សុខភាព
អ្វីទៅជាជំងឺស្ទះពោះវៀន!
ជំងឺស្ទះពោះវៀន កើតមានពី ១០% ទៅ ២០% នៃអាការៈឈឺពោះចំពោះមនុស្សធំ និងជាមូលហេតុទីពីរ នៃការចូលព្យាបាលដោយវះកាត់ បន្ទាប់ពីជំងឺរលាកខ្នែងពោះវៀន។

ក) អ្វីទៅជាជំងឺស្ទះពោះវៀន?
ជំងឺស្ទះពោះវៀន ជាភាពរអាក់រអួលនៃចលនាពោះវៀនដែលបង្កការរារាំង ដល់ដំណើរការធម្មតានៃការបញ្ចេញលាមក និងផោម។ ការស្ទះនេះអាចកើតមាននៅពោះវៀនតូច ឬនៅពោះវៀនធំ។
១. ជំងឺស្ទះពោះវៀនដោយមុខងារមិនប្រក្រតី
បញ្ហា Iléus paralytique បង្កជាជំងឺស្ទះពោះវៀន ដែលមានប្រភពមកពីភាពមិនប្រក្រតីលើមុខងារដែលរារាំងដល់ដំណើរបញ្ចេញធម្មតារបស់ពោះវៀន។ សភាពជំងឺនេះអាចកើតមានឡើងក្រោយការប្រើប្រាស់ថ្នាំទប់រាគ ក្រោយការវះកាត់ពោះវៀន ជំងឺរលាកខ្នែងពោះវៀន រលាកស្រោមពោះវៀន រលាកលំពែង ឬជំងឺពីកំណើត (Hirschsprung)។

២. ជំងឺស្ទះពោះវៀនក្រោយវះកាត់
វាជាប្រភេទជំងឺស្ទះដោយមូលហេតុមេកានិក។ សភាពជំងឺនេះកើតមានក្រោយការវះកាត់ក្នុងពោះ អាចចន្លោះរាប់ថ្ងៃ ខែ ឬរាប់ឆ្នាំ ដែលបណ្តាលមកពីការស្អិតនៃពោះវៀន។
ខ) មូលហេតុ
ជំងឺនេះ អាចបណ្តាលមកពីការបាត់ចលនាកន្ត្រាក់នៃសាច់ដុំពោះវៀន ដែលជារឿយៗមានប្រភពមកពី
– បញ្ហាប្រព័ន្ធប្រសាទ
– ការរលាក ឬការក្លាយរោគ
– ការឈឺចាប់ ឬក្រោយការវះកាត់
– ការរមួលនៃផ្នែកណាមួយនៃពោះវៀន ឬក៏មកពីការរាំងស្ទះក្នុងប្រហោងពោះវៀនដោយសារដុំសាច់
– ដុំលាមក ឬមកពីកៀបសង្កត់ពីក្រៅប្រហោងពោះវៀន។
មូលហេតុដែលជួបប្រទះញឹកញាប់ គឺបណ្តាលមកពី
– ជំងឺក្លនលូន (Hernie)
– ដុំសាច់ (Tumeur)
– ស្អិតពោះវៀនក្រោយវះកាត់ (Adhérence intestinale)

គ) រោគសញ្ញា
បណ្តុំរោគសញ្ញាសំខាន់ៗ នៃជំងឺស្ទះពោះវៀនស្រួចស្រាវមានៈ
– ឈឺពោះ
– ប៉ោងពោះ
– ទល់ផោម និងលាមក
– ក្អួត

ឃ) ការធ្វើរោគវិនិច្ឆ័យ
រោគវិនិច្ឆ័យ គឺត្រូវបានធ្វើឡើងតាមរយៈ
– ការពិនិត្យគ្លីនិកៈ ការស្ទាបពោះ និងលូករន្ធគូថ
– ការថតកាំរស្មីអ៊ិច (ASP) និងការថតស្កែន (Scanner) ដើម្បីបញ្ជាក់ពីទីតាំង និងប្រភេទនៃមូលហេតុស្ទះ
– ការពិនិត្យឈាម
ង) ការព្យាបាល
ការកំណត់ការព្យាបាលជំងឺស្ទះពោះវៀន ត្រូវពឹងផ្អែកទៅលើៈ
– មូលហេតុស្ទះ (Origine)
– ទីតាំងស្ទះ (Localisation)
– សភាពធ្ងន់ធ្ងរនៃជំងឺ (Gravité)
ជំងឺស្ទះពោះវៀនដោយការរមួល ទាមទារការព្យាបាលជាបន្ទាន់ ដើម្បីដកយកមូលហេតុរមួលចេញ។ ក្នុងករណីជំងឺស្ទះដោយការសង្កត់ពីក្រៅ ឬការរាំងស្ទះខាងក្នុងប្រហោងពោះវៀន ការព្យាបាលអាចប្រព្រឹត្តទៅដោយ ការវះកាត់ ការប្រើថ្នាំ ឬដោយការធ្វើ Lavement តាមការពិភាក្សាពហុឯកទេសចម្រុះ និងសម្រេចរបស់ក្រុមគ្រូពេទ្យជំនាញអំពីវិធីសាស្ត្រព្យាបាល។

ច) ផលវិបាក
ជំងឺស្ទះពោះវៀនតម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យជាបន្ទាន់ ហើយជំងឺនេះទាមទារការព្យាបាលទៅតាមមូលហេតុ ដោយការប្រើថ្នាំ ដោយការឆ្លុះអង់ដូស្កូប ឬដោយការវះកាត់។ ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវ និងយឺតយ៉ាវ ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជា វិបត្តិមេតាបូលីកធ្ងន់ធ្ងរ (វិបត្តិកង្វះជាតិទឹក វិបត្តិបេះដូង ចុះខ្សោយតម្រងនោមជាដើម) ការធ្លាយពោះវៀនបង្កជាការក្លាយរោគក្នុងស្រោមពោះ ដោយមេរោគក្នុងពោះវៀនដែលរមួលរយៈពេលយូរ ឬសភាពជំងឺស្ហុក (état de choc)។

«បើបងប្អូនដែលមានជំងឺស្ទះពោះវៀននេះ ឬមានអាការៈសង្ស័យដូចបានជម្រាបជូនខាងលើ សូមមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតឲ្យឆាប់រហ័ស ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា ព្រោះជំងឺស្ទះពោះវៀន ដែលមិនបានទទួលការព្យាបាលបន្ទាន់អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត»៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ