សុខភាព
គេងត្រឹម ៥ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ ប្រឈមហានិភ័យសុខភាពជាច្រើន
ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលមានអាយុ៥០ឆ្នាំឡើង ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរ៉ាំរ៉ៃជាច្រើន បើធៀបនឹងអ្នកដែលគេងបានយូរជាងនេះ។

សារព័ត៌មាន CNN កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដកស្រង់ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីPLOS Medicine ដែលបានផ្ដោតទៅលើក្រុមមនុស្សចំនួន៨០០០នាក់ មិនមានជំងឺរ៉ាំរ៉ៃនៅអាយុ៥០ឆ្នាំ។ ការសិក្សារកឃើញថា ចំពោះអ្នកដែលមានវ័យ៥០ឆ្នាំ ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះ ប្រឈមនឹងហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃចំនួន៣០% បើធៀបនឹងអ្នកដែលគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយថ្ងៃ ហើយនៅអាយុ៦០ឆ្នាំ មានហានិភ័យ៣២% និងនៅវ័យ៧០ឆ្នាំ ប្រឈមនឹងហានិភ័យរហូតដល់៤០%ឯណោះ។
ជំងឺរ៉ាំរ៉ៃទាំងនោះ រួមមានជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង គ្រោះថ្នាក់សរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺថ្លើម ជំងឺបាក់ទឹកចិត្ត ជំងឺវង្វេង ជំងឺផ្លូវចិត្ត ជំងឺParkinson’s និងជំងឺរលាកសន្លាក់ជាដើម។
ចំណែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា មនុស្សពេញវ័យដែលគេងមិនគ្រប់គ្រាន់ (តិចជាង៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ) មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ ដែលរួមមានធាត់ជ្រុល និងសម្ពាធឈាមខ្ពស់។
ខុសពីការសិក្សាដទៃទៀត ការសិក្សាថ្មីនេះ មិនបានរកឃើញថាអ្នកដែលគេងច្រើនជាង៩ម៉ោង មានបញ្ហាសុខភាពឡើយ ប៉ុន្តែអ្នកចូលរួមមួយចំនួនបានគេងច្រើនជ្រុល និងអាចប៉ះពាល់ដល់លទ្ធផលនៃការស្រាវជ្រាវផងដែរ។
ការគេងមិនគ្រប់គ្រាន់នៅវ័យកណ្ដាល និងវ័យចំណាស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃ ហើយការរកឃើញទាំងនេះ គាំទ្រដល់ការលើកកម្ពស់ការគេងស្កប់ស្កល់ និងគ្រប់គ្រាន់។
ទន្ទឹមនឹងនេះដែរ លោកសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៅសាកលវិទ្យាល័យAlabama ដែលកំពុងតែធ្វើការសិក្សាលើបញ្ហាដំណេកមួយផ្សេងទៀតបានឲ្យដឹងថា អ័រម៉ូនជួយគ្រប់គ្រងផ្នែកមួយចំនួន ដូចជាចំណង់អាហារ ការធ្វើមេតាប៉ូលីស ចំណង់ផ្លូវភេទ សម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហភាពរាងកាយ និងចង្វាក់circadian។ ប្រសិនបើរាងកាយមិនផលិតអ័រម៉ូនគ្រប់គ្រាន់ ដោយសារតែយើងគេងមិនគ្រប់គ្រាន់ នោះអាចបង្កជាបញ្ហាសុខភាពរ៉ាំរ៉ៃ បន្ថែមពីលើការអស់កម្លាំង ឈឺរាងកាយ និងបញ្ហាសម្ពាធឈាម។

លើសពីនេះ ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កើនការរលាក ដែលជាហេតុបណ្ដាលឲ្យកើតមានជំងឺផ្សេងៗជាច្រើន។ ជារួម ការគេងមានសារៈសំខាន់ណាស់ ដើម្បីជួយបង្កើនគុណភាពជីវិត និងជួយឲ្យយើងមានសុខភាពល្អ ព្រមទាំងជៀសឆ្ងាយពីជំងឺផ្សេងៗ ហេតុនេះហើយ យើងចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ