Connect with us

សុខភាព

ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល អាច​បង្ការ​បាន​!

បានផុស

នៅ

​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល់​(Stroke) គឺជា​មូលហេតុ​ចម្បង​ទីមួយ​នៃ ពិការភាព នៅ​ទូរ​ទាំង​សកលលោក ជាពិសេស​លើ​មនុស្ស ​ដែល​មាន​អាយុ​លើសពី ៦៥​ឆ្នាំ​ឡើង​ទៅ​។ ក្នុង​រវាង​កន្លះ​សតវត្ស​ចុងក្រោយ​នេះ អត្រា​នៃ​ជំងឺ​នេះ​មានការ​ថយចុះ​ប្រហែល ៤០​ភាគរយ​នៅ​ប្រទេស​អភិវឌ្ឍន៍ តែមាន​ការកើនឡើង ១០០​ភាគរយ នៅ​បណ្តាល​ប្រទេស ដែល​មាន​ចំណូល​ទាប និង​មធ្យម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារតែ​ជំងឺ​នេះ ភាគច្រើន អាច​មាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ស្លាប់ ឬក៏​បន្សល់​នូវ​ភាព​ពិការ​ច្រើន ទោះបី​បច្ចុប្បន្ន​នេះ​មានការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ក៏ដោយ ទើប​មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន ដើម្បី​ស្វែងរក​វិធី​បង្ការ​កុំ​ឲ្យ​កើតមាន​ជំងឺ​នេះ​។​

​កត្តា​ដែល​អាច​បង្ការ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ដែល​យើង​គ្រប់គ្នា​អាច​អនុវត្ត​បាន​គឺ ការ​ផ្លាស់ប្តូរ​ទម្លាប់​មួយ​ចំនួន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​(Lifestyle change)​។​

​ក​) របប​អាហារ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​៖

– ត្រូវ​ពិសា​អាហារ​ ដែល​មាន​ជាតិ​អំបិល​តិច​បំផុត​

– ពិសា​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​មុខ​

– ត្រូវ​បញ្ចូល​គ្រាប់ធញ្ញជាតិ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​យើង​។​

​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កាត់បន្ថយ​ជំងឺ Stroke នេះ ដោយ​ការ​ទទួលទាន​អាហារ​សុខភាព​(Healthy diet) អាច​កាត់បន្ថយ​ហានិភ័យ​នេះ​បាន​ដោយ​តាមរយៈ ការ​ការពារ​ជំងឺ​មួយ​ចំនួន​ដូចជា​:

– ជំងឺលើសឈាម​

– ជំងឺ​ទឹកនោមផ្អែម​

– លើស​ជាតិ​ខ្លាញ់​

– ជំងឺ​ធាត់​

– និង​ជំងឺ​សរសៃឈាម​បេះដូង​ជាដើម​ល​…

​ខ​) តើ​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ណា ទើប​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​?

​ការធ្វើ​លំ​ហាត់ប្រាណ គឺ​អាច​កាត់បន្ថយ​ជំងឺលើសឈាម និង​មូលហេតុ​បង្ក​ផ្សេងៗ​ទៀត នៃ​ជំងឺ​សរសៃឈាម​។ យើង​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងតិច ៣ ទៅ ៤​ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្ដងៗ​មាន​រយៈពេល​យ៉ាងតិច ៣០​នាទី​។​

​គ​) កត្តា​ផ្សេងៗ​ទៀត ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មាន​ដូចជា​៖

– ត្រូវ​រក្សា​លំនឹង​ទម្ងន់​ឲ្យ​បាន​សមស្រប​

• បុរស​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើស​ពី ៩០ សង់ទីម៉ែត្រ​

• នារី​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើស​ពី ៨០ សង់ទីម៉ែត្រ​

• BMI: សូម​ឲ្យ​តិចជាង ២៣​គីឡូ​ក្នុង​មួយ​ម៉ែត្រការ៉េ (< 23 Kg/m2)

– ត្រូវ​អញ្ជើញ​ពិនិត្យ និង​ព្យាបាល ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ ជំងឺ​បេះដូង​និង​សរសៃឈាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

​សរុប​សេចក្តី​មក ដើម្បី​ជៀសវាង​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ យើងទាំងអស់គ្នា គប្បី​ថែរក្សា​សុខភាព​យើង​ឲ្យ​បាន​ល្អ និង​ត្រូវ​ធ្វើ​ការពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយនិង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។ “​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពីព្រោះ​ពិការភាព នាំ​ឲ្យ​ខាតបង់​ធំធេង​ណាស់ ចំពោះ​ជីវិត​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង​”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ការកំណត់​គោលដៅ​ជាតិ​ស្ករ លើ​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​មាន​វ័យ​ចំណាស់​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម