សុខភាព
ដើរមិនពាក់ស្បែកជើង ប្រយ័ត្នកើតជំងឺ ៤ ប្រភេទ
ទៅដើរលេងសមុទ្រលើកណាដែលយើងមិនដោះស្បែកជើងលេងទឹកនិងដើរតាមឆ្នេរខ្សាច់ សកម្មភាពនេះពិតជាសប្បាយតែហ៊ានភ្លេចខ្លួនប្រាកដនាំទុក្ខដាក់ខ្លួនមិនខាន ។ គ្រាន់តែដោះស្បែកជើងដើរដីមួយសន្ទុះក៏អ្នកអាចឆ្លងជំងឺ ៤ ប្រភេទខាងក្រោមបានយ៉ាងងាយ ៖
១. Cutaneous larva migrans
ជាជំងឺឆ្លងបណ្ដាលមកពីកូនព្រូនទំពក់ ភាគច្រើនមានវត្តមាននៅដីកខ្វក់ដែលធ្លាប់មានសត្វឈឺឆ្លងកាត់ ។ អ្នកឆ្លងមានអាការរមាស់ ហើមជើង ហើយឈឺពេលធ្វើដំណើរ ។

២. បាក់តេរី MRSA
Methicillin-resistant Staphylococcus aureus ជាប្រភេទបាក់តេរីសាំនឹងអង់ទីប៊ីយ៉ូទីកជាច្រើនដូច្នេះពិបាកព្យាបាលគួរសម ។ បាក់តេរីនេះមាននៅតាមឥដ្ឋកន្លែងហាត់ប្រាណសាធារណៈ អ្នករបួសជើងដែលប៉ះពាល់បាក់តេរីនឹងមានដំបៅរលាក ហើម ឡើងក្រហម ក្ដៅ ឈឺចុកចាប់ រហូតក្លាយជាពងបែកពោរពេញដោយខ្ទុះ ។

៣. ឆ្លងមេរោគផ្សិត
មេរោគផ្សិតមាននៅលើក្រចក ឬជើងជាដើម បើទុកចោលមិនព្យាបាលត្រឹមត្រូវក្រចកនឹងឡើងក្រាស់ សដូចផ្សិត ជួនកាលលឿងទុំ ខូចទ្រង់ទ្រាយ និងមានក្លិនមិនល្អ ចំណែកស្បែកវិញមានកន្ទួលក្រហម រមាស់ ពងបែក និងដំបៅទៀតផង ។

៤. ជំងឺ Tungiasis
ជាជំងឺប៉ារ៉ាស៊ីតដែលបង្កឡើងដោយសត្វរុយខ្សាច់ញី ឬចៃ chigoe ចូលទៅក្នុងស្បែក តាមធម្មតាពួកវាចម្លងតាមជើង កែងជើង និងក្រចកជើង ហើយសម្បូរក្នុងតំបន់ក្រីក្រនៃពិភពលោករួមទាំងអាមេរិកសាម័រ អាមេរិក ខាងត្បូង ការាបៀន និងអាហ្វ្រិកជាដើម ។ អ្នកឆ្លងទទួលអាការៈរមាស់ រលាក រោល កើតដំបៅ ថែមទាំងឈឺជើងពេលដើរដូចគ្នា ។

ដូច្នេះកុំភ្លេចពាក់ស្បែកជើងនៅតំបន់ដីសើមមិនមានអនាម័យ យល់ល្អអ្នកគួរចងចាំប្រើថ្នាំការពារសត្វល្អិតមុនដោះស្បែកជើងដើម្បីជៀសផុតពីការបៀតបៀនរបស់បាក់តេរីខាងលើ ៕
ប្រែសម្រួល ៖ វារី

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល