សុខភាព
ទម្លាប់ពេលព្រឹកមួយចំនួន អាចធ្វើឲ្យមានបញ្ហាក្រពះ
ក្រពះគឺជាសរីរាង្គធំមួយនៃប្រព័ន្ធរំលាយអាហារ ដែលមានមុខងារសំខាន់ ៣យ៉ាងគឺ រក្សាអាហារ បំបែកអាហារ និង បញ្ចេញអង់ស៊ីមរំលាយអាហារដើម្បីបញ្ជូនទៅកាន់ពោះវៀនតូច។ ប្រសិនបើក្រពះមានបញ្ហា នោះដំណើរការរំលាយ ក៏មិនប្រក្រតី ប៉ះពាល់ដល់ផ្នែកផ្សេងៗជាបន្ដបន្ទាប់។ ដូច្នេះគួរតែរក្សាសុខភាពក្រពះបានល្អ ដោយជៀសវាងទម្លាប់មិនល្អមួយចំនួន។

១.ការផឹកទឹកត្រជាក់
ចង់ឲ្យសុខភាពក្រពះល្អគួរតែកាត់បន្ថយ ឬបញ្ឈប់ការផឹកទឹកត្រជាក់ខ្លាំងនៅពេលព្រឹក។ ព្រោះស្របពេលដែលក្រពះមិនទាន់ទទួលបានអាហារ ការផឹកទឹកប្រភេទនេះនឹងជំរុញឲ្យក្រពះប្រើប្រាស់ថាមពលខ្លាំងដើម្បីរក្សាសីតុណ្ហភាពក្នុងក្រពះ។ មិនត្រឹមតែទឹកត្រជាក់នោះទេ សូម្បីតែពពួកអាហារកក ត្រជាក់ខ្លាំងក៏នឹងធ្វើឲ្យក្រពះដំណើរការមិនល្អ បង្កជាការហើមពោះ ចុកពោះ និង ភើជាដើម។ ទម្លាប់ល្អគួរតែញ៉ាំទឹកក្នុងសីតុណ្ហភាពធម្មតា សមល្មម ឬក្ដៅឧណ្ហៗកាន់តែល្អ។
២.រំលងអាហារពេលព្រឹក
ការរំលងអាហារពេលព្រឹកនឹងបណ្ដាលឲ្យក្រពះប្រឈមការកើនឡើងអាស៊ីដ។ កត្ដានេះនឹងបង្កឲ្យក្រពះមានជំងឺ ដូចជា ជំងឺច្រាលជាតិអាស៊ីដក្រពះ ការលាកក្រពះ ដំបៅក្រពះ ធ្វើឲ្យក្រពះចុះខ្សោយមុខងារ មិនអាចបំបែកអាហារបានល្អ។ ភាគច្រើនអ្នករំលងអាហារពេលព្រឹកនឹងមានអាការៈ ភើរមានជាតិជូរក្នុងមាត់ ខ្លះចុកពោះខ្មួលៗ និងបណ្ដាលឲ្យរាក។
ទម្លាប់ល្អគួរតែញ៉ាំទឹកឲ្យបានមួយកែវ និងញ៉ាំចំណីចំណុកឲ្យបានបន្ដិចបន្ដួច ប្រសិនបើគ្មានពេលញ៉ាំអាហារពេលព្រឹកបានពេញលេញនោះទេ។
៣. ញ៉ាំអាហារលឿន
ការញ៉ាំអាហារពេលព្រឹកលឿនពេក ប្រញាប់ប្រញាល់ មិនបានជួយអ្វីដល់ក្រពះនោះទេ ព្រោះទម្លាប់ញ៉ាំអាហារបែបនេះនឹងបណ្ដាលឲ្យក្រពះធ្វើការងារធ្ងន់លើសពីធម្មតា។ ការញ៉ាំអាហារលឿន ធ្វើឲ្យអាហារទាំងនោះមិនបានបំបែកបានល្អ ការបញ្ជូនចូលក្រពះក៏អាចមានលាយជាមួយខ្យល់ អាចបណ្ដាលឲ្យយើងហើមពោះ និងឡើងជាតិហ្គាសក្នុងក្រពះ។
ទម្លាប់ល្អគួរតែញ៉ាំអាហារកុំបង្ខំពេក មួយៗទំពារឲ្យបានម៉ត់ល្អ ក៏ជាចំណែកមួយជួយក្រពះមានសុខភាពល្អ។
តើការញ៉ាំផ្លែឈើជាអាហារពេលព្រឹកអាចប៉ះពាល់ដល់ក្រពះដែរទេ?
ការញ៉ាំផ្លែឈើជាអាហារពេលព្រឹកមិនបង្កផលប៉ះពាល់អ្វីដល់ក្រពះនោះទេ ប៉ុន្ដែក៏មិនត្រូវញ៉ាំច្រើននោះដែរ។ ផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ដូច្នេះយើងអាចញ៉ាំបានគ្រប់ពេល ប៉ុន្ដែត្រូវកំណត់បរិមាណ មិនអាចញ៉ាំច្រើន ព្រោះផ្លែឈើជាតិសរសៃច្រើន។ ជាតិសរសៃក្នុងផ្លែឈើ ធ្វើឲ្យក្រពះមិនអាចបំបែកបានល្អត្រូវចំណាយពេលយូរ ជាហេតុធ្វើឲ្យអ្នកញ៉ាំប្រឈមបញ្ហា ដូចជា ហើមពោះ ឡើងជាតិហ្គាស និង បង្កឲ្យរាកជាដើម។ ប៉ុន្ដែបើញ៉ាំក្នុងបរិមាណតិចតួចល្អសម្រាប់សុខភាព។

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល