សុខភាព
អ្នកវិទ្យាសាស្រ្តព្រមានអំពី វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី ដែលមានសមត្ថភាពសាហាវ (មានវីដេអូ)
ទិន្នន័យថ្មីបានបង្ហាញថា វីរុសកូវីដបំប្លែងខ្លួនឆ្លងខ្លាំង បានលេចឡើងនៅក្នុងចក្រភពអង់គ្លេស ហើយបច្ចុប្បន្ន មេរោគនេះនៅពីក្រោយករណីមួយក្នុងចំណោម២៥ករណីនៅទីនោះ។

វីរុសកូវីដបំប្លែងខ្លួន XBB.1.5 បានបង្កឲ្យមានការព្រួយបារម្ភនៅសហរដ្ឋអាមេរិក ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សរបស់វា និងការកើនឡើងនៃករណីអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនាពេលថ្មីៗនេះ។
វីរុសដែលជាពូជរបស់ អូមីក្រុង ប្រភេទនេះ មានផ្ទុកនូវធាតុបំប្លែង ដែលជួយឲ្យវាចៀសផុតពីខែលការពារពីវ៉ាក់សាំង និងការឆ្លងពីមុន។

អ្នកជំនាញបានប្រាប់គេហទំព័រ MailOnline ថា វីរុសបំប្លែងខ្លួនប្រភេទនេះ គឺជាការដាស់តឿនឲ្យគ្រប់គ្នាប្រុងប្រយ័ត្ន ហើយអាចធ្វើឲ្យវិបត្តិសុខភាពនៅអង់គ្លេស កាន់តែអាក្រក់ទៅៗ។
មិនត្រឹមតែនៅអង់គ្លេស និងសហរដ្ឋអាមេរិក ប៉ុណ្ណោះទេ វីរុសកូវីដបំប្លែងខ្លួន XBB.1.5 ក៏កំពុងបង្កឲ្យមានការព្រួយបារម្ភទូទាំងពិភពលោកផងដែរ។

មេរោគនេះ គឺបំប្លែងមកពី អូមីក្រុង XBB ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាកាលពីខែសីហា។
XBB.1.5 បានទទួលធាតុបំប្លែងបន្ថែម រួមទាំង F486P ផងដែរ ដែលជួយវាឲ្យចៀសផុតពីអង្គបដិប្រាណប្រឆាំងកូវីដ ដែលត្រូវបានបង្កើតឡើងពីការចាក់វ៉ាក់សាំង ឬការឆ្លងពីមុន។ ធាតុមួយទៀតគឺ S486P ត្រូវបានគេគិតថា នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់វា ក្នុងការចងភ្ជាប់ទៅនឹងកោសិកា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បុរសម្នាក់ កើតជំងឺអេដស៍ កូវីដ និងអុតស្វា ក្នុងពេលតែមួយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ