សុខភាព
ជំងឺសាហាវបំផុតមួយ សម្លាប់មនុស្ស ៩នាក់ ក្នុងប្រទេសនៅទ្វីបអាហ្វ្រិក (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារទី១៤ខែកុម្ភៈថា ប្រទេស ហ្គីណេអេក្វាទ័រ បានបញ្ជាក់ពីការផ្ទុះឡើងដំបូងនៃមេរោគសាហាវបំផុតមួយគឺ Marburg ដែលជាវីរុសឆ្លងខ្លាំង និងសម្លាប់មនុស្សសាហាវស្រដៀង អេបូឡា។
សេចក្តីរាយការណ៍របស់ WHO ធ្វើឡើង បន្ទាប់ពីមនុស្សចំនួន៩នាក់ បានស្លាប់នៅទីនោះ។
ប្រទេសអាហ្រ្វិកកណ្តាលដ៏តូចមួយនេះ បានដាក់មនុស្សជាង២០០នាក់ឲ្យធ្វើចត្តាឡីស័ក ហើយបានរឹតបន្តឹងចលនាកាលពីសប្តាហ៍មុន នៅក្នុងខេត្ត Kie-Ntem បន្ទាប់ពីរកឃើញជំងឺដ៏សាហាវនេះ។
ស្របពេលជាមួយគ្នានោះ ប្រទេសជិតខាងកាមេរូន ក៏បានដាក់កម្រិតការធ្វើចលនា នៅតាមព្រំដែនរបស់ខ្លួនផងដែរ ជុំវិញក្តីព្រួយបារម្ភអំពីករណីឆ្លង។
WHO និយាយថា ក្រៅពីការស្លាប់មនុស្សទាំង៩នាក់ ប្រទេសហ្គីណេអេក្វាទ័រ បានរាយការណ៍ករណីសង្ស័យមេរោគ Marburg ចំនួន ១៦ករណី ដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ អស់កម្លាំង ក្អួតឈាម និងរាគ។
យោងតាម WHO, មេរោគ Marburg មានអត្រាស្លាប់រហូតដល់ទៅ៩០%ឯណោះ ហើយមិនមានវ៉ាក់សាំង ឬថ្នាំប្រឆាំងមេរោគ ត្រូវបានអនុម័តដើម្បីព្យាបាលជំងឺនេះទេ។
រដ្ឋមន្ត្រីសុខាភិបាលហ្គីណេអេក្វាទ័រ លោក Mitoha Ondo’o Ayekaba បានបញ្ជាក់ថា ការស្លាប់ទាំងនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យសពមួយនៅក្នុងស្រុក Nsok-Nsomo នៃខេត្ត Kie-Ntem៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera, Daily Mail
ចុចអាន៖ ហ្គាណា បញ្ជាក់ពីករណីមេរោគ Marburg ដ៏សាហាវ ជាលើកដំបូង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់