សុខភាព
សីតុណ្ហភាពរាងកាយចុះទាប អាចគ្រោះថ្នាក់ដល់ជីវិត និងមានសញ្ញាព្រមានអ្វីខ្លះ?
ប្រសិនបើយើងស្ថិតនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងរយៈពេលយូរ នោះអាចប្រឈមនឹងវិបត្តិសីតុណ្ហភាពរាងកាយចុះទាបក្រោម៣៥អង្សាសេ ស្របពេលដែលសីតុណ្ហភាពធម្មតាគឺនៅចន្លោះ៣៧អង្សាសេ។ ពិតណាស់ ករណីនេះក៏អាចកើតឡើងនៅពេលដែលយើងត្រាំទឹកត្រជាក់ ឬទទឹកទឹកភ្លៀងដូចគ្នា។ វិបត្តិសីតុណ្ហភាពរាងកាយចុះទាបនេះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដែលទាមទារឲ្យយើងត្រូវទទួលការព្យាបាលភ្លាមៗ។

រោគសញ្ញានៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប
យោងតាមមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង CDC របស់អាមេរិកបានឲ្យដឹងថា រោគសញ្ញានៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប រួមមានស្រៀវស្រាញ អស់កម្លាំង វង្វេងវង្វាន់ ស្ពឹកដៃ បាត់បង់ការចងចាំ និយាយមិនច្បាស់ និងងងុយគេង។ ចំពោះទារកដែលគេងនៅបន្ទប់ត្រជាក់ ក៏មានហានិភ័យខ្ពស់ប្រឈមនឹងវិបត្តិសីតុណ្ហភាពរាងកាយចុះទាបដូចគ្នា ហើយទារកច្រើនមានរោគសញ្ញាដូចជាស្បែកក្រហម និងត្រជាក់ ព្រមទាំងគ្មានថាមពលក្នុងខ្លួន។
យើងគួរធ្វើបែបណាបើអ្នកណាម្នាក់មានរោគសញ្ញានៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប?
ប្រសិនបើសង្កេតឃើញរោគសញ្ញាដែលបានរៀបរាប់ខាងលើ យើងគួរពិនិត្យសីតុណ្ហភាពរាងកាយរបស់អ្នកជំងឺភ្លាមៗ ហើយក្នុងករណីដែលសីតុណ្ហភាពទាបជាង៣៥អង្សាសេ គឺចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ស្របពេលជាមួយគ្នានេះដែរ យើងអាចអនុវត្តន៍វិធីសាស្ត្រជួយសង្គ្រោះដូចខាងក្រោម៖
- នាំអ្នកជំងឺទៅបន្ទប់ដែលកក់ក្តៅភ្លាមៗ
- ដោះសំលៀកបំពាក់ដែលសើមចេញ
- ឲ្យអ្នកជំងឺញ៉ាំទឹកក្តៅឧណ្ហៗ ដើម្បីបង្កើនសីតុណ្ហភាពរាងកាយ ប៉ុន្តែមិនត្រូវផ្ដល់អ្វីឲ្យអ្នកអ្នកជំងឺផឹកពេលសន្លប់មិនដឹងខ្លួនទេ
- ដណ្តប់រាងកាយឲ្យជិតល្អ។

អ្នកណាខ្លះមានហានិភ័យខ្ពស់នៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប?អ្នកណាខ្លះមានហានិភ័យខ្ពស់នៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាប?
អ្នកដែលមានហានិភ័យខ្ពស់នៃវិបត្តិសីតុណ្ហភាពរាងកាយចុះទាបច្រើនតែជាមនុស្សវ័យចំណាស់ កុមារតូចៗ អ្នកដែលមានជំងឺផ្លូវចិត្តដូចជាជំងឺវង្វេងវង្វាន់ អ្នកញៀនគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងអ្នកមានបញ្ហាសុខភាពមួយចំនួនដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងសីតុណ្ហភាពរាងកាយ ដូចជាជំងឺអរម៉ូនក្រពេញទីរ៉ូអុីតធ្លាក់ចុះ ជំងឺទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ និងរបួសឆ្អឹងខ្នង៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖តើអំបិលហិមាល័យ ពិតជាមានប្រយោជន៍ជាងអំបិលធម្មតាមែនទេ?
ចុចអាន៖អាហារបំប៉នវីតាមីន D មិនមានប្រសិទ្ធិភាពចំពោះអ្នកលើសទម្ងន់ទេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ