សុខភាព
ហេតុអ្វីលោកអ្នកចាំបាច់ ត្រូវធ្វើការឆ្លុះទងសួត?
ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យ ក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺឲ្យកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។

១) មូលហេតុ
លោកអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម
– ក្អករ៉ាំរ៉ៃ

– ក្អកឈាម

– ស្ទះស្លេះ
– រលាកសួត
– ដុំសាច់ក្នុងសួត
– ជំងឺសួតផ្សេងៗ ដែលពុំដឹងមូលហេតុ
២) អត្ថប្រយោជន៍
– ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យតាមរយៈការបូមស្លេះយកទៅវិភាគ
– លាងសំអាតផ្លូវដង្ហើម
– ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម
– ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ

៣) ការអនុវត្ត
– អ្នកជំងឺត្រូវធ្វើការតមអាហារយ៉ាងតិច ៤ម៉ោងមុនពេលធ្វើការឆ្លុះទងសួត
– បាញ់ថ្នាំស្ពឹក ដើម្បីកុំឲ្យអ្នកជំងឺមានអារម្មណ៍ថាពិបាកក្នុងការឆ្លុះ
– អាចធ្វើការឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំ
– ប្រើរយៈពេលនៃការឆ្លុះចន្លោះពី ៣ ទៅ ១០នាទី
– ក្រោយពីឆ្លុះរួច អ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង


“បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពី ជំងឺមហារីកច្រមុះ!

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល