សុខភាព
គ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់សារធាតុញៀន!
សារធាតុញៀនមានច្រើនប្រភេទ ក្នុងនោះមានសារធាតុមួយចំនួនដែល យើងជួបប្រទះជាញឹកញាប់ និងបង្កផលវិបាកដល់អ្នកប្រើប្រាស់ ដូចជា មេតំហ្វេតាមីន(Méthamphétamine) អំហ្វេតាមីន(Amphétamine) កញ្ឆា(Cannabis) កូកាអ៊ីន(Cocaïne) និងEctasy ជាដើម ល។

ជាទូទៅសារធាតុទាំងនេះ អាចបង្កបញ្ហាដល់អ្នកប្រើប្រាស់ ឲ្យបាត់បង់នូវភាពជាម្ចាស់ការក្រោយពីការប្រើប្រាស់លើសកម្រិត ឬប្រើជាប្រចាំ។ ផលវិបាកទាំង នោះរួមមាន ការរំខានក្នុងការបំពេញភារកិច្ច ការសិក្សា ជីវភាពរស់នៅ និងសង្គម។ រោគសញ្ញា នៃការបង្កឡើងដោយសារធាតុញៀន ចំពោះអ្នកប្រើប្រាស់សារធាតុញៀន ប្រភេទ៖

១) មេតំហ្វេតាមីន និង អំហ្វេតាមីន
មិនឃ្លានអាហារ ចុះស្គម រីកប្រសីភ្នែក ឆាប់ផ្អើល ធ្លាក់ទឹកចិត្ត បាត់បង់វិចារណញ្ញាណ បែកញើសជោគខ្លួន ញ័រ ឆេវឆាវ ថប់បារម្ភ កាច ស្រវាំងភ្នែក វង្វេង ឡេះឡះ។
២) Ectasy
រមួលក្រពើ ឡើងកម្ដៅខ្លួន អាចបណ្ដាលដល់ស្លាប់ កើនឡើងចំណង់ផ្លូវភេទ
៣) កូកាអ៊ីន

ពិបាកផ្តោតអារម្មណ៍ វង្វេង ថប់បារម្ភ ធ្លាក់ទឹកចិត្ត ឆាប់ផ្អើល រីកប្រសីភ្នែក វិបត្តិដំណេក មិនឃ្លាន ថយចំណង់ ផ្លូវភេទ និយាយច្រើន ឆេវឆាវ។
៤) កញ្ឆា
ភ្នែកក្រហម ស្ងួតមាត់ សើចម្នាក់ឯងមិនឈប់ ភ្លេចភ្លាំង គ្មានកម្លាំង ល្វើយ ផ្លាស់ប្ដូរឥរិយាបថភ្លាមៗ។ការធើ្វការវិភាគរោគវិនិច្ឆ័យ រកវត្តមាន សារធាតុញៀន ត្រូវពឹងផ្អែកលើការពិនិត្យទឹកនោម។

ដើម្បីជៀសផុតពីផលវិបាកទាំងនេះ សូមនៅឆ្ងាយពីអ្នកប្រើប្រាស់ គ្រឿងញៀន និងបើមានបញ្ហាសុខភាពសូមពិនិត្យពិគ្រោះជាមួយ គ្រូពេទ្យជំនាញមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?