សុខភាព
កុំប្រហែស! ក្លិនមាត់អាចបញ្ជាក់ពីជំងឺផ្សេងៗទាំងនេះ ក្រៅពីបញ្ហាក្នុងប្រអប់មាត់
គ្មានអ្នកណាចង់ឲ្យមាត់របស់ខ្លួនមានបញ្ហាក្លិនមាត់នោះទេ ព្រោះវាជាកត្តាមួយដែលរំខានដល់យើង និងដល់អ្នកដទៃនៅពេលយើងនិយាយគ្នា។ បញ្ហាក្លិនមាត់ភាគច្រើន បណ្ដាលមកបញ្ហាដែលមានក្នុងមាត់ធ្មេញ ប៉ុន្តែវាក៏អាចកើតមានដោយសារតែជំងឺដែលមាននៅក្នុងខ្លួនយើងផងដែរ។
បើតាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាជំងឺផ្សេងៗក្រៅពីប្រអប់មាត់ដូចជា៖
តំបន់ច្រមុះ និងបំពង់ក៖ មានការលាកច្រមុះ និងការរលាកបំពង់ក
ប្រព័ន្ធដង្ហើម៖ ការរលាកទងសួត មានដុំសាច់ក្នុងសួត
ប្រព័ន្ធរំលាយអាហារក្រពះពោះវៀន៖ មានការភើមកជូរ និងមានការច្រាលទឹកអាស៊ីដ
ប្រព័ន្ធមេតាប៉ូលីស៖ ជំងឺតម្រងនោមមិនដំណើរការ ជំងឺទឹកនោមផ្អែម ជំងឺថ្លើមដំណាក់កាលខូច និងជំងឺប្រព័ន្ធប្រសាទវិកលវិទ្យា ឬអ្នកជំងឺមានអារម្មណ៍ដិតដាមជាប់ក្លិន។
មន្ទីរពេទ្យ កាល់ម៉ែត បន្តថា បញ្ហាក្លិនមានជារឿងដែលយើងជួបប្រទះរាល់ថ្ងៃ ហើយវាសំខាន់ក្នុងការប្រាស្រ័យទាក់ទងគ្នា ដូចនេះដើម្បីគ្រប់គ្រងបញ្ហាក្លិនមាត់បាន យើងអាចធ្វើតាមការណែនាំប៉ុន្មាននេះមាន៖
– ចៀសវាងចំណីអាហារដែលមានក្លិន
– ចៀសវាងការជក់បារី និងផឹកស្រា
– រក្សាសំណើមក្នុងមាត់ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
– ដុសសម្អាតធ្មេញ និងអណ្ដាតមុនពេលចូលគេង
– ថែទាំសុខភាពមាត់ធ្មេញឲ្យបានល្អជាប្រចាំ
– ព្យាបាលមូលហេតុពិតប្រាកដ។
យកល្អ យើងត្រូវទៅជួបទន្តពេទ្យឲ្យបាន ១-២ដង/ឆ្នាំ ដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ ហើយមិនគួរប្រើប្រាស់ផលិតផលបំបាត់ក្លិនមាត់ដោយខ្លួនឯង ដែលអាចបង្កហានិភ័យដល់សុខភាព៕
ចុចអាន៖៧ វិធី ការពារគ្រួសតម្រងនោម
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?