Connect with us

សុខភាព

អាហារ ៦ ប្រភេទ ជួយការពារស្បែកពីព្រះអាទិត្យជំនួសគ្រឿងសម្អាង

បានផុស

នៅ

អាហារមានឥទ្ធិពលជាច្រើនចំពោះសុខភាពរាងកាយ-ផ្លូវចិត្ត និងសម្រស់ ក្រៅពីផ្ដល់សារធាតុចិញ្ចឹមហើយ អាហារទាំង ៦ ប្រភេទខាងក្រោមនេះ អាចជួយការពារស្បែករាងកាយពីពន្លឺយូវីទៀតផង។

១. ផ្លែប៊្លូបឺរី

ផ្លែប៊្លូបឺរីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារស្បែកខូចពីពន្លឺព្រះអាទិត្យ ស្ត្រេស និងភាពជ្រីវជ្រួញ ។ បើផ្លែប៊្លូបឺរីនោះជាផ្លែឈើព្រៃទៀតកាន់តែមានប្រសិទ្ធិភាពជាងផ្លែប៊្លូបឺរីធម្មតាទ្វេដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ផ្លែឪឡឹក

លីកូនពីនដែលនៅក្នុងផ្លែឪឡឹកមាននាទីស្រូបយកវិទ្យុសកម្មពន្លឺយូវីអេ-យូវីប៊ី ការពារកម្ដៅថ្ងៃ និងស្បែកពីភាពចាស់ជាងវ័យយ៉ាងមានប្រសិទ្ធិភាព ។

៣. សណ្ដែកដី និងគ្រាប់ធញ្ញជាតិ

អាស៊ីតខ្លាញ់អូមេហ្គាបីដែលមាននៅក្នុងអាហារប្រភេទនេះ ជួយទប់ស្កាត់ផលប៉ះពាល់ពីពន្លឺព្រះអាទិត្យរៀងរាល់ពេលអ្នកនៅក្រោមកម្ដៅថ្ងៃយូរពេក ។

៤. ការ៉ុត និងបន្លែបៃតង

ការ៉ុត និងបន្លែបៃតងជាប្រភពល្អបំផុតនៃបេតាការ៉ូទីន វាផ្ដល់នូវការការពារពីធម្មជាតិបន្ទាប់ពីការទទួលទានជាប្រចាំចាប់ពី ១០ សប្ដាហ៍ឡើងទៅ ។ ចំណែកបន្លែបៃតងតែឯងវាក៏មានផ្ទុក lutein និង zeaxanthin ខ្ពស់គួរឲ្យកត់សម្គាល់ដែរ ថែមទាំងជួយការពារភាពជ្រីវជ្រួញ ការខូចខាតពីព្រះអាទិត្យ និងមហារីកស្បែកទៀតផង ។

៥. តែបៃតង

តែបៃតងជួយកាត់បន្ថយភាពខូចខាតរបស់ស្បែកពីពន្លឺព្រះអាទិត្យ ជាពិសេសជួយថែរក្សាខូឡាជែនពីការបាត់បង់ប្រចាំថ្ងៃដូចគ្នា ។

៦. ផ្កាខាត់ណា

ផ្កាខាត់ណាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រយុទ្ធប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មពីរ៉ាឌីកាល់សេរី លើសពីនេះវាក៏ជាភ្នាក់ងារការងារកម្ដៅថ្ងៃធម្មជាតិផងដែរ ដោយសារតែមានអាស៊ីតអាមីណូកម្រិតខ្ពស់ ។

ដើម្បីទទួលទានអាហារខាងលើឲ្យបានគ្រប់មុខ អ្នកអាចដាក់បញ្ចូលគ្រឿងផ្សំទាំង ៦ ប្រភេទក្នុងកែវតែមួយ ដោយគ្រាន់តែក្រឡុកជាមួយទឹកកកជាការស្រេច ណាមួយវាល្អបំផុតសម្រាប់ពេលព្រឹកតែម្ដង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ អាហារ ៧មុខ ជួយស្បែក សក់ និងក្រចក​ ឲ្យមានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ម៉ាឡេស៊ី ផ្អាក​ការ​រុក​រក​យន្តហោះ MH370 បណ្ដោះអាសន្ន

ព័ត៌មានជាតិ១៣ នាទីutes មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

សង្ក្រាន្តចួបស្នេហ៍
ជីវិតកម្សាន្ដ១៤ នាទីutes មុន

MV បទថ្មី សុគន្ធ នីសា ធ្វើឱ្យបុគ្គលមួយចំនួននៅផ្ទះលេខ២ កើតទុក្ខមិនសុខចិត្ត ចេញមករិះគន់ព្រាត

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ផុតរញ្ជួយដី, មីយ៉ាន់ម៉ា ព្រមានពីហានិភ័យបាក់ទំនប់, ប្រជាជនរាប់ពាន់នាក់ប្រឈមគ្រោះថ្នាក់

សេដ្ឋកិច្ច២៩ នាទីutes មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម