Connect with us

សុខភាព

WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា វីរុសកូវីដប្រភេទថ្មី ដែលមានរហស្សនាមថា “The Kraken” គឺជាវីរុសបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុតលើពិភពលោក ដែលមិនធ្លាប់ត្រូវបានគេជួបប្រទះសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសបំប្លែងខ្លួនចុងក្រោយបំផុតនេះ ដែលក្លាយពូជពី អូមីក្រុង ហើយមានឈ្មោះជាផ្លូវការថា XBB.1.5 បានវាយប្រហាររួចទៅហើយក្នុងសហរដ្ឋអាមេរិក។ នៅទីនោះ គេគិតថា​ XBB.1.5 គឺនៅពីក្រោយការឆ្លងថ្មីប្រហែល៧០ភាគរយ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ឥឡូវនេះ វាបានចាប់ផ្តើមវាយលុកក្នុងចក្រភពអង់គ្លេស។ ប៉ុន្តែ XBB.1.5 ហាក់ដូចជាបណ្តាលឲ្យមានអាការ ស្រាលដូចអូមីក្រុងទម្រង់ដើមដែរ។

វេជ្ជបណ្ឌិត Maria Van Kerkhove

វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់ WHO ផ្នែកកូវីដ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៥ខែមករានេះថា “យើងមានការព្រួយបារម្ភអំពីការរីករាលដាលរបស់វា ជាពិសេសក្នុងប្រទេសមួយចំនួននៅអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក្តីបារម្ភរបស់យើងគឺថាតើវាឆ្លងបានខ្លាំងដល់កម្រិតណា”។

ស្ថិតិពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថា មេរោគនេះ គឺនៅពីក្រោយ ៤១ភាគរយនៃករណីឆ្លងនៅអាមេរិក។

ទន្ទឹមនឹងនេះដែរ នៅក្នុងចក្រភពអង់គ្លេស ទិន្នន័យពី GISAID និង CoVariants.org បង្ហាញថា XBB.1.5 ទទួលខុសត្រូវចំពោះករណីតិចជាង ៨ភាគរយប៉ុណ្ណោះ ក្នុងរយៈពេលពីរសប្តាហ៍គិតត្រឹមថ្ងៃទី០២ខែមករា។

XBB.1.5 ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេសមួយចំនួនទៀតផងដែរ ​រួម​មាន​​បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ អៀរឡង់ អូស្ត្រាលី សិង្ហបុរី និង​ឥណ្ឌា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានអំពី វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី ដែលមានសមត្ថភាពសាហាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម