សុខភាព
អត្ថប្រយោជន៍ ១០ យ៉ាងនៃផ្សិតម្ជុល ជួយសម្រកទម្ងន់និងជំងឺទឹកនោមផ្អែម
ផ្សិតម្ជុលមានរសជាតិឆ្ងាញ់ និងអាចយកទៅដាក់គ្រប់មុខម្ហូបដែលចង់ទទួលទាន។ មិនត្រឹមតែឆ្ងាញ់មួយមុខ ផ្សិតនេះក៏មានអត្ថប្រយោជន៍ជាច្រើនទៀត បន្ទាប់ពីអានចប់ហើយ ប្រាកដជាទិញម្ហូបមកញ៉ាំភ្លាមៗមិនខាន។

១ ជួយទប់ជាតិខ្លាញ់ដែលលើសក្នុងឈាម អាចជួយសម្រកទម្ងន់ និងការពារការធាត់ផងដែរ។
២ ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធ excretory។
៣ ចិញ្ចឹមស្បែកឲ្យកាន់តែមានសំណើម។
៤ ជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងរាងកាយ។
៥ ព្យាបាលជំងឺថ្លើម ក្រពះ និងពោះវៀនរ៉ាំរ៉ៃ។
៦ មានផ្ទុកសារធាតុ Flammulin ដែលអាចរារាំងការលូតលាស់នៃកោសិកាមហារីក។
៧ ពង្រឹងប្រព័ន្ធការពាររាងកាយ។
៨ វាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
៩ បំប៉នខួរក្បាល ពង្រឹងការចងចាំបានល្អ។
១០ ជំរុញការរំលាយអាហារក្នុងរាងកាយ ជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អប្រសើរ។
ទោះបីជាផ្សិតម្ជុលឆ្ងាញ់គ្រប់មុខម្ហូបក៏ដោយ។ ប៉ុន្តែកុំភ្លេចថាផ្សិតម្ជុលមានមេរោគច្រើនគួរសម មុនបរិភោគត្រូវលាងសម្អាតឲ្យបានស្អាត កាត់ឫសចេញ ហើយត្រូវចម្អិនឲ្យឆ្អិនមុនពេលទទួលទាន។ កុំបរិភោគឆៅ ព្រោះអាចបង្កជាបញ្ហារាករូសឈឺពោះបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល