Connect with us

សុខភាព

ពូកែក្អកញឹកញាប់ គួរចៀសវាងអាហារ ៨ ប្រភេទ

បានផុស

នៅ

ការក្អកញឹកញាប់មិនបាត់ គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលតែងតែកើត​មាន​នៅ​ពេល​យើង​ផ្ដាសាយ ក្ដៅ​ខ្លួន ហៀរសំបោរ។ ក្នុងនោះមាន​អាហារមួយចំនួន វាអាច​ជួយ​ធ្វើឲ្យ​យើង​ក្អក​កាន់​តែ​ខ្លាំង។ ដូច្នេះ តើ​អ្វី​ទៅ​ជា​អាហារ​​សម្រាប់​អ្នក​ក្អក​ញឹក​ ​មិន​គួរ​បរិភោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១​ អាហារ​ដែល​ផ្អែម​ខ្លាំង ដូចជា​បង្អែម បង្អែម ភេសជ្ជៈ ទឹកផ្លែឈើ​​គ្រប់ប្រភេទ ដោយសារ​តែ​ជាតិ​ស្ករ​នៅ​ក្នុង​អាហារ នេះបង្កើនហានិភ័យនៃ​ការរលាក និងការឆ្លងនៅក្នុងខ្លួន ធ្វើឲ្យ​មនុស្ស​ឈឺ ឬ​អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​នេះ​។​

២ អាហារ​ត្រជាក់​ឬ​ភេសជ្ជៈ ភាព​ត្រជាក់​គឺជាកត្តាមួយទៀតដែលបង្កឲ្យ​មាន​ការក្អក​។ នៅពេល​ដែល​យើង​មាន​ជំងឺ​ផ្ដាសាយ និង​ក្អក យើង​គួរតែ​ចៀសវាងភេសជ្ជៈត្រជាក់ផ្សេងៗដូចជា ទឹក​ត្រជាក់ ទឹកកក ការ៉េម។

៣ អាហារហឹរ ឬអាហារមានជាតិ​ខ្លាញ់ អាហារ​ហឹរ និង​អាហារ​មានជាតិខ្លាញ់ខ្ពស់។ វាជា​អាហារ​ដែល​បណ្ដាល​ឲ្យ​រលាក​បំពង់ក និង​បង្ក​ឲ្យ​មាន​ការ​ក្អក​កាន់​តែ​ខ្លាំង។ ជាពិសេសស្លេសនឹងកាន់តែឡើង ហើយបង្កឲ្យរមាស់បំពង់កលើសមុនដោយសារតែសារធាតុហឹរខ្លាំង។

៤ ផ្លែឈើត្រជាក់ ទោះបីជាផ្លែឈើសម្បូរវីតាមីនក៏ដោយ ហើយសារធាតុរ៉ែដែលល្អសម្រាប់រាងកាយ ប៉ុន្តែមិនមែនថាយើងអាចញ៉ាំផ្លែឈើគ្រប់មុខបានគ្រប់ពេលនោះទេ។ ផ្លែឈើត្រជាក់ៗ​ដូចជា ឪឡឹក ត្រសក់ស្រូវ ដោយសារតែផ្លែឈើប្រភេទនេះ ភាគច្រើនជាផ្លែឈើដែលមាន​ជាតិទឹកច្រើន បណ្តាល​ឲ្យ​រលាកបំពង់ក បូកនឹងភាពត្រជាក់នៅក្នុងផ្លែឈើ ក៏​ដើម្បី​ជំរុញ​ឲ្យ​​មាន​ការ​ក្អក​កាន់​តែ​ច្រើន​ និងធ្វើឲ្យពិបាកដកដង្ហើម។

៦ ផ្លែឈើដែលរឹង ពិបាករំលាយ និងម្សៅ​ បន្ថែមពីលើផ្លែឈើត្រជាក់ ផ្លែឈើរឹង និងម្សៅដូចជា ស្វាយមិនទាន់ទុំ ផ្លែល្ហុង ឬចេកក៏អាចបង្កឲ្យ​ក្អកបានដែរ។ ព្រោះ​ពេល​មាន​ជំងឺ​ផ្តាសាយ សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់​ខ្លាំង​រួច​ទៅ​ហើយ។ បរិភោគផ្លែឈើបែបនេះ នឹងធ្វើឲ្យ​រាងកាយ​ដុតថាមពល​ច្រើន បណ្ដាល​ឲ្យ​មាន​កំដៅ​រាងកាយ ហើយរាងកាយ​នឹងមានសីតុណ្ហភាពខ្ពស់ រហូតដល់ប្រកាច់។

៧ ទឹកដោះគោ និងផលិតផលទឹកដោះគោ ទោះបីជាទឹកដោះគោមានសុខភាពល្អក៏ដោយ។ ប៉ុន្តែសម្រាប់អ្នក​ដែលមាន​អាឡ័កស៊ី​ទៅនឹងប្រូតេអ៊ីន​ទឹកដោះគោ គួរចៀស​ផលិតផលទឹកដោះគោ​ទាំងអស់។ ដោយសារតែផលិតផលទឹកដោះគោ រួមចំណែកដល់​ការឡើងក្រាស់​នៃ​សំបោរ​ ធ្វើឲ្យ​​ស្អិតជាងមុន រហូតដល់វាអាច​ស្ទះ​ផ្លូវ​ដង្ហើម កាន់​តែ​ពិបាក​ដកដង្ហើម។

៨ ស្រា និងភេសជ្ជៈមានជាតិអាល់កុលផ្សេងទៀត ព្រោះ​ជាតិ​ស្រវឹង​មាន​ឥទ្ធិពល​ទប់ស្កាត់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន​ វាក៏រំលាយថ្នាំ ដែល​យើង​ទទួលទាន​ដើម្បី​ព្យាបាល​ជំងឺ​ផ្ដាសាយ បំបាត់​ការ​តឹង​ច្រមុះ ឬ​កាត់​បន្ថយ​ការ​ហៀរ​សំបោរ និង​ក្អក តែជាតិអាល់កុល នឹងរួម​ចំណែក​កាត់​បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​គ្រប់​ប្រភេទ​ជា​មុន​សិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងនៃផ្សិតម្ជុល ជួយសម្រកទម្ងន់និងជំងឺទឹកនោមផ្អែម

ចុចអាន៖ចូលចិត្តញ៉ាំប្រៃ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ប្រតិកម្ម​អន្តរជាតិ ក្រោយអាមេរិក​ផ្អាក​ជំនួយ​​ដល់​អ៊ុយក្រែន

ខេត្តប៉ៃលិន
ព័ត៌មានជាតិ៣៣ នាទីutes មុន

អភិបាលខេត្តប៉ៃលិន៖ រាជរដ្ឋាភិបាលនីតិកាលទី​៧​ បានបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

ឯកឧត្ដម ហ៊ុន ម៉ានី
ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើង
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សង្រ្គាមពាណិជ្ជកម្មអាមេរិកខាងជើងផ្ទុះជាថ្មី ក្រោយ​ពន្ធ ត្រាំ លើ​កាណាដា និង​ម៉ិកស៊ិក ចូលជាធរមាន

Sokha Hotels

ព័ត៌មានពេញនិយម