Connect with us

សុខភាព

វៀតណាម រកឃើញវីរុសអូមីក្រុងក្លាយពូជ ដែលឆ្លងខ្លាំង និងអាចគេចផុតប្រព័ន្ធភាពស៊ាំ

បានផុស

នៅ

វីរុសអូមីក្រុងក្លាយពូជ ឈ្មោះ XBB ដែលគេជឿថា ឆ្លងខ្លាំង និងមានសមត្ថភាពគេចផុតពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ត្រូវបានរកឃើញនៅក្នុងទីក្រុង ហូជីមិញ។

មន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ កាលពីថ្ងៃពុធទី០៤ខែមករា បានបញ្ជាក់ពីវត្តមានរបស់វីរុសក្លាយពូជនេះ នៅពេលធ្វើតេស្តរកកូវីដ ក្នុងចំណោមអ្នកជំងឺចំនួន៥២៦នាក់។ នេះជាលើកទីមួយហើយ ដែលប្រទេសវៀតណាម​ បានកត់ត្រាជាផ្លូវការនូវវត្តមានរបស់វីរុសក្លាយពូជប្រភេទនេះ។

XBB ត្រូវបានរកឃើញជាលើកដំបូងនៅខែសីហា ឆ្នាំ២០២២ ហើយក្នុងរយៈពេល៤ខែកន្លងមកនេះ វាបានរីករាលដាលដល់ប្រទេស និងដែនដីប្រហែល៧០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO និយាយថា ដូចជាវីរុសអូមីក្រុងក្លាយពូជ XBB.1.5 ដែរ, XBB បានរួមចំណែក ៤៤% នៃករណីកូវីដទាំងអស់ក្នុងសហរដ្ឋអាមេរិក ហើយកំពុងបង្កឲ្យមានរលកឆ្លងថ្មីនៅតំបន់អាស៊ីមួយចំនួន រួមទាំងប្រទេសឥណ្ឌា និងសិង្ហបុរីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានសុខាភិបាលទីក្រុងហូជីមិញនិយាយថា ស្ថានភាពកូវីដនាពេលបច្ចុប្បន្ននេះ នៅតែស្ថិតក្រោមការគ្រប់គ្រង ដោយសារតែវ៉ាក់សាំង អាចការពារករណីឈឺធ្ងន់ និងការស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ WHO ព្រមានថា XBB.1.5 ជាវីរុសកូវីដបំប្លែងខ្លួនក្លាយពូជ ឆ្លងខ្លាំងបំផុត មិនធ្លាប់ជួបសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម