សុខភាព
ពាក្យចចាមអារ៉ាមមិនពិត ១០ យ៉ាង ពីជំងឺមហារីក
“មហារីក” គឺជាពាក្យទូទៅសម្រាប់ក្រុមជំងឺដែលប៉ះពាល់ដល់ផ្នែកណាមួយនៃរាងកាយ និងតែងតែបង្កចលាចលទៅកាន់ស្មារតីជនរងគ្រោះ ។ ខាងក្រោមនេះគឺជាពាក្យចចាមអារ៉ាមមិនពិតទាំង ១០ ពីជំងឺមហារីក ៖
១. ជំងឺមហារីកជាទោសប្រហារជីវិត
បច្ចុប្បន្នការព្យាបាលជំងឺមហារីកកាន់តែរីកចម្រើន និងទំនើប ។ មានមនុស្សមិនតិចនោះទេដែលយកឈ្នះលើជំងឺកាចសាហាវនេះ ។
២. ជំងឺមហារីកជាជំងឺឆ្លង
ទោះបីជាជំងឺខ្លះអាចបង្កទៅជាមហារីកក្ដី ក្នុងករណីនេះមេរោគជំងឺផ្សេងទើបប៉ះពាល់អាយុជីវិត មិនមែនជាកំហុសជំងឺមហារីកនោះទេ ។
៣. ទូរស័ព្ទបង្កជំងឺមហារីក
ការប៉ះពាល់នឹងវិទ្យុសកម្មអ៊ីយ៉ូដ (ឧទាហរណ៍ កាំរស្មីអ៊ិច) បង្កើនហានិភ័យនៃជំងឺមហារីក ។ សម្រាប់វិទ្យុសកម្មប្រេកង់គឺជាវិទ្យុសកម្មដែលមិនមានអ៊ីយ៉ូដ ហើយមិនបង្កើនហានិភ័យនៃជំងឺមហារីកទេ ។
៤. បង្គោលភ្លើង ឬអង់តែន បង្កជំងឺមហារីក
ដោយសារតែវាមិនមែនអ៊ីយ៉ូដ ដូច្នេះវាគ្មានសមត្ថភាពបង្កជំងឺមហារីកដូចគ្នា ។
៥. ជាតិផ្អែមសប្បនិម្មិតបង្កជំងឺមហារីក
គ្មានប្រភពគួរឲ្យជឿជាក់ណាមួយអះអាងថាជាតិផ្អែមសប្បនិម្មិតបង្កជំងឺមហារីកទេ សូម្បីតែរដ្ឋបាលចំណីអាហារនិងឪសថក៏ដោយ ។
៦. ជំងឺមហារីករីករាលដាល
វាជាការពិតដែលការវះកាត់អាចបង្កការរីករាលដាលពីជំងឺមហារីក ប៉ុន្តែករណីនេះកម្រណាស់ ។ ចំណែកពាក្យចចាមរ៉ាមស្រដៀងគ្នាមួយនិយាយថា “ដុំមហារីកនឹងរីករាលដាលលឿនពេលត្រូវខ្យល់” ក៏មិនមែនជាការពិតដែរ ។
៧. ថ្នាំបុរាណអាចព្យាបាលជំងឺមហារីក
គ្មានភស្តុតាងណាមួយបានបង្ហាញថាថ្នាំបុរាណធ្លាប់ព្យាបាលជំងឺមហារីកឡើយ ។ អ្នកខ្លះប្រើវិធីចាក់ម្ជុលវិទ្យាសាស្ត្រ សមាធិ និងយូហ្គា ប៉ុន្តែវិធីនេះជួយបានត្រឹមតែផ្លូវចិត្តប៉ុណ្ណោះ ។ អ្នកជំនាញជំងឺមហារីកនិយាយថា “មិនមែនឲ្យតែធម្មជាតិសុទ្ធតែល្អទាំងអស់ទេ ប្រយ័ត្នកាន់តែប៉ះពាល់សុខភាពព្រោះគ្មានការពិសោធន៍ត្រឹមត្រូវ” ។
៨. ជំងឺមហារីកជាជំងឺតពូជ
ជំងឺមហារីកមួយចំនួនត្រូវបានបញ្ជូនបន្តតាមហ្សែន ប៉ុន្តែវាជាករណីកម្រ ៖ ការប៉ាន់ប្រមាណបង្ហាញថាករណីនេះមានប្រហែលក្រោម ១០% ។
៩. ជំងឺមហារីកតែងតែកើតឡើងម្ដងទៀត
វិធីសាស្ត្រព្យាបាលកាន់តែរីកចម្រើន និងមានឥទ្ធិពលសម្លាប់កោសិកាមហារីកទាំងស្រុងមិនអោយលូតលាស់ ឬ បន្តបានទេ ។
១០. មិនអាចព្យាបាលជា
អ្នកយកជម្នះលើជំងឺមហារីកមានច្រើនសឹងតែ ៥០ភាគរយទៅហើយ ។ ជំងឺមហារីកពិតជាពិបាកព្យាបាល ជាក់ស្ដែងនៅតែមានអ្នកជាដដែល ។
នៅក្នុងអត្ថបទនេះ យើងសង្ឃឹមថានឹងជួយពង្រឹងផ្លូវចិត្ត និងលុបបំបាត់ពាក្យចចាមអារ៉ាមពីមហារីក ។ ជាពិសេសជួយលើកទឹកចិត្តអ្នកជំងឺឲ្យតស៊ូ រឹងមាំ ប្រឆាំងនឹងជំងឺបានជោគជ័យ ៕
ប្រែសម្រួលដោយ ៖ វារី
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច