សុខភាព
ឈឺក្បាលប្រកាំង អាចប្រើថ្នាំបំបាត់ការឈឺចាប់ធម្មតាបានទេ?
ឈឺក្បាលប្រកាំង គឺជាប្រភេទនៃការឈឺក្បាល ហើយក៏មិនមែនជាជំងឺផ្លូវចិត្តឡើយ។ មន្ទីរពេទ្យជូឡាឡុងកននៅប្រទេសថៃ បានបញ្ជាក់ថា ភាពតានតឹងផ្លូវចិត្ត វាជាកត្តាមួយនៃការឈឺក្បាលប្រកាំង។ ប៉ុន្តែមានការរំញោចផ្សេងទៀតដែលអាចបណ្តាលឲ្យឈឺក្បាលប្រកាំង។
កត្តាដែលបង្កឲ្យមានការឈឺក្បាលប្រកាំង៖
គេងមិនលក់ គេងមិនគ្រប់គ្រាន់
ការប្រែប្រួលអាកាសធាតុ ដូចជាក្តៅខ្លាំង ត្រជាក់ សើម
ទទួលទានអាហារមួយចំនួនដូចជា សូកូឡា កាកាវ ប៉េងប៉ោះ
ក្លិនខ្លាំង
នៅក្នុងពន្លឺភ្លឺ ឬសម្លឹងមើលអេក្រង់ភ្លឺក្នុងរយៈពេលយូរ
ការផ្លាស់ប្តូរផ្លូវចិត្តដូចជាភាពតានតឹង ការថប់បារម្ភ
ស្ថិតនៅក្នុងតំបន់ដែលមានសំលេងរំខានខ្លាំង
បើអាចធ្វើបាន អ្នកជំងឺគួរតែសង្កេតខ្លួនឯង អ្វីទៅជាកត្តាបង្កឲ្យមានជំងឺប្រកាំង?
តើអាចលេបថ្នាំបំបាត់ការឈឺចាប់ធម្មតាបានទេ? ប្រសិនបើការឈឺចាប់មិនញឹកញាប់ខ្លាំង (ឧទាហរណ៍តិចជាង ១-២ ដងក្នុងមួយសប្តាហ៍) ថ្នាំបំបាត់ការឈឺចាប់អាចប្រើដោយខ្លួនឯងបាន។ ប៉ុន្តែគួរតែប្រើថ្នាំបំបាត់ការឈឺចាប់តាំងពីចាប់ផ្តើមមានរោគសញ្ញារាល់ពេល ប្រសិនបើទុកចោលយូរ ជារឿយៗមានលទ្ធផលមិនល្អ។ ទោះយ៉ាងណា ក្នុងនោះក៏មានថ្នាំឈឺក្បាលប្រកាំងដែលអាចបរិភោគបានដោយខ្លួនឯងដូចជា ប៉ារ៉ាសេតាមុល ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs) ហើយគួរតែប្រយ័ត្ននឹងគារអាឡ័កស៊ីថ្នាំ។
ដោយឡែក ក្រុមខ្លាំងបំផុតនៃថ្នាំបំបាត់ការឈឺចាប់ ដូចជា ergotamine Triptans, tramadol មិនគួរទិញមកប្រើប្រាស់ផ្ទាល់ខ្លួនឯងទេ។ ដូច្នេះអ្នកគួរតែត្រូវបានប្រើក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ ទើបមិនមានបញ្ហា។ នៅពេលដែលការឈឺចាប់ញឹកញាប់លើសពី ១-២ ដងក្នុងមួយសប្ដាហ៍ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលការព្យាបាលជាបន្តបន្ទាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់