Connect with us

សុខភាព

៤ចំណុចសំខាន់គួរដឹង អំពីជំងឺផ្តាសាយបក្សី H5N1

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី លើបុរសដែលត្រូវជាឪពុកកុមារី ដែលបានស្លាប់នៅខេត្តព្រៃវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីស្លាប់កុមារីម្នាក់ អាយុ ១១ ឆ្នាំ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំចេក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ក្រសួងសុខាភិបាល បានចុះដល់មូលដ្ឋាននៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន ១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ១សំណាក។

ខាងក្រោមនេះគឺជាចំណុចសំខាន់ចំនួន៤ ដែលអ្នកត្រូវដឹងអំពីជំងឺផ្តាសាយបក្សី H5N1៖

១. តើ​វា​គឺជា​អ្វី?

ផ្តាសាយបក្សី គឺជាជំងឺគ្រុនផ្តាសាយមួយប្រភេទ ដែលឆ្លងរាលដាលក្នុងចំណោមសត្វស្លាប។

ក្នុង​ករណី​កម្រ វា​អាច​ចម្លង​ទៅ​មនុស្ស​បាន​តាម​រយៈ​ការ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បក្សី​ដែល​មាន​មេរោគ​ ទាំងស្លាប់ ឬ​នៅ​រស់។

មនុស្សក៏អាចឆ្លងជំងឺផ្តាសាយបក្សីផងដែរ ប្រសិនបើពួកគេសម្លាប់ ឬរៀបចំសត្វបក្សីដែលមានមេរោគ សម្រាប់បរិភោគ។

សត្វស្លាបព្រៃគឺជាភ្នាក់ងារនាំមេរោគនេះ ជាពិសេសពេលសត្វទាំងនោះបន្លាស់ទី។

នៅពេលពួកវាប្រមូលផ្តុំគ្នាដើម្បីបង្កាត់ពូជ មេរោគនេះនឹងរីករាលដាលយ៉ាងឆាប់រហ័ស ហើយត្រូវបានបញ្ជូនទៅផ្នែកផ្សេងៗនៃពិភពលោក។

២. តើ​មេរោគប្រភេទ​អ្វី​ដែល​កំពុង​រីក​រាលដាល​?

នោះគឺ H5N1។

រហូតមកដល់ពេលនេះ មេរោគថ្មី ត្រូវបានរកឃើញនៅក្នុងសត្វបក្សី និងបសុបក្សីប្រមាណ ៨០លានក្បាលនៅទូទាំងពិភពលោកចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ដែលនេះជាចំនួនលើសកំណត់ត្រាឆ្នាំមុន ទ្វេដង។

មេរោគនេះ មិនត្រឹមតែរីករាលដាលក្នុងល្បឿនដ៏លឿនប៉ុណ្ណោះទេ វាថែមទាំងបង្កការស្លាប់ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកដែរ ជាហេតុនាំឲ្យក្រុមអ្នកវិទ្យាសាស្រ្តព្រួយបារម្ភ។

៣. តើវាអាចឆ្លងមនុស្សទេ?

ពិតណាស់ ប៉ុន្តែមានតែករណីលើមនុស្សត្រឹម៨៦០នាក់ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកចាប់តាំងពីឆ្នាំ២០០៣មក។

ហានិភ័យចំពោះមនុស្ស ត្រូវបានគេចាត់ទុកថាមានកម្រិតទាប។

ប៉ុន្តែ​ប្រជាជន ​ត្រូវ​បាន​ដាស់តឿន​ហើយ ដាស់តឿន​ទៀត ​កុំឲ្យ​ប៉ះ​បក្សី​ឈឺ ឬ​ងាប់ ព្រោះ​មេរោគ​​នេះ មានសមត្ថភាព​សម្លាប់​មនុស្ស​៥៦​ភាគរយ ក្នុងចំណោមមនុស្សដែលវា​ឆ្លង​។

៤. រោគសញ្ញា

ជំងឺផ្ដាសាយបក្សី H5N1 បានបង្កឲ្យមានរោគសញ្ញាដូចជា៖

  • គ្រុនក្តៅលើស៣៨អង្សាសេ
  • ក្អក
  • ឈឺសាច់ដុំ
  • សំឡេងស្អក
  • ឈឺ​ក
  • ពិបាកក្នុងខ្លួន
  • អស់កម្លាំង
  • ឈឺពោះ ជួនកាលមានរាក
  • ចង្អោរ
  • ក្អួត
  • ឈឺពោះ
  • ឈឺ​ទ្រូង
  • ស្ថានភាពផ្លូវចិត្តផ្លាស់ប្តូរ
  • ប្រកាច់

មនុស្សមួយចំនួនដែលមានជំងឺផ្តាសាយបក្សី H5N1 ក៏អាចវិវត្តទៅជាបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ រួមទាំងរលាកសួត និងថប់ដង្ហើមផងដែរ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០០៥ បានបង្ហាញថា អាការដកដង្ហើមខ្លី កើតឡើងប្រហែល ៥ថ្ងៃបន្ទាប់ពីរោគសញ្ញាដំបូងលេចឡើង។

ស្ថានភាពរបស់មនុស្សដែលកើតជំងឺផ្តាសាយបក្សី H5N1 អាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ពួកគេ​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ផ្លូវ​ដង្ហើម និងខូច​សរីរាង្គ​ច្រើន ​ដែលអាចបណ្តាល​ឲ្យស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ​រកឃើញវិជ្ជមានជំងឺផ្ដាសាយបក្សី H5N1 លើបុរសដែលជាឪពុកកុមារីដែលបានស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២១ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

Sokha Hotels

ព័ត៌មានពេញនិយម