Connect with us

សុខភាព

អត្ថប្រយោជន៍ ៥ យ៉ាងពីការត្រាំទឹកក្តៅក្នុងរដូវរងា

បានផុស

នៅ

ការងូតទឹកក្តៅ ឬហៅថា nyokutsuru គឺជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ ជាពិសេសក្នុងរដូវរងា ការងូតទឹកក្តៅឧណ្ហៗ​ គឺជាការរីករាយរបស់ជនជាតិជប៉ុន​បន្ទាប់ពីអាហារពេលល្ងាច។ ការត្រាំទឹក​ក្ដៅ​ពិត​ជា​មាន​អត្ថប្រយោជន៍​ច្រើន​ទន្ទឹម​នោះ វា​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ បំបាត់​ភាព​អស់កម្លាំង និង​ជួយ​បន្ធូរ​អារម្មណ៍

នៅពេលត្រាំក្នុងទឹកក្តៅ សីតុណ្ហភាព​ទឹកក្តៅនឹងបង្កើនការ​រំលាយ​អាហារ​ក្នុង​រាងកាយ​របស់អ្នក ជួយ​បញ្ចេញ​កាកសំណល់​ដែល​បណ្ដាល​ឲ្យ​អស់កម្លាំងចេញពីរាងកាយ។ វាជួយ​ឲ្យ​ឈាម​ហូរ​បាន​ល្អ ហើយ​ដឹកជញ្ជូនសារធាតុចិញ្ចឹម និងអុកស៊ីសែន​ទៅកាន់គ្រប់ផ្នែកនៃរាងកាយ ជួយកាត់បន្ថយភាពនឿយហត់​ពីការងារ និងកាត់​បន្ថយ​រោគ​សញ្ញា​អស់​កម្លាំង​ពី​ការ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃបានយ៉ាងល្អ។ លើសពីនេះទៀត ការងូតទឹកក្តៅនឹងធ្វើឲ្យ​ប្រព័ន្ធសរសៃប្រសាទស្វយ័ត parasympathetic សកម្មដែលជួយឲ្យ​រាងកាយសម្រាក និង​ធ្វើ​សកម្មភាព​កាន់​តែ​លេចធ្លោ ជា​លទ្ធផល អ្នក​មាន​អារម្មណ៍​ធូរស្រាល បន្ទាប់​ពីងូតទឹកក្តៅ។

២ ជួយ​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ

ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ជួយ​ពង្រឹង​ដល់​មុខងារ​បេះដូង ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ចរន្តឈាម ក្នុង​រាងកាយ។ ជាលទ្ធផលអ្នកនឹង​បាន​ធូរស្រាល ​ពី​រោគសញ្ញា​គ្រុន​ផ្ដាសាយ។​

៣ បង្កើន​អត្រា​នៃ​ការ​រំលាយ​អាហារ​របស់​រាងកាយ

ទឹក​ក្ដៅ​ជួយ​បង្កើន​អត្រា​រំលាយ​អាហារ​ក្នុង​រាង​កាយ​បាន​ល្អ​ប្រសើរ​។ ជា​ពិសេសនា​ពេល​បច្ចុប្បន្ន​នេះ យើងត្រូវពាក់ម៉ាស់គ្រប់ពេល ធ្វើឲ្យ​មាន​កន្ទួល​លើ​ផ្ទៃ​មុខ។ ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ​​ អាច​ជួយ​ធ្វើ​ឲ្យ​អាការ​ទាំងនេះ​ប្រសើរ​ឡើង។

៤ ជួយ​ឲ្យ​គេង​លក់ស្រួល

ជា​ធម្មតា សីតុណ្ហភាព​រាងកាយ​របស់​យើង​ថយ​ចុះ​នៅ​ពេលយប់ ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​ងងុយ​គេង និងអស់​កម្លាំង។ ការ​ងូត​ទឹក​ក្តៅ​ឧណ្ហៗ ​ជួយ​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​អ្នក។ នៅពេលដែល​សីតុណ្ហភាព​ក្នុងខ្លួនធ្លាក់ចុះ វានឹងធ្វើឲ្យ​មនុស្សគេងលក់ស្រួល ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីគេងលក់ស្រួល ពួកគេគួរតែងូតទឹកក្តៅឧណ្ហៗ ១-២ ម៉ោង​មុន​ពេល​ចូល​គេង។

៥ ជួយ​បណ្ដេញ​កាកសំណល់​ចេញ​ពី​ស្បែក

ក្នុង​រដូវ​រងា​ពេល​បែកញើស​តិច កាកសំណល់​ច្រើន​កកកុញ​ក្នុង​ខ្លួន​។ ការ​ងូតទឹក​ក្តៅ​ឧណ្ហៗ​ដោយ​ត្រាំ​ទឹក​ពាក់កណ្តាល​ខ្លួន ​នឹង​ធ្វើឲ្យអ្នក​បែកញើស​កាន់តែ​ល្អ ហើយ​រាងកាយ​នឹង​បញ្ចេញ​កាកសំណល់​ចេញ​តាមរយៈ​ញើស​។ វាមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពរាងកាយ និង​សម្រស់។

ត្បិតថាការ​ងូតទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​បំបាត់​ភាព​នឿយហត់ និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ តែ​អ្នក​ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ដូចជា សីតុណ្ហភាព​ទឹក​ក្តៅ​គួរ​មាន​ប្រហែល ៣៨-៤០°C ហើយ​រយៈពេល​ត្រាំ​មិនគួរលើសពី ១០ នាទីទេ។ ទឹកក្តៅលើសពី ៤២°C ធ្វើឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស៊ីមេទ្រី ​ដែលជំរុញមនុស្សឲ្យ​មានការប្រុងប្រយ័ត្ន។ វាមាន​ឥទ្ធិពល​ផ្ទុយ​ពី​ការ​ធ្វើឲ្យ​អារម្មណ៍​ធូរស្រាល។ លើស​ពីនេះ ទឹកដែលក្តៅពេកនឹងធ្វើឲ្យ​ស្បែករបស់អ្នកស្ងួតយ៉ាងងាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើការផឹកទឹកត្រជាក់ ពិតជាគ្រោះថ្នាក់ដល់សុខភាពមែនទេ?

ចុចអាន៖បុគ្គលិកធ្វើការក្នុងអូហ្វីស បើចេញរោគសញ្ញា ៣ នេះប្រញាប់ជួបពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ២០ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ៣១ នាទីutes មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម