Connect with us

សុខភាព

ជំងឺ​ដំបៅ​ក្រពះ អាច​គ្រោះថ្នាក់​ដល់​ជីវិត​!

បានផុស

នៅ

​ជំងឺ​ដំបៅ​ក្រពះ ជា​ជំងឺ​នៃ​ការបាត់​នូវ​ស្រទាប់​កោសិកា​នៃ​ក្រពះ​។ វា​បណ្ដាលមកពី​ការបាត់​លំនឹង​នៃ​ស្រទាប់​ការពារ​នៃ​ក្រពះ និង​ការបញ្ចេញ​នូវ​អាស៊ីត​ក្រពះ​។ ជំងឺ​នេះ​អាចធ្វើឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ មិនអាច​ធ្វើការ​ងារ​បា​ន និង​អាចធ្វើឲ្យ​បាត់បង់​អាយុជីវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្វែងយល់​ពី​ជំងឺ​នេះ អាច​ជួយ​ឲ្យ​យើង​ទប់ស្កាត់​នូវ​ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ។​

​ក​) មូលហេតុ​ចម្បង ២ ដែល​អាច​ឲ្យ​មាន​ដំបៅ​ក្រពះ​

១) មេរោគ​ក្រពះ (​មេរោគ Helicobater Pylori)

​មាន​ច្រើន​ទៅលើ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ប្រទេស​ទាំងនេះ ភាព​មាន​អនាម័យ​នៅ​មាន​កម្រិត​នៅឡើយ ដែល​អាច​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់​បាន​។ ពេល​ដែល​អ្នកជំងឺ​បរិភោគ​អាហារ​ ដែល​មាន​មេរោគ​នេះ​ចូល​ទៅ​ក្នុង​ក្រពះ មេរោគ​នោះ​នឹង​ទំ​នៅលើ​កោសិកា​ក្រពះ បន្ទាប់​មក​វា​ធ្វើឲ្យ​មាន​ការ​បញ្ចេញ​នូវ​អាស៊ីត​ក្រពះ​ជាច្រើន និង​ធ្វើឲ្យ​មានការ​រលាក​ក្រពះ ដែល​យូរៗ​ទៅ​ធ្វើ​ឲ្យ​មាន​ជា​ដំបៅ​ក្រពះ​។ បើ​មិន​មាន​ការព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេនោះ វា​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​ក្រពះ​។​

២) ថ្នាំ​ឈឺសន្លាក់​

​ការប្រើ​ថ្នាំ​ឈឺសន្លាក់ ​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ អាច​ធ្វើឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ ព្រោះថ្នាំ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយចុះ ដែល​អាច​ឲ្យ​អាស៊ីត​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​កោសិកា​របស់​ក្រពះ​។ បើ​អ្នកជំងឺ​ដំបៅ​ក្រពះ​នៅតែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត នឹង​អាច​ធ្វើ​ឲ្យ​មានការ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត បើ​មិនបាន​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។​

​ខ​) រោគសញ្ញា​

​ជាទូទៅ​ជំងឺ​នេះ ​ស្តែងចេញ​នូវ​អាកា​រៈ​ដូចខាងក្រោម​

– ឈឺចាប់​ពោះ​ផ្នែក​ចុងដង្ហើម ឬ​ផ្នែក​ខាងស្តាំ​ខាងលើ​

– ឈឺចាប់​នៅ​ផ្នែក​ខាង​ខ្នង ឬ​បោះដៃផុត​

– ឈឺ​នៅ​ពេល​ឃ្លាន ហើយ​ថយ​ការឈឺចាប់​ពេល​ទទួលទាន​អាហារ​រួចហើយ​

– អាច​មានការ​ក្អួតចង្អោរ​

– មាន​អារម្មណ៍​ថា​ ពិបាក​ក្នុង​ការ​រំលាយ​អាហារ​

​អ្នកជំងឺ​អាច​មាន​មេរោគ​សញ្ញា ឬ​គ្មាន​រោគសញ្ញា ជួនកាល​អ្នកជំងឺ​អាច​ដឹង​ថា​ មាន​បញ្ហា​ដំបៅ​ក្រពះ ដោយសារ​មាន​ផលវិបាក​ដូចជា ការហូរ​ឈាម ឬ​ការ​ធ្លាយ​ក្រពះ។​

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​

​ការឆ្លុះ​ក្រពះ (Gastroscopy) ជា​វិធី​ដ៏​ល្អ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ដំបៅ​ក្រពះ ហើយ​អាច​ច្រឹប​យក​បំនែក​តូច​នៃ​កោសិកា​ត្រង់​ដំបៅ​ក្រពះ ឬ​កោសិកា​ល្អ​ដើម្បី​ធ្វើការ​វិភាគ​កោសិកា​នោះ​ថា​ ជា​ដំបៅ​ក្រពះ​ធម្មតា ឬ​ដំបៅ​មហារីក ហើយ​អាច​រក​មេរោគ​ក្រពះ​ទៀត​បាន​ដោយ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះទេ​។ អ្នកជំងឺ​អាច​ធ្វើ​ការឆ្លុះ​ក្រពះ ដោយ​មិន​ដាក់​ថ្នាំ​សណ្តំ ឬ​ដាក់​ថ្នាំ​សណ្តំ ។​

​ឃ​) ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ មាន ២ ធំៗ​

– ការ​ហូរឈាម​ក្រពះ​ ស្តែង​ឡើង​ដោយមាន​ការ​ក្អួត​ឈាម​, បន្ទោបង់​លាមក​មាន​ឈាមខ្មៅ​, ស្លេកស្លាំង​, វិលមុខ ។​ល​។ ក្នុងករណីនេះ អ្នកជំងឺ​ត្រូវ​បញ្ជូនមក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឃាត់ឈាម​ដែល​ហូរ តាមរយៈ​ការឆ្លុះ​ក្រពះ ហើយ​ប្រើ​ថ្នាំ និង​បញ្ចូល​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

– ការ​ធ្លាយ​ក្រពះ អ្នកជំងឺ​មាន​អាកា​រៈ​ដូចជា ឈឺចាប់​ខ្លាំង​, អត់​ផោម​, អត់​បន្ទោ​បង់​, ពេល​ស្ទាប​ពោះ​មាន​សភាព រឹង​ដូច​ឈើ​។ អ្នកជំងឺ​ត្រូវ​មក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន នឹងធ្វើ​ការវះកាត់​ជាបន្ទាន់ ព្រោះ​អ្នកជំងឺ​អាច​ស្លាប់​ភ្លាមៗ បើ​មិនបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទាន់​ពេលវេលា​នោះទេ​។​

​ង​) វិធី​ព្យាបាល​

– ជំងឺ​ដំបៅ​ក្រពះ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បន្ថយ​ការ​បញ្ចេញ​ជាតិ​អាស៊ីត​ក្រពះ​រយៈពេល​ពី ៦ ទៅ ៨ សប្ដាហ៍។​

– បើ​មាន​មេរោគ​ក្រពះ អ្នកជំងឺ​ត្រូវ​បន្ថែម​ថ្នាំ​សម្លាប់​មេរោគ​រយៈពេល​១០ ទៅ ១៤ ថ្ងៃ​បន្ថែមទៀត​។​

– អ្នកជំងឺ​ត្រូវ​បញ្ឈប់​ការប្រើ​ថ្នាំ​ឈឺសន្លាក់ ឬ​ថ្នាំ​បំបាត់​ការឈឺចាប់​ទាំងឡាយ​គ្មាន​វេជ្ជបញ្ជា និង​គ្មាន​ការតាមដាន​ច្បាស់លាស់ ព្រោះ​អាចធ្វើឲ្យ​ដំបៅ​ក្រពះ មិន​អាច​ជាសះស្បើយ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​។​

– អនាម័យ​ជា​វិធី​មួយ​ ដែល​ល្អ​ក្នុង​ការ​ព្យាបាល ឬ​បង្ការ​ការឆ្លង​មេរោគ​ក្រពះ យើង​គួរ​បរិភោគ​នូវ​អាហារ ​ដែល​មាន​អនាម័យ​ត្រឹមត្រូវ នឹង​មាន​ការ​លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ មុននឹង​បរិភោគ​អាហារ​។​

«​ក្រុមការងារ​ថែទាំ​ព្យាបាល​ឯកទេស​ផ្នែក​ក្រពះ ថ្លើម និង​ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ផ្ដាំផ្ញើ​ជូន​លោក​លោកស្រី មេត្តា​យកចិត្តទុកដាក់ និង​តាមដាន​សុខភាព​របស់​លោក​អ្នក​ជាប្រចាំ​ ដើម្បី​ចៀសវាង​ការ​ថ្លោះធ្លោយ​ជាយថាហេតុ​ ដែល​បណ្តាល​ឲ្យ​សុខភាព​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ហើម​សួត​ស្រួចស្រាវ ជា​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម