សុខភាព
វីតាមីន ៨ ប្រភេទ ល្អសម្រាប់សុខភាពក្រចក
ដោយសារក្រចកលូតលាស់ត្រូវការសារធាតុចិញ្ចឹមពីក្នុងខ្លួនទើបលូតលាស់បានល្អ ដូច្នេះសុខភាពក្រចកបង្ហាញពីសុខភាពរាងកាយរបស់អ្នកដូចគ្នា ។ ខាងក្រោមនេះជា វីតាមីន ៨ ប្រភេទ ល្អបំផុតសម្រាប់សុខភាពក្រចករបស់លោកអ្នក ៖
១. ប្យ៊ូទីន

ប្យ៊ូទីនជួយទ្រទ្រង់ការលូតលាស់កោសិកាឲ្យមានសុខភាពល្អ និងជួយក្នុងការបំប្លែងសារជាតិអាស៊ីតអាមីណូដែលបង្កើតប្រូតេអ៊ីនសំខាន់សម្រាប់ការលូតលាស់របស់ក្រចក ។ អ្នកអាចរក ប្យ៊ូទីន បាននៅក្នុងសាច់សរីរាង្គដូចជា ថ្លើម ស៊ុតលឿង ផលិតផលទឹកដោះគោ ដំបែ ត្រីសាម៉ុង ផ្លែបឺរ ដំឡូងជ្វា គ្រាប់ធញ្ញជាតិ និងផ្កាខាត់ណាខៀវ ។
២. វីតាមីន B

វីតាមីន B12 ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកជាតិដែក ក៏ដូចជាការវិវត្តនៃកោសិកាឈាមក្រហមផងដែរ ។ ទាំងជាតិដែក និង B12 គឺចាំបាច់សម្រាប់រក្សាក្រចកឱ្យរឹងមាំ និងមានសុខភាពល្អ ។ ចំណែកឯកង្វះវីតាមីន B12 អាចបណ្តាលឱ្យក្រចកប្រែពណ៌ខៀវ ពណ៌ខ្មៅ ជាមួយនឹងស្នាមអុចៗតាមបណ្ដោយវែងៗ និងសារធាតុពណ៌ស្រអាប់ៗ ។
៣. ជាតិដែក

ជាតិដែកបង្កើតចំណុចកណ្តាលនៃកោសិកាឈាមក្រហម ដែលដឹកអុកស៊ីហ្សែនទៅកាន់សរីរាង្គ និងគ្រប់កោសិកាក្នុងខ្លួនរបស់អ្នក ។ រាងកាយយើងស្រូបយកជាតិដែកពី សាច់គោ សាច់មាន់ ត្រី និងស៊ុតជាដើម ។
៤. ម៉ាញ៉េស្យូម

ម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដែលពាក់ព័ន្ធនឹងប្រតិកម្មគីមីជាង ៣០០ នៅក្នុងរាងកាយរបស់អ្នក រួមទាំងការសំយោគប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់ក្រចក ។ ប្រភពដ៏សម្បូរបែបនៃម៉ាញ៉េស្យូមមានដូចជា គ្រាប់ធញ្ញជាតិ ស្រូវសាលី បន្លែស្លឹកបៃតងចាស់អាល់ម៉ុន គ្រាប់ស្វាយចន្ទី សណ្តែកដី និងសណ្តែកខ្មៅ ។
៥. ប្រូតេអ៉ីន

ក្រចកបង្កើតឡើងពីប្រូតេអ៊ីនដែលហៅថា Keratin ហើយផ្តល់ឱ្យក្រចកនូវភាពរឹងមាំ ។ លើសពីនេះ Keratin អាចការពារក្រចកពីការខូចខាត និងភាពតានតឹងទៀតផង ។ ជាក់ស្ដែង Keratin ដែលអ្នកឃើញគឺស្លាប់ហើយព្រោះ ក្រចកបង្កើតឡើងដោយកោសិកាងាប់ ចេញពីរាងកាយរបស់អ្នកខណៈកោសិកាថ្មីរុញឡើងពីក្រោមមកលើ ។
៦. អាស៉ីតខ្លាញ់អូមេហ្គាបី

អាស៉ីតខ្លាញ់អូមេហ្គាបីជួយឱ្យក្រចករបស់អ្នករលោង និងមានសំណើម ។ អ្នកអាចរកវាបាននៅក្នុងត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាម៉ុង ត្រី mackerel ត្រីធូណា និងត្រីសាឌីន ។ សូមបញ្ជាក់ដែរថា គ្រាប់ធញ្ញជាតិ និងសណ្ដែកមួយចំនួនក៏មានអាស៉ីតខ្លាញ់អូមេហ្គាបីដែរ ។
៧. វីតាមីន C

វីតាមីន C ជម្រុងឲ្យមានការបង្កើតខូឡាជែនដែលសំខាន់សម្រាប់ស្បែក សក់ និងក្រចក ។ បន្លែផ្លែឈើដែលសម្បូរវីតាមីនមានច្រើនណាស់រួមមាន ក្រូច គីវី បន្លែបៃតង ប៉េងប៉ោះ និងបន្លែផ្លែឈើជាច្រើនទៀត ។
៨. ស័ង្កសី

ស័ង្កសីសំខាន់ណាស់សម្រាប់ប្រតិកម្មជាច្រើននៅក្នុងខ្លួនរបស់អ្នក រួមទាំងការលូតលាស់ និងការបែងចែកកោសិកា ។ ដូច្នេះហើយ ការផ្គត់ផ្គង់ស័ង្កសីចាំបាច់ដើម្បីលូតលាស់ក្រចកឲ្យមានសុខភាពល្អ ។ ប្រភពសម្បូរស័ង្កសីមាន សាច់គោ បសុបក្សី ត្រី ស៊ុត សណ្តែកសៀង សណ្តែកសៀង សណ្តែកខ្មៅ និងគ្រាប់ធញ្ញជាតិដទៃទៀត ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយ បែបណា?
ចុចអាន ៖ មានផ្កាក្រចក កុំគិតថាមិនបញ្ហា នេះជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរវិញទេ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ