សុខភាព
ជំងឺអាថ៌កំបាំងស្រដៀងកូវីដ សម្លាប់មនុស្ស២១នាក់ នៅ អាហ្វហ្គានីស្ថាន
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា មនុស្សចំនួន២១នាក់ ត្រូវបានសម្លាប់ដោយសារ ជំងឺអាថ៌កំបាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ករណីទាំងអស់ ត្រូវបានកត់ត្រានៅក្នុងតំបន់ជួរភ្នំ Wakhan ភាគខាងជើងឆៀងខាងកើត មានព្រំប្រទល់ជាប់ប្រទេសតាហ្ស៊ីគីស្ថាន និងប៉ាគីស្ថាន។
ពេលនេះ ប្រធានសុខាភិបាល ត្រូវបានបញ្ជូនទៅតំបន់នោះ ដើម្បីស៊ើបអង្កេត។

ប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែត Afghanistan Times, ក្រុមមន្ត្រីបានពណ៌នាថា ជំងឺនេះមានលក្ខណៈស្រដៀងទៅនឹង កូវីដ១៩។ កាសែតនេះអះអាងថា ការស្លាប់ទី១ បានកើតឡើងកាលពី២សប្តាហ៍មុន។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសអាហ្វហ្គានីស្ថាន ក៏ត្រូវរងគ្រោះដោយសារការផ្ទុះឡើងនៃជំងឺអាសន្នរោគ និងជំងឺគ្រុនស្វិតដៃជើងផងដែរ។

រឿងនេះកើតឡើង ចំពេលទីភ្នាក់ងារព័ត៌មាន Bakhtar ដែលគ្រប់គ្រងដោយក្រុមតាលីបង់ កាលពីសប្តាហ៍មុនបានរាយការណ៍ថា កុមារយ៉ាងតិច៥០នាក់បានស្លាប់ ដោយសារជំងឺផ្លូវដង្ហើមក្នុងរយៈពេលត្រឹមតែមួយខែ នៅខេត្ត Baghlan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមទីភ្នាក់ងារនេះ មន្ត្រីមន្ទីរពេទ្យ Baghlan បានបញ្ជាក់ថា កុមារប្រមាណ១០០០នាក់បានឆ្លងជំងឺផ្លូវដង្ហើមនៅក្នុងខេត្ត សម្រាប់រយៈពេលមួយខែចុងក្រោយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជំងឺអាថ៌កំបាំង សម្លាប់សិស្សសាលាវៀតណាមម្នាក់ ខណៈជាង ៧០០នាក់ធ្លាក់ខ្លួនឈឺ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី