សុខភាព
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបង្ការបាន!
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល់(Stroke) គឺជាមូលហេតុចម្បងទីមួយនៃ ពិការភាព នៅទូរទាំងសកលលោក ជាពិសេសលើមនុស្ស ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាលប្រទេស ដែលមានចំណូលទាប និងមធ្យម។

ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាពពិការច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។
កត្តាដែលអាចបង្ការជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នាអាចអនុវត្តបានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង(Lifestyle change)។
ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖
– ត្រូវពិសាអាហារ ដែលមានជាតិអំបិលតិចបំផុត
– ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ
– ត្រូវបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។


វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stroke នេះ ដោយការទទួលទានអាហារសុខភាព(Healthy diet) អាចកាត់បន្ថយហានិភ័យនេះបានដោយតាមរយៈ ការការពារជំងឺមួយចំនួនដូចជា:
– ជំងឺលើសឈាម
– ជំងឺទឹកនោមផ្អែម
– លើសជាតិខ្លាញ់
– ជំងឺធាត់
– និងជំងឺសរសៃឈាមបេះដូងជាដើមល…

ខ) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?
ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

គ) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖
– ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប
• បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត្រ
• នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត្រ
• BMI: សូមឲ្យតិចជាង ២៣គីឡូក្នុងមួយម៉ែត្រការ៉េ (< 23 Kg/m2)

– ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ។

សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា គប្បីថែរក្សាសុខភាពយើងឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត។ “សូមចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ពីព្រោះពិការភាព នាំឲ្យខាតបង់ធំធេងណាស់ ចំពោះជីវិតយើង គ្រួសារយើង និងសង្គមជាតិយើង”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល