សុខភាព
មកដឹងអត្ថប្រយោជន៍អំបិលខ្មៅ ល្អជាងអំបិលធម្មតាយ៉ាងម៉េចខ្លះ?
គ្នាយើងស្គាល់អំបិលខ្មៅឬអត់? ថ្ងៃនេះ Kpt plus នឹងណែនាំអំបិលមួយប្រភេទដែលមានសភាពខ្មៅតែអាចយកមកធ្វើជាគ្រឿងផ្សំដ៏ពេញនិយមនៅក្នុងម្ហូបឥណ្ឌា។ វាផ្ដល់នូវរសជាតិប្លែកដែលជួយបង្កើនមុខម្ហូបជាច្រើន ហើយក៏មានការអះអាងថា ផ្ដល់នូវអត្ថប្រយោជន៍សុខភាពជាច្រើន។
តើអំបិលខ្មៅជាអ្វី ដែលនាំឲ្យមានសក្ដានុពលដល់សុខភាព ហើយថាតើវាប្រយោជន៍ជាងអំបិលធម្មតាប៉ុណ្ណា?
តើអ្វីទៅជាអំបិលខ្មៅ?
អំបិលខ្មៅមានច្រើនប្រភេទ វាជាអំបិលដែលមកពីអណ្ដូងរ៉ែរបស់ប្រទេសប៉ាគីស្ថាន បង់ក្លាដេស ឥណ្ឌា នេប៉ាល់ និងទីតាំងផ្សេងទៀតនៅហិម៉ាឡៃ។ ការប្រើប្រាស់អំបិលខ្មៅត្រូវបានគេចងក្រងជាឯកសារដំបូងក្នុងវេជ្ជសាស្ត្រ Ayurvedic ដែលជាវិធីសាស្ត្រប្រពៃណីនិងសុខភាពដែលមានដើមកំណើតនៅប្រទេសឥណ្ឌា (ប្រភព 1Trusted) ។ គ្រូបុរាណ Ayurvedic អះអាងថា អំបិលខ្មៅហិម៉ាឡៃមានគុណសម្បត្តិព្យាបាលកែរោគផ្សេងៗបានយ៉ាងពូកែ។
អំបិលខ្មៅមាន ៣ ប្រភេទសំខាន់ៗ គឺអំបិលខ្មៅ Himalayan អំបិលខ្មៅ Lava និងអំបិលខ្មៅ Ritual ។
១. អំបិលខ្មៅ Himalayan

អំបិលខ្មៅ Himalayan អាចហៅបានថាអំបិលខ្មៅឥណ្ឌាឬកាឡាំណាមក៏បានដែរ។ ទោះបីជាត្រូវបានគេដឹងថា មានគុណសម្បត្តិផ្នែកឱសថក៏ដោយ តែវាគ្រាន់តែជាការសិក្សាដែលមិនទាន់ច្បាស់ប៉ុណ្តោះ។ ប៉ុន្តែអំបិលខ្មៅ Himalayan អាចយកបន្ថែមនៅក្នុងរសជាតិក្នុងស៊ុប បន្លែ និងរសជាតិអូមីម៉ា វាត្រូវបានគេប្រើជាទូទៅក្នុងការចម្អិនអាហារជាពិសេសនៅក្នុងម្ហូបអាស៊ីនិងឥណ្ឌា។ លើសពីនេះទៀត វាមានក្លិនឈ្ងុយឆ្ងាញ់និងក្រអូបស្រដៀងនឹងស៊ុត ដោយត្រូវបានគេប្រើក្នុងការចម្អិនម្ហូបបន្លែច្រើនយ៉ាង ដើម្បីផ្ដល់នូវរសជាតិដូចស៊ុត។
២. អំបិលខ្មៅ Lava

អំបិល Lava ត្រូវបានគេហៅថាអំបិលសមុទ្រខ្មៅហាវ៉ៃដែរ ព្រោះច្រើនតែបានមកពីហាវ៉ៃ។ ខណៈពេលដែលអំបិលខ្មៅ Himalayan មានពណ៌ត្នោត តែអំបិល Lava មានពណ៌ខ្មៅខ្លាំង ហើយម៉ដ្ឋ។ អំបិលខ្មៅ Lava ផ្ដល់នូវរសជាតិប្លែកៗ និងត្រូវបានគេយកទៅរោយលើអាហារ នៅពេលដែលអាហារបានចម្អិនឆ្អិនស្រាប់។ វាក៏ផ្ដល់ឱ្យអាហារនូវរសជាតិស្រាលនិងមានក្លិនដូចបារីក្រអូបដែរ និងជាគ្រឿងផ្សំបន្ថែមដ៏ល្អមួយចំពោះមុខម្ហូបដែលមានបំណងចង់បានរសជាតិដូចក្លិនផ្សែងបារី។
៣. អំបិលខ្មៅ Ritual

អំបិលខ្មៅ ritual ត្រូវបានគេដាក់រហ័សនាមថា ជាអំបិលអាបធ្មប់ ព្រោះវាគឺជាល្បាយនៃផេះអំបិលសមុទ្រធ្យូង និងជួនកាលមានលាយថ្នាំជ្រលក់ពណ៌ខ្មៅថែមទៀត ហើយមិនត្រូវបានប្រើសម្រាប់ការប្រើប្រាស់ក្នុងម្ហូបអាហារទេ។ ទោះបីជាមិនមានការគាំទ្រពីវិទ្យាសាស្ត្រក៏ដោយ ក៏មនុស្សមួយចំនួនជឿថា អំបិលខ្មៅប្រភេទនេះមានសមត្ថភាពវេទមន្តដើម្បីការពារប្រឆាំងនឹងវិញ្ញាណអរូប ឬអំពើផ្លូវងងឹត។ គេជឿថា វាអាចប្រស់ព្រំនៅជុំវិញទីធ្លាផ្ទះ ឬទុកក្នុងពាង និងនៅក្រោមគ្រែរបស់ពួកគេ។
ត្បិតតែការប្រើប្រាស់ពុំបង្កគ្រោះថ្នាក់ក៏ដោយ តែមកទល់នឹងពេលនេះ អំបិលនេះ ritual មិនមានភស្តុតាងណាមួយបញ្ជាក់ឲ្យប្រើប្រាស់នៅឡើយទេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ