សុខភាព
ក្រៅពី កម្ពុជា ប្រទេស អាស៊ាន ៣ ទៀតក៏កំពុងប្រុងជើងការខ្ពស់ចំពោះជំងឺផ្ដាសាយបក្សី H5N1
បន្ទាប់ពីកុមារីកម្ពុជាអាយុ ១១ ឆ្នាំម្នាក់បានស្លាប់ ដោយសារជំងឺគ្រុនផ្តាសាយបក្សី H5N1 ក្នុងនោះ អាជ្ញាធរថៃ វៀតណាម និងឡាវក៏បានចេញសេចក្តីជូនដំណឹងអំពីការផ្ទុះឡើងដែលអាចកើតមាននៅក្នុងប្រទេស ក៏ដូចជាត្រូវមានការប្រុងប្រយ័ត្ន ដើម្បីដោះស្រាយបញ្ហានេះផងដែរ ។

នាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) លោកវេជ្ជបណ្ឌិត Sopon Iamsirithaworn បាននិយាយថា DDC បាននិងកំពុងសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីកំណត់ការឆ្លងជំងឺផ្ដាសាយបក្សី H5N1 បន្ទាប់ពីប្រទេសថៃមិនបានរកឃើញវីរុសមួយនេះអស់រយៈពេល ១៦ ឆ្នាំមកហើយ ។
ចំណែកវិទ្យាស្ថានប៉ាស្ទ័ររបស់វៀតណាមនៅក្នុងទីក្រុងហូជីមិញ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភាគខាងត្បូង ដែលនៅជិតព្រំដែនវៀតណាម និងកម្ពុជា ឲ្យមានការប្រុងជើងការខ្ពស់ផងដែរ ចំពោះជំងឺផ្ដាសាយបក្សី H5N1 នេះ ។

នាយករងនៃវិទ្យាស្ថានប៉ាស្ទ័រ លោកវេជ្ជបណ្ឌិត Nguyen Vu Thong បានសង្កត់ធ្ងន់ថា ដើម្បីបញ្ឈប់ការផ្ទុះឡើងដែលអាចកើតមាននេះ, តំបន់ព្រំដែនគួរតែបង្កើនការឃ្លាំមើលជំងឺរលាកសួតមួយនេះ ហើយបញ្ជូនសំណាកករណីសង្ស័យទៅវិទ្យាស្ថានដើម្បីធ្វើតេស្ត ។
ស្របពេលជាមួយគ្នានេះ ប្រទេសឡាវ ក៏បានចេញសេចក្ដីជូនដំណឹងដូចគ្នា ដល់ប្រជាជននៅខេត្ត Champasack និងខេត្ត Attapeu ភាគខាងត្បូង ដែលមានព្រំដែនជាប់ជាមួយកម្ពុជា ចំពោះវីរុស H5N1 នេះ ខណៈអាជ្ញាធរសុខាភិបាលកំពុងអនុវត្តវិធានការ ដើម្បីការពារការផ្ទុះឡើងដែលអាចកើតមាននៅក្នុងប្រទេស ។

គួរបញ្ជាក់ថា បច្ចុប្បន្នជំងឺផ្ដាសាយបក្សី H5N1 បានរីករាលដាលដល់ប្រទេស និងដែនដីសរុបចំនួន ២១ ហើយ ខណៈគិតពីឆ្នាំ ២០០៣ ដល់ត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៣ ពិភពលោកមានករណីឆ្លងជំងឺនេះសរុបចំនួន ៨៧៣ ករណី និងមានអ្នកស្លាប់ចំនួន ៤៥៨ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times
ចុចអាន ៖ មកដឹងចំនួនអ្នកឆ្លង និងស្លាប់សរុប បណ្ដាលមកពីជំងឺផ្ដាសាយបក្សី H5N1 លើពិភពលោក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?