Connect with us

សុខភាព

ញុំាហឹរ និងញុំាមិន​ទៀងពេល មិនមែនជាដើមចម នៃ​ជំងឺ​ក្រពះទេ

បានផុស

នៅ

មាន​ការ​លើក​ឡើង​តៗគ្នា​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​ចូល​ចិត្ត​ញ៉ាំ​ម្ទេស យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ក្រពះ។ បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន អះ​អាង​ថា មិន​ពិត​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ថា ការ​ដែល​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ប៉ុន្តែ​ការ​ដែល​ពេទ្យ​សំណូមពរ​ឲ្យ​ញ៉ាំ​អាហារ​ទៀង​ពេល គឺ​ដើម្បី​សុខភាព​ទូទៅ។ “បើ​និយាយ​ថា ការ​ញ៉ាំ​មិន​ទៀង​ពេល ខ្ញុំ​គ្រូពេទ្យ​ហ្នឹង​ហើយ​ញ៉ាំ​មិន​ទៀង​ពេល​លើស​គេ​លើស​ឯង”

ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ម្ទេស​វិញ លោក​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បកស្រាយ​ថា នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ គ្រាន់​តែ​បើ​យើង​ឈឺ​ក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត រឹត​ឲ្យ​ក្រហល់​ក្រហាយ​ក្រពះ​បន្ថែម​តែ​ប៉ុណ្ណោះ។

ចំពោះ​មូលហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ រួម​មាន​៖

– ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– ជក់​បារី
– ផឹក​គ្រឿង​ស្រវឹង
– ស្ត្រេស​ខ្លាំង​ ជា​ដើម។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា បើ​មិន​មាន​មូលហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ​រួម​ផ្សំ​ទេ ការ​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​តែ​មួយ​មុខ មិន​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រពះ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា បើ​​មាន​ជំងឺ​ក្រពះ​ហើយ យើង​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កាន់​តែ​ធ្វើ​ទុក្ខ​បន្ថែម​ទៀត។

វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ ថ្លើម ក្រពះ ពោះ​វៀន

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

សូមចុចអាន៖ អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម