សុខភាព
គ្រូពេទ្យណែនាំស្ត្រីឲ្យកាត់បំពង់ផាឡូប ដើម្បីការពារជំងឺមហារីកក្រពេញអូវែ
ជំងឺមហារីកក្រពេញអូវែគឺជាហេតុផលនៃការស្លាប់ដោយសារជំងឺមហារីកចំណាត់ថ្នាក់ទី ៥ នៅសហរដ្ឋអាមេរិកដែល ៧០ ភាគរយផ្ដើមឡើងពីបំពង់ផាឡូបមនុស្សស្រី ។

បើយោងតាមសេចក្តីថ្លែងការណ៍ពីសម្ព័ន្ធស្រាវជ្រាវមហារីកអូវែ (OCRA) ដែលជាក្រុមស្រាវជ្រាវ និងតស៊ូមតិមិនរកប្រាក់កម្រៃមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានឲ្យដឹងថា ការវះកាត់យកបំពង់ផាឡូបចេញជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពិតប្រាកដមែន ។

ខណៈជំងឺមហារីកក្រពេញអូវែមិនទាន់មានវិធីព្យាបាលឲ្យជា ទើបយុទ្ធសាស្ត្រការពារជាវិធីល្អបំផុត ហើយយុទ្ធសាស្ត្រការពារនោះគឺតម្រូវឲ្យកាត់បំពង់ផាឡូបចេញ ។
ក្រៅពីបញ្ហាបំពង់ផាឡូប ២០ ភាគរយនៃមូលហេតុដែលបង្កជំងឺនេះគឺបណ្ដាលមកពីហ្សែន អ្នកឯកទេសណែនាំឲ្យស្ត្រីទៅពិនិត្យសុខភាពជារៀងរាល់ឆ្នាំដើម្បីតាមដាននិងពិភាក្សាជាមួយគ្រូពេទ្យពីបញ្ហាខាងលើឲ្យកាន់តែច្បាស់ដោយគ្មានភាពខ្មាស់អៀន ។

គួរបញ្ជាក់ដែរថា បំពង់ផាឡូបជាបំពង់ដែលអូវុលត្រូវឆ្លងកាត់ទៅកាន់ស្បូន ដូច្នេះអ្នកកាត់បំពង់នេះចេញមិនអាចមានកូន ឬពរពោះបានទេ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ស្រីៗគួរពិនិត្យ ៥ ចំណុចនេះជាប្រចាំ ដើម្បីការពារបញ្ហារោគស្រ្តី
ចុចអាន ៖ ក្លិនទ្វារមាសស្ត្រីមាន ៥ ប្រភេទ បញ្ជាក់ពីស្ថានភាពជំងឺផ្សេងៗគ្នា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?