សុខភាព
សូមស្វែងយល់ពីការព្យាបាល ការប៉ះទង្គិចឆ្អឹងកងកទី២!
បាក់ឆ្អឹងកង ក យើងសង្កេតឃើញថាមាន 5-20% គឺបាក់នៅនឹងឆ្អឹងកង ក ទី២ដែលក្នុងនោះមានអ្នកជំងឺពី25-40% ស្លាប់នៅនឹងកន្លែងកើតហេតុ។
ក) មូលហេតុនៃការប៉ះទង្គិច៖ កត្តាដែលធ្វើឲ្យមានការប៉ះទង្គិចឆ្អឹងកង ក នេះមាន៖ គ្រោះថ្នាក់ក្នុងការបើកបរ ធ្លាក់ពីលើទីខ្ពស់ និងការលេងកីទ្បា។ល។
ខ) រោគសញ្ញា៖ នៅពេលដែលមានការប៉ះទង្គិចនៅឆ្អឹងកង ក ទី២ វានឹងលេចឡើងនូវរោគសញ្ញាដូចជាៈ
– ការឈឺកញ្ចឹងកខ្លាំង
– កម្រើកដៃ និងជើងមិនរួច។
គ) ការធ្វើរោគវិនិច្ឆ័យ៖ ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ការពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កែនន័រ និងកាំរស្មីអ៊ិច (Rx, CTS, IRM) នឹងធ្វើឲ្យការសម្រេចចិត្តព្យាបាលរបស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺ ប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។
ឃ) ការព្យាបាល៖ ទាក់ទងទៅនឹងការព្យាបាលរួមមាន២ករណីៈ
– ទី១: ចំពោះការប្រះ ស្រាំឆ្អឹងធម្មតា (Fracture stable) គឺតម្រូវអោយអ្នកជំងឺពាក់រណប ក រយៈពេលយ៉ាងតិច ៣ខែ។
– ទី២: ចំពោះការបាក់ឆ្អឹងដែលខូចពីទម្រង់ដើម (Fracture instable) ការវះកាត់ដោយចាប់ដែកនៅផ្នែកខាងមុខនៃឆ្អឹងកង ក ជាជម្រើសដែលល្អបំផុតក្នុងការព្យាបាល។
ប្រសិទ្ធភាពនៃការព្យាបាល អាស្រ័យលើពេលវេលាពីពេលមានគ្រោះថ្នាក់ រហូតដល់ពេលព្យាបាល និង អាស្រ័យលើកំរិតនៃការប៉ះពាល់។
«ប្រសិនបើបងប្អូនមានគ្រោះថ្នាក់ ឬការប៉ះទង្គិចទៅលើឆ្អឹងកង ក នេះ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែតអោយទាន់ពេលវេលា ដែលមានវេជ្ជបណ្ឌិតជំនាញ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រគ្រប់គ្រាន់ដើម្បីសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់»៕
អត្ថបទ ៖ រស្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ