Connect with us

សុខភាព

គ្រោះថ្នាក់​បណ្ដា​លពី​ការប្រើប្រាស់​សារធាតុ​ញៀន​!

បានផុស

នៅ

​សារធាតុ​ញៀន​មាន​ច្រើន​ប្រភេទ ក្នុងនោះ​មាន​សារធាតុ​មួយចំនួន​ដែល យើង​ជួបប្រទះ​ជា​ញឹកញាប់ និង​បង្កផលវិបាក​ដល់​អ្នកប្រើប្រាស់ ដូចជា មេ​តំ​ហ្វេ​តា​មីន​(Méthamphétamine) អំ​ហ្វេ​តា​មីន​(Amphétamine) កញ្ឆា​(Cannabis) កូកាអ៊ីន​(Cocaïne) និង​Ectasy ជាដើម ល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ​សារធាតុ​ទាំងនេះ ​អាច​បង្ក​បញ្ហា​ដល់អ្នកប្រើប្រាស់ ឲ្យ​បាត់បង់នូវ​ភាពជា​ម្ចាស់ការ​ក្រោយពី​ការប្រើប្រាស់​លើស​កម្រិត ឬ​ប្រើ​ជាប្រចាំ​។ ផលវិបាក​ទាំង នោះ​រួមមាន ការរំខាន​ក្នុងការ​បំពេញភារកិច្ច ការសិក្សា ជីវភាព​រស់នៅ និង​សង្គម​។ រោគសញ្ញា នៃ​ការ​បង្ក​ឡើង​ដោយ​សារធាតុ​ញៀន ចំពោះ​អ្នកប្រើប្រាស់​សារធាតុ​ញៀន ប្រភេទ​៖

១) មេ​តំ​ហ្វេ​តា​មីន និង អំ​ហ្វេ​តា​មីន​

​មិន​ឃ្លាន​អាហារ ចុះ​ស្គម រីក​ប្រ​សី​ភ្នែក ឆាប់​ផ្អើល ធ្លាក់​ទឹកចិត្ត បាត់បង់​វិចារណញ្ញាណ បែកញើស​ជោគ​ខ្លួន ញ័រ ឆេវឆាវ ថប់បារម្ភ កាច ស្រវាំងភ្នែក វង្វេង ឡេះឡះ​។​

២) Ectasy

​រមួលក្រពើ ឡើង​កម្ដៅ​ខ្លួន អាច​បណ្ដាល​ដល់​ស្លាប់ កើនឡើង​ចំណង់​ផ្លូវភេទ​

៣) កូកាអ៊ីន

​ពិបាក​ផ្តោត​អារម្មណ៍ វង្វេង ថប់បារម្ភ ធ្លាក់​ទឹកចិត្ត ឆាប់​ផ្អើល រីក​ប្រ​សី​ភ្នែក វិបត្តិ​ដំណេក មិន​ឃ្លាន ថយ​ចំណង់ ផ្លូវភេទ និយាយ​ច្រើន ឆេវឆាវ​។​

៤) កញ្ឆា

​ភ្នែក​ក្រហម ស្ងួត​មាត់ សើច​ម្នាក់ឯង​មិន​ឈប់ ភ្លេចភ្លាំង គ្មាន​កម្លាំង ល្វើយ ផ្លាស់ប្ដូរ​ឥរិយាបថ​ភ្លាមៗ​។​ការ​ធើ្វ​ការវិភាគ​រោគវិនិច្ឆ័យ រក​វត្តមាន សារធាតុ​ញៀន ត្រូវ​ពឹង​ផ្អែកលើ​ការពិនិត្យ​ទឹកនោម​។​

​ដើម្បី​ជៀសផុត​ពី​ផលវិបាក​ទាំងនេះ សូម​នៅ​ឆ្ងាយ​ពី​អ្នកប្រើប្រាស់ គ្រឿងញៀន និង​បើ​មាន​បញ្ហា​សុខភាព​សូម​ពិនិត្យ​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការព្យាបាល​ទាន់ពេលវេលា​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម