សុខភាព
ដំឡូងជ្វា ក៏អាចជួយបន្ថយជំងឺគ្រោះថ្នាក់ទាំងនេះបានដែរ
ទាំងនេះគឺជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្ដញ៉ាំដំឡូងជ្វា ហើយមិនថាប្រភេទដំឡូងជ្វាដែលមានសាច់ពណ៌ ស លឿង ឬស្វាយនោះទេ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព ពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរៃប្រចាំកាយរាប់ឆ្នាំ ក៏អាចរួមចំណែកកាត់បន្ថយអាការៈបានល្អប្រសើរផងដែរ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖
១.គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករ
ដំឡូងជ្វាក៏មានអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាម និង គ្រប់គ្រងជាតិស្ករមិនឲ្យឡើងខ្ពស់ នោះទេ នេះបើយោងតាមការលើកឡើងរបស់សមាគមន៍ទឹកនោមផ្អែម អាមេរិក។ ដូច្នេះចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ឬមានជំងឺលើសសម្ពាធឈាមរ៉ៃរាំក៏ញ៉ាំអាចញ៉ាំអាហារនេះបានដោយសុវត្ថិភាព។

២.សម្បួរជាតិប៉ូតាស្យូម
ដំឡូងជ្វាមានផ្ទុកជាតិចិញ្ចឹមច្រើនប្រភេទ ក្នុងនោះក៏មានប៉ូតាស្យូមដែលជាសារជាតិម្យ៉ាងមានមុខងារសំខាន់ ជួយដល់សុខភាពបេះដូង។ របបអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់នឹងជួយកាត់បន្ថយជាតិសូដ្យូម(អំបិល) ក្នុងសរសៃឈាមបានល្អ ជួយការពារពីការប្រឈមជំងឺបេះដូង លើសម្ពាធឈាម សរសៃឈាមខួរក្បាល នេះបើយោងតាមសមាគមន៍សុខភាពបេះដូង អាមរិក។ បរិមាណដំឡូងជ្វា ១០០ក្រាម ផ្ទុកប៉ូតាស្យូម ៣៣៧ មិល្លីក្រាម។
៣.វីតាមីន A
ដំឡូងជ្វាក៏ត្រូវបានរកឃើញថាមានវិតាមីន A ច្រើនគួរសមផងដែរ។ វីតាមីន A ជាសារជាតិសំខាន់ មានមុខងារជួយទៅដល់ សុខភាពស្បែក សុខភាពធ្មេញ និង ភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលគ្មានវីតាមីន A ឬរាងកាយខ្វះវីតាមីន A គឺងាយប្រឈមជួបបញ្ហាងងឹតភ្នែកជាងវ័យ។ បរិមាណ ដំឡូងជ្វា១០០ក្រាម មានផ្ទុកវីតាមីន A ដល់ទៅ ១ ៧៣០ មីក្រូក្រាម។
៤.ជាតិសរសៃ
ដំឡូងជ្វាក៏សម្បូរទៅដោយជាតិសរសៃ ដែលសារជាតិសំខាន់ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពប្រព័ន្ធរំលាយអាហារ មិនថាក្រពះ ពោះវៀន ថ្លើម និង ជួយប្រឆាំងនឹងជំងឹមហារីក ជំងឺបេះដូង កាត់បន្ថយកូលេស្ដេរ៉ូលក្នុងឈាម មិនតែប៉ុណ្ណោះ ក៏ជួយការពារពីជំងឹទឹកនោមផ្អែមប្រភេទ២បានផងដែរ។ បរិមាណ ដំឡូងជ្វា ១០០ក្រាម មានជាតិសរសៃ ៣ក្រាម។ ញ៉ាំដំឡូងជ្វាជាប្រចាំ ជួយឲ្យសុខភាពរឹងមាំល្អ៕

ចុចអាន៖ដំឡូងជ្វា មានអត្ថប្រយោជន៍ដល់រាងកាយ ប្រឆាំងមហារីកនិងកាត់បន្ថយជាតិស្ករក្នុងឈាម

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?