Connect with us

សុខភាព

កម្លាំងជំនាញបសុព្យាបាល​ចុះបាញ់ថ្នាំសម្លាប់មេរោគ​តាមកសិដ្ឋានរបស់កសិករ

បានផុស

នៅ

ខណ:មានការផ្ទុះជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែង កន្លងមកនេះ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានបើកយុទ្ធនាការចុះធ្វើជីវៈសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគផ្ដាសាយបក្សី ដើម្បីទប់ស្កាត់នូវជំងឺមួយនេះតាមកសិដ្ឋានរបស់កសិករនៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំសហការីរួមមានៈ លោក គូចាន់ថន លោក ទួន វ៉ាន់ថាត លោក សែម សុខា ចុះបាញ់ឆ្នាំសម្លាប់មេរោគផ្ដាសាយបក្សី នៅក្នុងកសិដ្ឋានរបស់កសិករ ស្ថិតក្នុងភូមិចង្វារឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានកសិដ្ឋានកសិករឈ្មោះ ជៀប សំអាត ដែលមានចិញ្ចឹមសត្វមាន់សាច់ចំនួន ១.១០០ ក្បាល ដែលមានមេបង្កាត់ពូជចំនួន ១០០ ក្បាលផងដែរ។

លោក កែន ចាន់សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបក្សសុព្យាបាលបានផ្ដល់នូវមតិណែនាំដល់កសិករឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់លើជំងឺផ្ដាសាយបក្សីនេះ ហាមយកបក្សីមិនស្គាល់ប្រវត្តិច្បាស់លាស់ ចូលក្នុងកសិដ្ឋាន និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសវាងនូវជំងឺឆ្លងផ្សេងៗ។

លោក កែន ចាន់សុជាតិ បន្ថែមថា បន្ទាប់ពីកាន់ ឬប៉ះពាល់ មាន់ ទា ដែលស្លាប់ដោយសារជំងឺ ត្រូវលាងដែឲ្យបានស្អាត ពេលចូលក្នុងកសិដ្ឋានត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហាមមិនឲ្យក្មេងៗប៉ះពាល់បក្សីដែលស្លាប់ដោយសារជំងឺឬស្លាប់មិនដឹងមូលហេតុ។

ក្នុងឆ្នាំ២០២៣នេះ គ្រប់កសិដ្ឋានចិញ្ចឹមមាន់ ការចិញ្ចឹមបានផលល្អជាងឆ្នាំទៅ ហើយជំនាញនឹងបន្តចុះបាញ់ថ្នាំដើម្បីសម្លាប់មេរោគជូនដល់គ្រប់កដិដ្ឋានក្នុងខេត្តទាំងអស់។ ជាងនេះទៀត យើងបានដាក់កម្លាំងប្រចាំការត្រួតពិនិត្យការចរាចរណ៍នាំសត្វចូលបើគ្មានលិខិតអនុញ្ញាតមិនឲ្យចូលក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដាច់ខាត៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម