Connect with us

សុខភាព

អ្នកជំនាញអាហាររូបត្ថម្ភ ប្រាប់ពីវិធី ៥ យ៉ាង សម្រាប់អាការហើមពោះ

បានផុស

នៅ

ហើមពោះអាចបណ្ដាលមកពីច្រើនមូលហេតុដូចជា ចំណីអាហារ បាក់តេរី ការផ្លាស់ប្ដូរចលនាពោះវៀន និងការតានតឹងជាដើម ។ ខាងក្រោមនេះគឺជាវិធី ៥ យ៉ាងដែលចែករំលែកដោយអ្នកជំនាញអាហាររូបត្ថម្ភ Stephenson សម្រាប់ការហើមពោះ ៖ 

១. តាមតមអាហារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ផ្ដើមពីការសង្កេតអាហារដែលអ្នកញ៉ាំ ស្វែងរកអាហារណាធ្វើឲ្យអ្នកហើមពោះ ហើយឈប់ញ៉ាំមួយរយៈដើម្បីបញ្ជាក់ថាពិតជាមកពីអាហារមែនឬយ៉ាងណា ? 

២. បញ្ឈប់ការញ៉ាំអាហារខុស

គ្រឿងផ្សំនៅក្នុងអាហារខ្លះអាចធ្វើឲ្យអ្នកហើមពោះដូចជា សារធាតុផ្អែមគ្មានកាឡូរី(aspartame, maltitol និង sucralose) បណ្តាលឱ្យមានខ្យល់និងហើមពោះ ។ ក្រៅពីនេះ ស្ករកៅស៊ូ, ដុំប្រូតេអ៉ីន, និងម្សៅប្រូតេអ៉ីក៏ជាអាវុធលាក់មុខដែរ ។

៣. កែលម្អទម្លាប់ញ៉ាំអាហារ

ការទំពារអាហារមិនម៉ត់ល្អ បរិភោគប្រញ៉ាប់ៗ អាចបង្កការហើមពោះមិនចាញ់គ្រឿងផ្សំអាហារប៉ុន្មានទេ ។ ជាក់ស្ដែងការទំពារអាហារពិតជាសំខាន់ណាស់ចំពោះសុខភាព និងទម្ងន់ ។

៤. ទទួលទានអាហារដែលជួយក្នុងការរំលាយអាហារ ឬងាយរលាយ

អាហារដែលជួយរំលាយមានដូចជា ខ្ញី, gentian, dandelion, mugwort,និងchamomile ។ ចំណែកឯការចម្អិនអាហារឲ្យបានឆ្អិនល្អក៏រួមចំណែកក្នុងការងាយរលាយដែរ ។ អាហារចុងក្រោយដែលអ្នកមិនអាចមើលរំលងនោះគឺ យ៉ាអួរ ព្រោះវាជួយបាក់តេរីល្អ និងការរំលាយអាហារដ៏ពេញនិយម ។

៥. របៀបរស់នៅ

សូមជៀសវាងសេពគ្រឿងស្រវឹង ហើយងាកមកធ្វើលំហាត់ប្រាណជាប្រចាំវិញទើបជាការប្រសើរ ។ ក្នុងចំណុចនេះ លំហាត់របស់អ្នកអាចធ្វើដោយសេរី មិនថាយូហ្គា ការសមាធិ ឬការហក់លោតនោះទេសុទ្ធតែផ្ដល់ផលប្រយោជន៍ដូចគ្នាទាំងអស់ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ អាហារ ៩ មុខ អាចធ្វើឲ្យហើមពោះ

ចុចអាន ៖ អាហារដែលងាយរកទិញទាំង ៨ ជួយសម្រួលអាការហើមពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម