សុខភាព
រឿងសំខាន់៤យ៉ាងត្រូវដឹង អំពីអូមីក្រុងក្លាយពូជថ្មី ដែលកំពុងជំរុញការឆ្លងកូវីដជាសកល ឲ្យរើបឡើងវិញ (មានវីដេអូ)
វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ពូជថ្មី XBB.1.5 កំពុងបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមអ្នកវិទ្យាសាស្ត្រ ខណៈវាកំពុងឆ្លងរាលដាលលឿនដូចជាភ្លើងឆេះព្រៃនៅទូទាំងប្រទេសជាច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-842-1024x1024.png)
នៅសហរដ្ឋអាមេរិក XBB.1.5 ឥឡូវនេះ រួមចំណែកជាង ៤០ភាគរយនៃករណីកូវីដ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ករណីឆ្លង XBB.1.5 ដែលស្ថិតក្នុងគ្រួសារ XBB បានចាប់ផ្តើមកើនឡើងខ្លាំងនៅក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។
ខាងក្រោមនេះ គឺជារឿងសំខាន់៤យ៉ាង ដែលយើងគួរដឹងអំពី XBB.1.5៖
XBB.1.5 ជាអ្វី?
ដោយមានឈ្មោះក្រៅផ្លូវការថា Kraken, XBB.1.5 គឺជាពូជក្លាយពីកូវីដ១៩បំប្លែងខ្លួនអូមីក្រុង XBB។ វាត្រូវបានគេរកឃើញដំបូងក្នុងខែតុលាឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-843.png)
XBB.1.5 បាននិងកំពុងចរាចរនៅក្នុងប្រទេសយ៉ាងតិច ៣៨រួមទាំងកាណាដា អូស្ត្រាលី គុយវ៉ែត អាល្លឺម៉ង់ និងបារាំង ផងដែរ។
តើ XBB.1.5 ឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗទេ?
នៅថ្ងៃទី៤ខែមករា លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់ WHO ផ្នែកជំងឺកូវីដ១៩ និយាយថា XBB.1.5 គឺជាពូជក្លាយដែលឆ្លងខ្លាំងជាងគេបំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-844.png)
លោកស្រីបន្ថែមថា “ហេតុផលសម្រាប់ការឆ្លងដ៏សាហាវនេះ គឺធាតុបំប្លែងស្ថិតក្នុងពូជអូមីក្រុង ដែលអនុញ្ញាតឲ្យមេរោគនេះ ចាប់ជាប់ទៅនឹងកោសិកា ហើយចម្លងបានយ៉ាងងាយស្រួល”។
រោគសញ្ញារបស់ XBB.1.5 គឺស្រដៀងទៅនឹងប្រភេទអូមីក្រុងមុនៗដែរ ដូចជាតឹងច្រមុះ ហៀរសំបោរ និងគ្រុនក្តៅជាដើម។
តើ XBB.1.5 អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗទេ?
បច្ចុប្បន្ននេះ WHO និយាយថា មិនមានព័ស្តុតាងច្បាស់លាស់ណាមួយដែលថា Kraken នឹងនាំឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-845-1024x576.png)
ការវាយតម្លៃហានិភ័យផ្ទៃក្នុង ដែលត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃទី១១ខែមករា បានបង្ហាញថា XBB.1.5 មិនមានផ្ទុកកំឡាយណាមួយដែលគេដឹងថា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសក្តានុពលនៅក្នុងភាពធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ WHO អះអាងថា ការវាយតម្លៃអំពីភាពធ្ងន់ធ្ងរកំពុងបន្ត។
តើវ៉ាក់សាំងមានប្រសិទ្ធភាពការពារវាទេ?
ដូច XBB ដែរ, Kraken មានសមត្ថភាពធន់នឹងភាពស៊ាំខ្លាំង បើធៀបនឹងពូជអូមីក្រុងពីមុន។
យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំង នៅតែអាចការពារករណីឈឺធ្ងន់ និងការស្លាប់ដែលបណ្តាលមកពីវីរុសប្រភេទនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?