សុខភាព
ប្រទេសអាស៊ីមួយទៀត មានកុមារ១៨នាក់ស្លាប់ ក្រោយផឹកថ្នាំទឹកស៊ីរ៉ូប៍ ឥណ្ឌា
ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ូសបេគីស្ថានបាននិយាយថា កុមារចំនួន១៨នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំទឹកស៊ីរ៉ូប៍ ផលិតដោយក្រុមហ៊ុនឥណ្ឌាឈ្មោះ Marion Biotech Pvt Ltd.។

ក្រសួងនិយាយថា កុមារចំនួន១៨នាក់ក្នុងចំណោម២១នាក់ដែលផឹកថ្នាំទឹកស៊ីរ៉ូប៍ Doc-1 Max បានជួបប្រទះបញ្ហាផ្លូវដង្ហើមស្រួចស្រាវ ហើយបានស្លាប់។ ថ្នាំប្រភេទនេះ ត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ជាថ្នាំព្យាបាលសម្រាប់ជំងឺផ្តាសាយ។
ថ្នាំទឹកស៊ីរ៉ូប៍នេះ មានផ្ទុកសារធាតុ Ethylene glycol ដែលក្រសួងបញ្ជាក់ថា ជាសារធាតុពុល។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីថ្ងៃពុធទី២៨ខែធ្នូថា ថ្នាំទឹកស៊ីរ៉ូប៍នេះ ត្រូវបាននាំចូលប្រទេសអ៊ូសបេគីស្ថាន ដោយក្រុមហ៊ុន Quramax Medical LLC។

ក្រុមហ៊ុន Marion Biotech, Quramax Medical និងក្រសួងសុខាភិបាលឥណ្ឌា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ ប៉ុន្តែប្រភពរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ក្រសួងសុខាភិបាលកំពុងពិនិត្យមើលបញ្ហានេះ។
ឥណ្ឌា កាលពីថ្ងៃអង្គារ បានបើកការត្រួតពិនិត្យរោងចក្រផលិតថ្នាំមួយចំនួននៅទូទាំងប្រទេសដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់។

ឧប្បត្តិហេតុនៅអ៊ូសបេគីស្ថាន បានកើតឡើងដូចករណីនៅប្រទេស ហ្គំប៊ី ដែរ ដោយនៅទីនោះ ការស្លាប់របស់កុមារយ៉ាងតិច៧០នាក់ ត្រូវបានស្តីបន្ទោសចំពោះថ្នាំទឹកសេរ៉ូប៍ក្អក ដែលផលិតដោយក្រុមហ៊ុន Maiden Pharmaceuticals Ltd មានមូលដ្ឋាននៅទីក្រុង ញូវដែលី។
ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជា “ឱសថស្ថាននៃពិភពលោក” ហើយការនាំចេញឱសថរបស់ខ្លួន បានកើនឡើងលើសទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មុន ពោលគឺកើនដល់ ២៤.៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធកន្លងមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ថៃ កំពុងប្រយ័ត្ន ថ្នាំទឹកសេរ៉ូ ដែលសម្លាប់កុមារជាង ១០០នាក់

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា