Connect with us

សុខភាព

សញ្ញា ៥ បង្ហាញថាអ្នកកំពុងខ្វះវីតាមីន D

បានផុស

នៅ

អ្នកស្រាវជ្រាវរកឃើញថា មនុស្សមួយពាន់លាននាក់ក្នុងពិភពលោកកំពុងខ្វះវីតាមីន D ។ ដូច្នេះវិធីដឹងថាអ្នកជាមនុស្សមួយក្នុងចំណោមមួយពាន់លាននាក់គឺការសង្កេតសញ្ញាទាំង ៥ នេះ ៖

១. អស់កម្លាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅពេលខ្វះវីតាមីន D គឺ អស់កម្លាំង ល្ហិតល្ហៃ ឬងើបពីគេងនៅតែមានអារម្មណ៍ថាហត់នឿយ ។ មិនតែប៉ុណ្ណោះការចូលគេងក៏ពិបាកគេងលក់ស្កប់ស្កល់ដូចគ្នា ។

២. ឈឺឆ្អឹង និងឈឺសាច់ដុំ

ការសិក្សាមួយចំនួនបានបង្ហាញពីទំនាក់ទំនងរវាងការឈឺសាច់ដុំញឹកញាប់, ភាពទន់ខ្សោយ, និងកង្វះវីតាមីន D ។ ទន្ទឹមនឹងនេះ ការឈឺចាប់ឆ្អឹង និងសន្លាក់គឺជារឿងធម្មតាព្រោះថាវីតាមីន D មានសារៈសំខាន់សម្រាប់រាងកាយក្នុងការស្រូបយកជាតិកាល់ស្យូម ប្រសិនបើគ្មានវាទេ ឆ្អឹងមិនរឹងមាំ និងបង្កការឈឺចាប់ទៀតផង ។

៣. ជ្រុះសក់

វីតាមីន D ជួយឲ្យសក់មានសុខភាពល្អ និងលូតលាស់លឿន ហេតុនេះហើយកង្វះវីតាមីន D បណ្ដាលឲ្យសក់ជ្រុះ ឬលូតលាស់យឺតជាងធម្មតា ។ 

៤. ឧស្សាហ៍ឈឺ

ប្រព័ន្ធការពាររាងកាយមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងវីតាមីន D ក្នុងករណីឈឺមិនឈប់ឈរដោយគ្មានមូលហេតុអាចបណ្ដាលមកពីកង្វះវីតាមីន D ក៏ថាបាន ។ 

៥. មានជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងជំងឺផ្លូវចិត្តផ្សេងៗ

ការស្រាវជ្រាវអ្នកវិទ្យាសាស្ត្របង្ហាញថាវីតាមីន D អាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យអារម្មណ៍របស់យើងនឹងនរ និងកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ។

ដោយសារតែគ្នាយើងភាគច្រើនមិនសូវត្រូវថ្ងៃទើបធ្វើឲ្យមានបញ្ហាកង្វះវីតាមីន D បែបនេះ ដំណោះស្រាយល្អបំផុតគឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែលអ្នកទុកចិត្តនិងទទួលទានវីតាមីនជំនួយ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?

ចុចអាន ៖ វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម