សុខភាព
ចុកទ្រូងពេលកំពុងគេង អាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ
អាការចុកទ្រូងក្នុងអំឡុងពេលគេង មិនមែនជារឿងធម្មតានោះទេ វាអាចបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ទផ្លូវដង្ហើម និងបញ្ហាបេះដូងតែម្ដង។ ប៉ុន្ដែទោះបីជាបញ្ហាទាំង៣កើតឡើងជាមួយនឹងអាការៈចុកទ្រូងដូចគ្នាក៏ដោយ ក៏នៅមានរោគសញ្ញាផ្សេងៗទៀត ដែលយើងអាចកត់សម្គាល់ដឹង និងអាចបែងចែកឲ្យបានច្បាស់ផងដែរ។

១.បញ្ហាប្រព័ន្ធរំលាយអាហារ
បញ្ហាប្រព័ន្ធរំលាយអាហារ ក៏ជាមូលហេតុមួយអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងយប់បានដែរ ពិសេសអ្នកមានជំងឺច្រាលអាស៊ីតក្រពះ។ អាការៈនេះកើតឡើងនៅពេលដែលក្រពះបញ្ចេញអាស៊ីតច្រើន ហើយច្រាលឡើងចូលទៅកាន់បំពង់អាហារ នោះនឹងបណ្ដាលឲ្យអ្នកជំងឺមានអាការចុកទ្រូង លាយនឹងការភើមកជាមួយ។
ការច្រាលអាស៊ីតក្រពះ បង្ហាញអាការៈចុកទ្រូង ក៏មានភ្ជាប់មកជាមួយអាការៈបន្ថែមទៀតដូចជា៖
- ក្រហាយទ្រូងបន្ទាប់ពីញ៉ាំអាហារ ឬអាចកើតឡើងនៅពេលយប់
- ចង្អោរ
- ហើមពោះ ភើ ផោមញឹក
- ការមិនរំលាយអាហារ
- ពិបាកលេបអាហារ
- ក្រហាយក្នុងពោះ (ម្ដងម្កាល)
ទាំងនេះជាអាការៈអាចឲ្យយើងដឹងបានខ្លះថា មូលហេតុចុកទ្រូងពេលយប់ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ។
២.បញ្ហាប្រព័ន្ធផ្លូវដង្ហើម
បញ្ហាប្រព័ន្ធផ្លូវដង្ហើម ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងបានដែរ តួយ៉ាងដូចជាការរលាកស្រោមសួតជាដើម។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត នៃជំងឺរលាកស្រោមសួត គឺបង្កឲ្យអ្នកជំងឺចុកទ្រូង ពិសេសពេលដង្ហើមវែងៗ អមដោយមានអាការៈក្អកញឹកញាប់តែម្ដង។
ការចុកទ្រូង ស្ថិតក្នុងរោគសញ្ញាសង្ស័យដែលអ្នកជំងឺមានអាការៈក្អក មិនថាក្អកស្ងួត ឬក្អកមានស្លេស្មនោះទេ វាបណ្ដាលមកពីការរលាកស្រោមសួត អាចស្ថិតក្នុងដំណាក់កាលស្រាល ឬអាចធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺត្រូវតែតាមដានសុខភាពជាមួយគ្រូពេទ្យ។
៣.បញ្ហាសុខភាពបេះដូង
អាការៈចុកទ្រូងគេងនៅពេលយប់ អាចបណ្ដាលមកពីសុខភាពបេះដូង ដំណើរការមិនប្រក្រតី ម្យ៉ាងទៀតក៏អាចជារោគសញ្ញាមួយនៃជំងឺគាំងបេះដូងផងដែរ។
តាមការចុះផ្សាយរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិក បានបង្ហាញថា អាការៈចុកទ្រូងអាចជារោគសញ្ញាគ្រោះថ្នាក់មួយនៃជំងឺគាំងបេះដូងដែលអ្នកជំងឺជួបប្រទះច្រើន។ អ្នកជំងឺអាចចុកនៅផ្នែកខាងឆ្វេង ឬចំកណ្ដាលនៃទ្រូង ហើយមានរយៈពេលលើសពី២ ទៅ៣នាទី។
បញ្ហាគាំងបេះដូង អាចបង្ហាញរោគសញ្ញាមកជាមួយគ្នា ដូចជា ការបែកញើសត្រជាក់ ខ្សោយ វិលមុខ ឈឺក្បាល រួយកញ្ចឹងក ថប់ៗដង្ហើម ចុកស្មា និងដៃទាំងពីរ។
មូលហេតុបញ្ហាគាំងបេះដូង បង្ហាញរោគសញ្ញាចុកទ្រូងដោយសារតែសរសៃឈាម មិនអាចបញ្ជូនអុកស៊ីសែន និងចរន្ដឈាមទៅកាន់បេះដូងបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺប្រឈមអាការៈចុកទ្រូងយ៉ាងដូច្នេះ។
ជារួមកាលដែលជួបអាការៈចុកទ្រូងពេលយប់កំពុងគេង គួរតែប្រុងប្រយ័ត្ន និងត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវដើម្បីជៀសផុតពីគ្រោះថ្នាក់៕

ចុចអាន៖ក្រោមអាយុ៤០ឆ្នាំ បើចេញរោគសញ្ញាទាំងនេះ អាចកើតទឹកនោមផ្អែម

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ