សុខភាព
អ្វីទៅជាជំងឺកន្ទុយថ្លែន
ជំងឺកន្ទុយថ្លែនជាប្រភេទជំងឺដែលកើតមាននៅលើភ្នាស ស នៃភ្នែក ដោយមានការដុះឡើងនូវភ្នាសពណ៌ស មានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែន អាចមានការលូតលាស់ពីកម្រិតតូចស្តើង ទៅកាន់កម្រិតធំក្រាស់ ដែលភ្នាសនេះ អាចដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែម នៃកញ្ចក់ភ្នែក ទៅកាន់ផ្នែកកណ្តាល នៃកញ្ចក់ភ្នែក រហូតដល់បាំងកូនក្រមុំ ប្រសិនបើមិនបានធ្វើការការពារនិងព្យាបាលឱ្យបានត្រឹមត្រូវ។

ក) រោគសញ្ញានៃជំងឺកន្ទុយថ្លែន៖ ជាទូទៅជំងឺកន្ទុយថ្លែន មិនបង្កឱ្យមានការឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែវាអាចធ្វើឱ្យអ្នកជំងឺមានអាការៈ មិនស្រួលដូចខាងក្រោម៖
– ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក
– ក្រហមភ្នែក នៅត្រង់ភ្នាសកន្ទុយថ្លែន ដែលមានរលាក
– ស្រវាំងភ្នែក ក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ។
ខ) កត្តាប្រឈមដែលអាចបង្កឱ្យកើតជំងឺកន្ទុយថ្លែន៖ កត្តាដែលអាចបង្ក និងជម្រុញឱ្យភ្នាសកន្ទុយថ្លែនដុះឡើង និងលូតលាស់កាន់តែធំគឺ៖
– ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកជាញឹកញាប់ “ការស្រាវជ្រាវបានរក ឃើញថា អត្រានៃអ្នកកើតជំងឺកន្ទុយថ្លែន មានច្រើននៅប្រទេស ដែលទទួលកាំរស្មីព្រះអាទិត្យ (កាំរស្មី UV) កម្រិតខ្ពស់ និងនៅលើប្រជាជនដែលធ្វើការក្រោមពន្លឺព្រះអាទិត្យខ្លាំង”
– ភាពកខ្វក់ នៃបរិស្ថាន និងបរិយាកាស ដែលមានធូលី និងខ្យល់ខ្លាំង
– អាយុកាន់តែច្រើន កាន់តែធ្វើឱ្យអ្នកប្រឈមខ្ពស់នឹងការកើតជំងឺកន្ទុយថ្លែន
– កត្តាខាងលើរួមបញ្ចូលគ្នាបង្កឱ្យអ្នកជំងឺប្រឈមនឹងការកើតជំងឺកន្ទុយថ្លែនកាន់តែខ្ពស់។

គ) ការការពារជំងឺកន្ទុយថ្លែន៖
– ការពាក់វ៉ែនតា ការពារភ្នែក ពីកាំរស្មីព្រះអាទិត្យ និងធូលី ជាវិធីដ៏ងាយស្រួល និងល្អបំផុតក្នុងការការពារអ្នកមិនឱ្យកើតមាននូវជំងឺកន្ទុយថ្លែន។
– ការពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកក្នុងការការពារ និងកាត់បន្ថយការដុះលូតលាស់លឿន នៃភ្នាសកន្ទុយថ្លែន។
ឃ) រោគវិនិច្ឆ័យ នៃជំងឺកន្ទុយថ្លែន៖
– ការពិនិត្យផ្ទាល់ទៅលើលក្ខណៈសណ្ឋាន និងរូបរាងនៃភ្នាសកន្ទុយថ្លែន អាចឱ្យគ្រូពេទ្យរករោគ វិនិច្ឆ័យនៃជំងឺកន្ទុយថ្លែនបានដោយជាក់លាក់។
– ការរករោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ រួមជាមួយនឹងការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្ត្រ ឬចក្ខុមាត្រការី ជាកត្តាចម្បងក្នុងការការពារ និងព្យាបាលជំងឺកន្ទុយថ្លែនប្រកបដោយប្រសិទ្ធិភាព។

ង) ការព្យាបាលជំងឺកន្ទុយថ្លែន
– ការព្យាបាលជំងឺកន្ទុយថ្លែនមានលក្ខណៈខុសៗគ្នាទៅតាម អាការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។
– ជំងឺកន្ទុយថ្លែន មិនអាចធ្វើការព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ។
– ការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អ អាចធ្វើឱ្យអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញមានកាន់តែខ្ពស់។
សូមមកទទួលយកការពិនិត្យ ណែនាំ ដើម្បីការពារ និងព្យាបាលជំងឺកន្ទុយថ្លែនពីក្រុមគ្រូពេទ្យឯកទេសចក្ខុសាស្ត្រនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសុខភាព និងសោភ័ណភាពភ្នែករបស់អ្នក៕
អត្ថបទ ៖ រស្មី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង