Connect with us

សុខភាព

ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពីអ្វី?

បានផុស

នៅ

ហេតុអ្វីសុខៗស្រាប់តែមានអារម្មណ៍វិលមុខ ធេងធោង អស់កម្លាំងពេលព្រឹកពេលក្រោកពីគេង? ប្រាកដណាស់ អាការនេះអាចកើតមានជាទូទៅមិនកំណត់វ័យនោះទេ គ្រាន់តែភាគច្រើនកើតលើវ័យចំណាស់ច្រើនជាងក្មេងប៉ុណ្ណោះ។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យយើងជួបបញ្ហានេះមានមួយ​ចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.សម្ពាធឈាមថយចុះ

ការថយចុះសម្ពាធឈាមក៏បណ្ដាលឲ្យយើងភ្ញាក់ពីគេងមានអារម្មណ៍វិលមុខ ពិសេសពេលដែលសម្ពាធឈាមត្រូវថយចុះលឿន ខណៈយើងភ្ញាក់ពីគេងហើយក្រោកឡើងភ្លាមៗ។

ការគេងមិនថា គេងផ្ងារ គេងផ្កាប់ ឬចំហៀងនោះទេ តែងតែប៉ះពាល់ដល់សម្ពាធឈាមជានិច្ច។ តួយ៉ាងការគេងផ្ងារធ្វើឲ្យសម្ពាធឈាម ត្រូវធ្លាក់ចុះមកសួត ចរន្ដឈាមត្រូវចេញពីក្បាល ឆ្លងកាត់ពោះ និង ដល់ចុងជើង ដូច្នេះពេលយើងភ្ញាក់ហើយក្រោកឡើងភ្លាមៗ ចរន្ដឈាមក៏មិនអាចសម្រួលបានភ្លាមៗនោះទេ ទើបបណ្ដាលឲ្យយើងវិលមុខ។ ប៉ុន្ដែអាការៈអាចនឹងប្រសើរឡើងវិញចន្លោះពី ២ ទៅ ៣នាទី ពេលចរន្ដឈាម ដំណើរការស្រួលឡើងវិញ។

២.ខ្សោះជាតិទឹក

ប្រសិនបើយើងមិនបានញាំទឹកគ្រប់គ្រាន់ទេ រាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាម គឺជាមូលហេតុចម្បងបណ្ដាលធ្វើឲ្យយើងវិលមុខបាន។ ប៉ុន្ដែមិនជាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប្រសិនបើដោយសារមូលហេតុនេះមែន យើងអាចញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ នោះសុខភាពនឹងប្រសើរឡើងវិញ។

៣.ឥទ្ធិពលថ្នាំ

ការប្រើប្រាស់ថ្នាំមួយចំនួនអាចបណ្ដាលឲ្យវិលមុខពេលព្រឹក ពេលក្រោកពីគេង ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។ ពពួកថ្នាំទាំងនោះមានដូចជា ថ្នាំផ្សះ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ថ្នាំប្រឆាំងនឹងមេរោគ ថ្នាំប្រឆាំងមេរោគអេដស៍ ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំការពារភាពស៊ាំជាដើម។ ចូរពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើមានអាការៈវិលមុខ ក្រោយពេលញ៉ាំថ្នាំទាំងនោះ។

៤.គេងបាត់ដង្ហើម

ប្រសិនបើយើងមានបញ្ហាគេងបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល ក៏បណ្ដាលឲ្យឈាមរបស់យើងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សរីរាង្គខួរក្បាលបានដូចគ្នា នេះក៏ជាមូលហេតុធ្វើឲ្យ មានអារម្មណ៍ឈឺក្បាល វិលមុខពេលភ្ញាក់ពីគេង។ ម្យ៉ាងវិញទៀតផលវិបាកនៃការគេងបាត់ដង្ហើម គឺធ្វើឲ្យយើងវិលមុខ អស់កម្លាំង នៅពេលភ្ញាក់ពីគេងតែម្ដង។

៥.ជំងឺខ្សោយបេះដូង

មានជំងឺខ្សោយបេះដូង ក៏ជាមូលហេតុមួយធ្វើឲ្យយើងក្រោកពីគេង វិលមុខបានដែរ។ ជំងឺខ្សោយបេះដូង គឺស្ដែងឡើយដោយសុខភាពបេះដូងមិនរឹងមាំ និងមិនអាចច្របាច់ឈាមបញ្ជូនទៅកាន់សរីរាង្គគ្រប់គ្រាន់ទៅតាមតម្រូវការ ការណ៍នេះក៏អាចប៉ះពាល់ទៅដល់ចរន្ដឈាមក្នុងរាងកាយទើបធ្វើឲ្យវិលមុខពេលក្រោកពីគេង។

៦.គេងមិនគ្រប់គ្រាន់

យើងក៏ដឹងហើយថា ការគេងគឺជារឿងសំខាន់បំផុតសម្រាប់សុខភាពទូទៅ មិនថា សុខភាពបេះដូង ឬសុខភាពខួរក្បាលនោះទេ គឺត្រូវការគេងឲ្យបានគ្រប់គ្រាន់។ តួយ៉ាងជាមធ្យមយើងត្រូវការគេងឲ្យបាន៧ម៉ោងក្នុងថ្ងៃ ឬតិចបំផុត ត្រឹម៦ម៉ោងទើបមិនប៉ះពាល់ដល់សុខភាព ដូច្នេះប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់ នោះនឹងធ្វើឲ្យយើងប្រឈម វិលមុខអស់កម្លាំងជាមិនខាន។

៧.ជំងឺទឹកនោមផ្អែម

អ្នកជំងឺទឹកនោមផ្អែមទាំង២ប្រភេទ នៅពេលជាតិស្ករក្នុងឈាមចុះមដល់ ចន្លោះពី ៦៥ ដល់​ ៧០ មិល្លីក្រាមក្នុងមួយដេស៊ីលីត្រ ក៏អាចជួបប្រទះអាការៈវិលមុខ អស់កម្លាំង នៅពេលក្រោកពីគេងបានដែរ។ ប្រសិនបើអ្នកជំងឺជួបអាការៈបែបនេះ ប្រញាប់តេស្ដមើលកម្រិតជាតិស្ករ និង ស្វែងរកអាហារ ផ្អែមៗញ៉ាំដើម្បីបន្ធូរបន្ថយអាការៈវិលមុខនេះ ឬស្វែងរកជំនួយពីមនុស្សដែលនៅក្បែរខ្លួនជាងគេ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖គេងត្រឹម ៥ ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ ប្រឈមហានិភ័យសុខភាពជាច្រើន

ចុចអាន៖ចេះរបៀបក្រោកពីគេងត្រឹមត្រូវ​ ដឹងតែបានផលល្អច្រើនដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៣ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម