សុខភាព
ហេតុផលទាំង ៧ ធ្វើឲ្យមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង មិននឹកស្មានដល់
ជំងឺសរសៃឈាមបេះដូងគឺជាជំងឺបេះដូងទូទៅដែលប៉ះពាល់ដល់សរសៃឈាមសំខាន់ៗដែលផ្គត់ផ្គង់សាច់ដុំបេះដូង ជាធម្មតាជំងឺ បេះដូងត្រូវបានបង្កឡើងដោយការរួមបញ្ចូលគ្នានៃទម្លាប់និង កត្តាដែលមិននឹកស្មានដល់អាចបង្កើនលទ្ធភាពនៃជំងឺសរសៃឈាមបេះដូង។
ខាងក្រោមនេះគឺជាហេតុផលទាំង ៧ ធ្វើឲ្យមានហានិភ័យនៃជំងឺសរសៃឈាមបេះដូងមិននឹកស្មានដល់៖
១. ការជក់បារីអេឡិចត្រូនិច

យោងតាមសមាគមន៍បេះដូងអាមេរិក ការប្រើប្រាស់ផលិតផលនីកូទីនស្រូបដូចជា បារីអេឡិច ត្រូនិក និងបារី គឺជាមូលហេតុចម្បងនៃការស្លាប់ដែលអាចការពារបាននៅក្នុងប្រទេសនេះ ប្រហែលមួយភាគបីនៃការស្លាប់ទាំងអស់កើតចេញពីជំងឺបេះដូង។ ការសិក្សាឆ្នាំ ២០១៨ របស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ បានរកឃើញថា ការជក់បារីប្រចាំថ្ងៃអាចបង្កើនហានិភ័យនៃការគាំងបេះដូងទ្វេដង។
២. កត្តាជនជាតិ

យោងតាមសមាគមន៍បេះដូងអាមេរិក ជនជាតិស្បែកខ្មៅ ទំនងជាស្លាប់ដោយសារជំងឺសរសៃឈាម បេះដូង ច្រើនជាងប្រជាជនដទៃទៀត។ និន្នាការនេះអាចបណ្តាលមកពីមិនត្រឹមតែពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើភាពខុសគ្នានៃសេដ្ឋកិច្ចសង្គម និងរបៀបរស់នៅ។ ជនជាតិអាមេរិក អាស៊ីខាងត្បូងក៏មានហានិភ័យខ្ពស់នៃជំងឺបេះដូងផងដែរ ប្រហែលមួយភាគបួននៃចំនួនប្រជាជន ពិភពលោកគឺជាជនជាតិអាស៊ីខាងត្បូង ប៉ុន្តែពួកគេមានចំនួន ៦០ ភាគរយនៃ អ្នកជំងឺបេះដូងទាំងអស់។
៣. ទាក់ទងឫរាប់អានមនុស្សអវិជ្ជមាន

តាមមការសិក្សាខ្លះបង្ហាញថា ការទាក់ទងជាមួយមិត្តអវិជ្ជមានអាចធ្វើឲ្យបេះដូងអ្នកប្រឈម នឹងគ្រោះថ្នាក់ ការសិក្សាឆ្នាំ ២០១៥ មួយទៀតលើមនុស្សចាស់បានរកឃើញថា មិត្តភាពអវិជ្ជមាន អាចធ្វើឱ្យពួកគេប្រឈមនឹងជំងឺលើសឈាម។
៤. ការនៅលីវ លែងលះ ឬមេម៉ាយ

ការវិភាគឆ្នាំ ២០១៨ នៃករណីជំងឺសរសៃឈាមបេះដូងនៅចន្លោះឆ្នាំ ១៩៦៣ ដល់ ២០១៥ រួមទាំង ទិន្នន័យលើមនុស្សពីរលាននាក់ដែលមានអាយុចន្លោះពី ៤២ ទៅ ៧៧ ឆ្នាំនៅជុំវិញពិភពលោកបាន រកឃើញថាមនុស្សនៅលីវមានហានិ ភ័យខ្ពស់នៃជំងឺបេះដូង។
៥. ការធ្វើការវេនយប់ ឬកាលវិភាគមិនទៀងទាត់

ការសិក្សាបានភ្ជាប់ការគេងមិនគ្រប់គ្រាន់ទៅនឹងជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង ប៉ុន្តែការ សិក្សាថ្មីៗក៏បង្ហាញដែរថា គុណភាពនៃដំណេកគឺសំខាន់ដូចគ្នានឹងចំនួនម៉ោងដែលអ្នកគេងដែរ។ អ្នកដែលធ្វើការវេនយប់ជាទៀងទាត់ និងគេងច្រើនពេក ឬតិចពេកក្នុងពេលថ្ងៃ ក៏មានហានិភ័យខ្ពស់ នៃជំងឺសរសៃឈាមបេះដូងផងដែរ ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of the American Heart Association បានរកឃើញ។
៦. ត្រចៀកមានស្នាមជ្រីវជ្រួញ ឬកោងនៅមុំ ៤៥ ដឺក្រេ

ផ្នត់ត្រចៀកអង្កត់ទ្រូងដែលក្រវិលត្រូវបានពាក់ត្រូវបានគេស្គាល់ថាជាសញ្ញារបស់ Frank ដែលត្រូវបានប្រើជាសញ្ញាសម្គាល់សក្តានុពលសម្រាប់ជំងឺសរសៃឈាមបេះដូង (CAD) តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ។ រូបរាងប្លែកនៃត្រចៀកអាចបង្ហាញពីកង្វះការផ្គត់ផ្គង់ឈាមទៅផ្នែកខ្លះនៃរាងកាយ។
៧. ការផ្លាស់ប្តូរប្រាក់ចំណូលភ្លាមៗ

ការសិក្សាឆ្នាំ ២០១៩ នៅក្នុងទស្សនាវដ្តី Circulation បានរកឃើញថា ការប្រែប្រួលនៃប្រាក់ចំណូលផ្ទាល់ខ្លួនបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ការរស់នៅក្នុងភាពក្រីក្រក៏អាចបង្កើនហានិភ័យនៃជំងឺនេះផងដែរ។
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ