សុខភាព
ប្រុងប្រយ័ត្ន! កូរ៉េខាងត្បូង រកឃើញមេរោគស៊ីខួរក្បាលលើអ្នកជំងឺមកពី ថៃ
ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ ( KDCA) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីដំបូងនៃមេរោគស៊ីខួរក្បាលឈ្មោះ Naegleria fowleri ដែលរស់នៅក្នុងដី និងទឹកក្តៅឧណ្ហៗ ហើយជ្រាបចូលទៅក្នុងខួរក្បាលមនុស្សតាមរយៈច្រមុះ ។

ទីភ្នាក់ងារនេះបានសរសេរបង្ហោះថា “KDCA បានបញ្ជាក់ពីការឆ្លងមេរោគស៊ីខួរក្បាល Naegleria fowleri នៅក្នុងអ្នកជំងឺដែលបានស្លាប់ ដោយសារជំងឺរលាកស្រោមខួរ ដែលទើបនឹងត្រឡប់មកពីបរទេស” ។
អ្នកជំងឺស្ថិតនៅក្នុងប្រទេសថៃរយៈពេល ៤ ខែ មុនពេលត្រឡប់មកកូរ៉េខាងត្បូងវិញនៅថ្ងៃទី ១០ ខែធ្នូ ហើយអ្នកជំងឺបានស្លាប់នៅថ្ងៃទី ២១ ខែធ្នូ បន្ទាប់ពីមានអាការឈឺក្បាល ក្តៅខ្លួន ក្អួត និយាយខុសប្រក្រតី និងរោគសញ្ញាផ្សេងៗទៀត ។

គួរបញ្ជាក់ថា មេរោគស៊ីខួរក្បាល Naegleria fowleri ឆ្លងទៅមនុស្សតាមរយៈទំនាក់ទំនងរបស់មនុស្សជាមួយនឹងទឹកកខ្វក់ ហើយនៅពេលវាឆ្លងដល់មនុស្សហើយ វានឹងបង្កជាជំងឺរលាកស្រោមខួរមួយប្រភេទឈ្មោះ Primary Amebic Meningoencephalitis ហើយជាធម្មតាវាធ្វើឲ្យអ្នកជំងឺស្លាប់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ខេត្តមួយចំនួនរបស់ ជប៉ុន កំពុងដាច់ភ្លើង និងលុបជើងហោះហើរ ក្រោយព្រិលធ្លាក់ខ្លាំង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ