សុខភាព
អាហារ ៥ ប្រភេទ ត្រូវចៀសវាងអំឡុងពេលបំបៅដោះកូន
ការស្រាវជ្រាវបានបង្ហាញថាអាហារដែលម្ដាយទទួលទានមានឥទ្ធិពលទៅលើទឹកដោះពិតប្រាកដមែន ។ ដូចនេះម៉ាក់ៗត្រូវជៀសវាងអាហារទាំង ៥ ខាងក្រោមដើម្បីការពារកុំឲ្យមានផលរំខានដល់កូនតូច ៖
១. ត្រីមានជាតិបារតខ្ពស់

ត្រី និងគ្រឿងសមុទ្រខ្លះមានកម្រិតជាតិបារតខ្ពស់ អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់ទារកជាអចិន្ត្រៃយ៍ ។ ជាលទ្ធផល ពួកគេអាចមានការយឺតយ៉ាវ ឬចុះខ្សោយនៅក្នុងការយល់ដឹង ការប្រើប្រាស់ដៃ ការនិយាយ និងការរៀនភាសាជាដើម។ ហេតុនេះហើយ ម៉ាក់ៗគួរតែជៀសវាងត្រីដែលមានជាតិបារតខ្ពស់ដូចជា ត្រីឆ្លាម ត្រីដាវ និងត្រីធូណាភ្នែកធំ ។
២. ថ្នាំបុរាណ

ថ្នាំបុរាណជាច្រើនមិនដែរឆ្លងកាត់ការពិសោធន៍ចំពោះស្ត្រីមានផ្ទៃពោះទេ ថែមទៀតមិនមានការទទួលស្គាល់ពីរដ្ឋបាលចំណីអាហារនិងឪសថទៀតផង ។ មុនពេលប្រើប្រាស់ថ្នាំអ្វីក៏ដោយត្រូវមានការត្រួតពិនិត្យពីគ្រូពេទ្យជំនាញជាមុនសិនសឹមប្រើប្រាស់ ។
៣. ជាតិអាល់កុល

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ការផ្ដាច់គ្រឿងស្រវឹងគឺជា ជម្រើសដែលមានសុវត្ថិភាពបំផុត អំឡុងពេលបំបៅដោះ ។ ការស្រាវជ្រាវបង្ហាញថា បរិមាណជាតិអាល់កុលក្នុងទឹកដោះម្តាយកើនឡើងដល់ ៣០-៦០ នាទីបន្ទាប់ពីកែវចុងក្រោយ ។ លើសពីនេះទៀត ជាតិអាល់កុលអាចស្ថិតនៅក្នុងប្រព័ន្ធរាងកាយរហូតដល់ ២-៣ ម៉ោងឯណោះ ឬយូរជាងធម្មតាបើសិនសេពច្រើន ។
៤. កាហ្វេអ៉ីន

កាហ្វេ, សូដា, តែ, សូកូឡា សុទ្ធតែជាប្រភពអាហារផ្ទុកកាហ្វេអ៉ីន ។ រាល់ពេលម៉ាក់ៗទទួលទាន ជាតិកាហ្វេអ៉ីនខ្លះនឹងរត់ទៅនៅនឹងទឹកដោះ ។ ជាក់ស្ដែង កាហ្វេអ៉ីនផ្ដល់ផលប៉ះពាល់ជាខ្លាំងដល់ទារកដោយសារទារកមិនអាចបំបែក និងរំលាយជាតិកាហ្វេអ៉ីនបានល្អដូចមនុស្សធំឡើយ ។
៥. អាហារកែច្នៃ

ការស្រាវជ្រាវថ្មីៗរកឃើញថា របបអាហារម្ដាយមានឥទ្ធិពលទៅលើរបបអាហារកូននាពេលអនាគត ។ ណាមួយអាហារកែច្នៃសម្បូរទៅដោយ ជាតិស្ករ កាឡូរីខ្ពស់ ខ្លាញ់អាក្រក់ និងមិនសម្បូរសារធាតុចិញ្ចឹមធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់មនុស្ស ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ស្ត្រីគ្រប់រូបគួរយល់ដឹងពីការបំបៅកូន ដោយទឹកដោះម្តាយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ