សុខភាព
អត្ថប្រយោជន៍ ៥ យ៉ាងពីកាហ្វេខ្មៅ ល្អចំពោះសុខភាពយ៉ាងខ្លាំង
កាហ្វេខ្មៅ (Black Coffee) ទោះបីជាវាមានរសជាតិចត់ និងសូវឆ្ងាញ់ដូចដាក់ទឹកដោះគោក៏ដោយ។ ប៉ុន្តែវាមានមន្តស្នេហ៍ដែលធ្វើឲ្យមនុស្សជាច្រើនញៀន។ វាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដោយការពារជំងឺដំកាត់ផ្សេងៗ។
នៅក្នុងកាហ្វេខ្មៅសំបូរទៅដោយអាហារូបត្ថម្ភជាច្រើនដូចជា៖
-ថាមពល ២ កាឡូរី
-ប្រូតេអ៊ីន 0 ក្រាម
-ខ្លាញ់ 0 ក្រាម
-កាបូអ៊ីដ្រាត 0 ក្រាម
-0 ក្រាមនៃជាតិសរសៃ
-ស្ករ 0 ក្រាម
-សូដ្យូម (សូដ្យូម) ៥ មីលីក្រាម។
អត្ថប្រយោជន៍៥ យ៉ាងរបស់កាហ្វេខ្មៅ
១ មហារីក កាហ្វេខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជួយការពារប្រភេទមហារីកមួយចំនួនដូចជា មហារីកមាត់មហារីកក្រពេញប្រូស្តាត មហារីកថ្លើម និងមហារីកពោះវៀនធំ។
២ ក្រិនថ្លើម ការផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម។ ជាពិសេស ជំងឺក្រិនថ្លើមដែលបណ្តាលមកពីការទទួលទានគ្រឿងស្រវឹង ការផឹកកាហ្វេ ៤ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺក្រិនថ្លើមដែលមានជាតិអាល់កុលរហូតដល់ ៨០ភាគរយ។
៣ ជំងឺទឹកនោមផ្អែម អ្នកផឹកកាហ្វេទៀងទាត់មានហានិភ័យទាបនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ បន្ថែមពីលើនេះទៀត ជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចជួយគ្រប់គ្រងទម្ងន់បាន។ ជួយឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព
៤ ការពារជំងឺអាល់ហ្សៃមឺរ និងជំងឺវង្វេង ជំងឺអាល់ហ្សៃមឺរ (Alzeimer) គឺជាជំងឺសរសៃប្រសាទទូទៅ និងជាមូលហេតុចម្បងនៃជំងឺវង្វេង ស្ថានភាពនេះជាធម្មតាប៉ះពាល់ដល់មនុស្សចាស់ ដែលមានអាយុលើសពី ៦៥ ឆ្នាំពីលទ្ធផលស្រាវជ្រាវ បានបញ្ជាក់ថា អ្នកដែលផឹកកាហ្វេជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺ Alzheimer បានរហូតដល់៦៥ភាគរយ។
៥ ថែរក្សាសុខភាពសរសៃឈាមបេះដូង ផឹកកាហ្វេ ១-២ ពែងជារៀងរាល់ថ្ងៃ វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផ្សេងៗ រួមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជួយកាត់បន្ថយការរលាកនៅក្នុងខ្លួនផងដែរ.
ក្រៅពីកាហ្វេខ្មៅ វាគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយ ដែលមានក្លិនឈ្ងុយឆ្ងាញ់ រសជាតិឆ្ងាញ់ អត្ថប្រយោជន៍ចំពោះសុខភាព ហើយក៏មានគុណសម្បត្តិដែលជួយជំរុញឲ្យរាងកាយភ្ញាក់ពីដំណេក។ ប៉ុន្តែយើងមិនគួរទទួលទានកាហ្វេខ្មៅលើសពី ៤-៥ ពែងក្នុងមួយថ្ងៃឡើយ ព្រោះក្រៅពីមានផលប៉ះពាល់ដែលបណ្ដាលឲ្យគេងមិនលក់។ វាក៏អាចបណ្តាលឲ្យញៀនកាហ្វេអ៊ីនផងដែរ។ ទោះបីជាកាហ្វេខ្មៅផ្តល់អត្ថប្រយោជន៍ដល់សុខភាព ប៉ុន្តែយើងគួរទទួលទានក្នុងបរិមាណត្រឹមត្រូវក្នុងមួយថ្ងៃ។ យើងមិនគួរទទួលទានកាហ្វេលើសពី ៤០០មីលីក្រាមក្នុងមួយថ្ងៃនោះទេ។ ប្រសិនបើអ្នកជាអ្នកញៀនកាហ្វេ គួរតែកំណត់ការទទួលទានកាហ្វេរបស់អ្នកមិនឱ្យលើសពី4 ពែងក្នុងមួយថ្ងៃ។ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ