Connect with us

សុខភាព

ពពួកផ្លែឈើទាំងនេះមានប្រយោជន៍ដល់សុខភាពបេះដូង

បានផុស

នៅ

ផ្លែឈើមានច្រើនប្រភេទលើទីផ្សារ យើងអាចដឹងពីរសជាតិរបស់វា ប៉ុន្ដែពេលខ្លះយើងក៏មិនប្រាកដថាអាចដឹងពីគុណសម្បត្ដិផ្លែឈើ​ទាំង​នោះ​ចំពោះសុខភាពនោះដែរ។ ពពួកផ្លែឈើមួយ​ចំនួនអាចជួយឲ្យបេះដូងយើងមានសុខភាពល្អ សម្រួលសរសៃឈាម និងអាចការពារបេះដូងពីជំងឺផ្សេងៗផង។

១.ផ្លែប៊ឺរី

ខ្សែស្រឡាយផ្លែឈើប្រភេទនេះមិនថា ប្លូប៊ឺរី ឬស្ដ្រប៊ឺរី មានមុខងារពិសេសប្រឆាំងនឹងអុកស៊ីតកម្ម។ Anthocyanins ជាសារធាតុម្យ៉ាងមាននៅក្នុងផ្លែប៊ឺរី អាចជួយការពារការរលាក កាត់បន្ថយការកើតស្រេ្ដស ជួយសុខភាពបេះដូង និងជំរុញឲ្យចរន្តឈាមរត់​បាន​ស្រួល។ ការសិក្សាបង្ហាញថា បង្កើតទម្លាប់ញ៉ាំទឹកប៊ឺរី មួយពែងប្រចាំថ្ងៃ រយៈពេល ៧ខែ នឹងអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ១៧%។

២. ផ្លែក្រូច

ផ្លែក្រូចជាផ្លែឈើសម្បូរទៅដោយ វីតាមីន A, C, E និងជាតិសរសៃច្រើនល្អសម្រាប់សុខភាព។ វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីពពួកមេរោគ និង ពីជំងឺផ្សេងៗ។ ចំណែកវីតាមីន E ជួយរក្សាសម្ពាធ ឈាម ជំរុញឲ្យឈាមដំណើរការល្អ និងសម្រួលចង្វាក់បេះដូង។

៣. ផ្លែឪឡឹក

ឪឡឹកទុំក្រៅពីរសជាតិឆ្ងាញ់ ក៏ជាអាហារសម្រាប់សុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញ ក្នុងផ្លែឪឡឹកមាន​​ផ្ទុកសារធាតុសំខាន់ ៣យ៉ាងគឺ Citrulline, Nitric, lycopene។ សារធាតុទាំងនេះ ជួយឲ្យធ្វើចរន្ដឈាមដើរស្រួល កាត់បន្ថយអត្រាប្រឈមកើតជំងឺលើសសម្ពាធឈាម និង ជំងឺគាំងបេះដូង។

៤.ផ្លែប៊ឺរ

ផ្លែប៊ឺរជាប្រភេទផ្លែឈើសម្បូរជាតិកាល់ស្យូម និង អាស៊ីដខ្លាញ់អូមេហ្គា៣ ជាសារជាតិសំខាន់អាចកាត់បន្ថយបរិមាណ​​ខ្លាញ់ triglyceride ក្នុងសរសៃឈាម។

Triglyceride ជាប្រភេទខ្លាញ់ក្នុងសរសៃឈាមដែលបានបំប្លែងចេញពីរបបអាហារដែលយើងបានញ៉ាំ។ នៅក្នុងសរសៃ​ឈាម ប្រសិនបើបរិមាណខ្លាញ់នេះកើនឡើងលើសពី ១៥០ មិល្លីក្រាម/ដេស៊ីលីត្រឈាម គឺងាយធ្វើឲ្យយើងប្រឈមកើតជំងឺបេះដូង និងលើសម្ពាធឈាមបាន។ ដូច្នេះ អាស៊ីដខ្លាញ់ អូមេហ្គា ៣ អាចជួយកាត់បន្ថយបរិមាណខ្លាញ់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥.ចេក

ចេកទុំសម្បូរទៅដោយប៉ូតាស្យូមដែលជារ៉ែសំខាន់ជួយធ្វើឲ្យចរន្តឈាមដំណើរការល្អ ពិសេសជួយឲ្យបេះដូងជៀស​ផុត​​ពីជំងឺផ្សេងៗទៀតផង។ បរិមាណចេក ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ៣៦០ មិល្លីក្រាម ដូច្នេះការញ៉ាំចេកប្រចាំថ្ងៃអាចជួយដល់សុខភាពបេះដូង។

៦.ល្ហុងទុំ

ល្ហុងទុំជាផ្លែឈើសម្បូរលើទីផ្សារ តម្លៃក៏ធូថ្លៃ ចំណែកគុណសម្បតិ្ដក៏ច្រើនចំពោះសុខភាព។ លក្ខណៈពិសេសរបស់ល្ហុង​ទុំក៏មានផ្ទុកវីតាមីន A, C, E មិនចាញ់ផ្លែក្រូចនោះដែរ។ លើសពីនេះក៏មានផ្ទុករ៉ែកាល់ស្យូមជួយដល់សុខភាព​បេះ​ដូង និងឆ្អឹង។ ល្ហុងទុំ១០០ក្រាម មានផ្ទុកកាល់ស្យូម ៤៦ មិល្លីក្រាម៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អត្ថប្រយោជន៍ពីមើមឈូកទឹកកក ជួយកាត់បន្ថយជាតិខ្លាញ់ និងសម្រក់ទម្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម