថា តើពេលណាវ៉ាក់សាំងនេះអាចបញ្ចប់ការរាតត្បាតដែលកំពុងបាននឹង​ឆ្លងដល់ទៅជាង ៨៧ លាននាក់និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៨ លាននាក់ក្នុងរយៈពេលប្រហែលមួយឆ្នាំមកនេះ។
ទោះទិន្នន័យដែលទទួលបានពីវ៉ាក់សាំងគឺល្អជាងស្តង់ដារ ៥០ ភាគរយដែលកំណត់ដោយអង្គការសុខភាពពិភពលោកនិងនិយតករនៅក្នុងប្រទេសជាច្រើនតែការដឹកជញ្ជូនជាឧបសគ្គធំព្រោះសីតុណ្ហភាព​រក្សាវាជារឿងស្មុគស្មាញ។
រឿង​ដែលគ្រប់គ្នាគួរដឹង គឺ វ៉ាក់សាំងកូវីដ​ចំនួនពីរមុខ ដែល​ត្រូវបានបង្កើតដោយ Pfizer-BioNTech និង Moderna មាន​ប្រសិទ្ធិភាពប្រហែលជា ៩៥ ភាគរយរីឯ វ៉ាក់សាំង Oxford-AstraZeneca មានអត្រាប្រសិទ្ធភាព ៧០ ភាគរយទោះបីជាអាចខ្ពស់ជាងនេះបន្ទាប់ពីការកែកម្រិតថ្នាំ។ ប្រទេសចិនវិញ ក៏បានប្រកាសថា វ៉ាក់សាំងអសកម្មមួយរបស់ខ្លួនមានប្រសិទ្ធភាព ៧៩ ភាគរយដោយព្រមព្រៀងផ្តល់ការចាក់ឥតគិតថ្លៃដល់សាធារណជនចំនួន ៥០ លាននាក់នៅក្នុងក្រុមដែលមានអាទិភាពខ្ពស់ មុនចូលឆ្នាំខ្លួនពាក់កណ្តាលខែកុម្ភៈ។


អត្រាប្រសិទ្ធភាពក្នុងភាគរយខាងលើមិនអាចបញ្ឈប់ការឆ្លងបានទេ

មិនមែនរាល់ការសាកល្បងវ៉ាក់សាំងទាំងអស់កន្លងមក សុទ្ធតែបង្ហាញថាអាចការពារមនុស្ស​គ្រប់វ័យ​រួមទាំង​អ្នកជំងឺវ័យចំណាស់ឬអ្នកជំងឺធ្ងន់ធ្ងរនានា​បានដែរនោះឡើយ នេះជារឿង​ដែលគួរតែ​មានការយលើដឹងនិងទទួលយកត្រៀមចិត្ត​ទុកជាមុន។
អ្នកវិទ្យាសាស្ត្រកំពុងបន្តតាមដានយ៉ាងដិតដល់ថាតើអត្រាឆ្លងអាចធ្លាក់ចុះក្នុងឆ្នាំថ្មីនេះ ដែលផ្សារភ្ជាប់និងលទ្ធផល​វ៉ាក់សាំងព្រមជាមួយ​ឆន្ទៈសាធារណជនក្នុងការទទួលយកវាទៅក្នងរាងកាយដែរឬយ៉ាងណា។
នាយកមជ្ឈមណ្ឌលស្រាវជ្រាវការច្នៃប្រឌិតវិទ្យាសាស្ត្រនិងជីវវិទ្យានៅសាកលវិទ្យាល័យវ៉ាស៊ីនតោនលោក Michael Kinch បានមានប្រសាសន៍ថា រយៈពេលនៃការការពារ រក្សាគម្លាត​សីលធម៌ ទំនួលខុសត្រូវ នឹងកំណត់ថាតើវ៉ាក់សាំងពិតជាអាចបញ្ចប់ការរាតត្បាតបានឬអត់។
ភ័ស្តុតាងមិនល្អខ្លះ កំពុងកើនឡើងដែលបំភ័យ​យើងថា ការឆ្លងមេរោគធម្មជាតិបែបនេះ ប្រហែលជាមិនផ្តល់នូវភាពស៊ាំយូរអង្វែងការពាររាងកាយមនុស្សទេ គន្លឹះចម្បងគឺថាតើវ៉ាក់សាំងមួយណាដែល​ពិត​ជាអាចយកឈ្នះលើដែនកំណត់នេះបាន?

ប្រទេស​ខ្លះមិនទាន់សម្រេចចិត្ត​ជ្រើសរើសវ៉ាក់សាំង Covid-19 នៅឡើយ

នៅពេលដែលមនុស្សជាច្រើនសាទរចំពោះប្រសិទ្ធភាពខ្ពស់នៃវ៉ាក់សាំងកូវីដដែលទើបរកឃើញ លោក George Gao Fu ប្រធានមជ្ឈមណ្ឌលចិនដើម្បីការពារជំងឺឆ្លង (CDC) បានព្រមានអំពីផលប៉ះពាល់នៃវ៉ាក់សាំងនោះពេលដែលប្រើលើមនុស្សមានសុខភាពល្អ និងសង្ស័យ​អំពីការស្តុកមិនត្រឹមត្រូវ ។
បន្ថែមលើបញ្ហាជុំវិញកង្វះការផ្គត់ផ្គង់និងពិបាកដឹកជញ្ជូន បណ្តាប្រទេសខ្លះបានបង្ហាញការព្រួយបារម្ភ។
សូម្បីតែប្រទេសអភិវឌ្ឍន៍ដូចជាអាល្លឺម៉ង់ប្រឈមមុខនឹងបញ្ហាច្រើន ជាពិសេសដោយសារតែគេកំពុងប្រើវ៉ាក់សាំង របស់ BioNTech ដែលត្រូវការស្តុកត្រជាក់ខ្លាំង ។ កម្មករចំនួនប្រាំបីនាក់នៅមណ្ឌលមើលថែទាំសហគមន៍ ត្រូវបានចាក់ផ្តល់ឱ្យច្រឡំនូវថ្នាំវ៉ាក់សាំង Pfizer-BioNTech ចំនួន ៥ ដងលើសកំរិតដែលបានណែនាំ។ ហើយវ៉ាក់សាំងដដែលចំនួន ១,០០០ ដូសត្រូវបានប្រគល់ទៅគ្លីនិកវិញបន្ទាប់ពីត្រូវ​ដឹកស្តុកក្នុងឡាន​អាហារត្រជាក់ជំនួសកន្លែងស្តុកពិត​ដែលត្រូវការសីតុណ្ហភាពដល់ទៅ -៩៤ អង្សាសេ ៕

សាយ ពេជ្រ

ប្រភព SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម