សុខភាព
អាហារ ៥ មុខ ជួយឲ្យការបន្ទោបង់ស្រួលនៅពេលព្រឹក
មនុស្សជាច្រើនដែលមានបញ្ហាទល់លាមក ដែលពិបាកក្នុងការបញ្ចេញចោលនៅពេលព្រឹកជាក់ជាមិនខានឡើយ។ ដូចច្នេះកម្ពុជាថ្មីមានជំនួយ ៥ យ៉ាង ដែលអាចធ្វើឲ្យអ្នកបន្ទោរបង់បានស្រួល នៅពេលព្រឹក ដែលត្រូវបានចាត់ទុកថាល្អសម្រាប់សុខភាព និងរាងកាយ។

១ ផឹកទឹកភ្លាមៗនៅពេលអ្នកភ្ញាក់
ផឹកទឹកយ៉ាងហោចណាស់ ១-២ កែវនៅពេលភ្ញាក់ពីគេងភ្លាមៗ នៅលើពោះទទេ វានឹងជួយជំរុញប្រព័ន្ធបញ្ចេញចោលឲ្យដំណើរការកាន់តែល្អ។ ព្រោះពេលយើងផឹកទឹកពេលពោះទទេ ពោះវៀននឹងដំណើរការកាន់តែប្រសើរ ហើយក៏មិនបណ្តាលឲ្យទល់លាមក។ លើសពីនេះទៀត វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ទឹកក៏ជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លាដូចគ្នា។
២ ផឹកកាហ្វេនៅពេលពោះទទេ
ផឹកកាហ្វេពេលព្រឹកពេលពោះទទេ វានឹងជួយជំរុញការបញ្ចេញចោល។ ព្រោះកាហ្វេនឹងបង្កើនអាស៊ីដក្រពះ ដើម្បីបង្កើនល្បឿនដំណើរការរំលាយអាហារ ហើយនាំឲ្យពោះវៀនដំណើរការលឿន។
៣ ទឹកដោះគោជូរ ឬទឹកដោះគោជូរក៏អាចជួយបានដែរ
ប្រសិនបើអ្នកភ្ញាក់ពីគេងមានអារម្មណ៍ថាចង់ធ្វើចលនាពោះវៀននៅពេលព្រឹក ព្យាយាមរកអ្នកជំនួយដូចជាទឹកដោះគោជូរមកញ៉ាំ។ ព្រោះទឹកដោះគោជូរ មានមីក្រូសរីរាង្គដែលមានប្រយោជន៍ដល់ពោះវៀន ហើយជួយជំរុញប្រព័ន្ធ excretory។ លើសពីនេះ ទឹកដោះគោជូរ មានជីវជាតិក៏ជួយបង្កើតភាពស៊ាំ រួមទាំងការបង្កើនអត្រានៃការស្រូបយកជាតិកាល់ស្យូមផងដែរ។
៤ ផឹកទឹកផ្លែឈើដូចជាទឹកក្រូច ទឹកក្រូចឆ្មា
ទឹកក្រូច និងទឹកក្រូចឆ្មា វីតាមីន C ខ្ពស់ណាស់។ ជាពិសេសប្រសិនបើច្របាច់ថ្មីៗ ហើយផឹកនៅពេលព្រឹក នៅពេលពោះទទេវានឹងជួយជំរុញការបញ្ចេញចោលបានយ៉ាងល្អ ។ ដោយសារតែលក្ខណៈសម្បត្តិនៃផ្លែឈើទាំងពីរប្រភេទ ផ្លែក្រូចមួយណាមានជាតិសរសៃអាហារច្រើន។ ក្រូចឆ្មារក៏រួមចំណែកដល់ការរំញោច ដំណើរការនៃប្រព័ន្ធ excretory ផងដែរ។ លើសពីនេះទៅទៀត វាអាចព្យាបាលការទល់លាមក។
៥ បរិភោគផ្លែឈើដូចជាចេក ក្រូច ល្ហុងទុំ
ដូចដែលអ្នកបានដឹងហើយថា ផ្លែឈើនេះមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយរួចទៅហើយ។ វាក៏ជួយឲ្យការបន្ទោរបង់បានល្អ ដូចជាការញ៉ាំផ្លែចេកពេលពោះទទេ នឹងជួយជំរុញ និងធ្វើឲ្យការបន្ទោរបង់កាន់តែងាយស្រួល។ ទឹកក្រូចដែលមានវីតាមីន C និងជាតិសរសៃ វាជាផ្លែឈើមួយទៀតជួយក្នុងបញ្ហានៃការបន្ទោរបង់បានយ៉ាងល្អប្រសើរ។

ប្រសិនបើអ្នកមិនបានបញ្ចេញចោលនៅពេលព្រឹក អស់បេលច្រើនឆ្នាំ នោះនឹងបណ្ដាលឲ្យឈាមមិនស្អាត ហូរកាត់ខួរក្បាល និងបេះដូង ធ្វើឲ្យមិនស្រស់ស្រាយ។ លើសពីនេះ ក្លិនខ្លួន និងក្លិនមាត់មិនល្អចេញមកពីឈាមមិនស្អាតដែលចិញ្ចឹមសួត រួមទាំងអាចមានអារម្មណ៍ឈឺជង្គង់ ហើយនៅពេលដែលអ្នកកាន់តែចាស់ មានឱកាសកើតឬសដូងបាតថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៤ វិធី ដោះស្រាយបញ្ហាទល់លាមក មិនបាច់ប្រើថ្នាំបញ្ចុះនាំខាតលុយ

-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់