Connect with us

សុខភាព

ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង

បានផុស

នៅ

ក្រសួងសុខាភិបាលនៃប្រទេសថៃ បានចេញសេចក្តីប្រកាសព្រមានដល់សាធារណជនដោយជំរុញឲ្យបញ្ឈប់ការទទួលទានអាហារពេលព្រឹកដ៏ពេញនិយម នោះគឺនំឆាខ្វៃជាមួយតែទឹកដោះគោឬកាហ្វេ ព្រោះវាមិនល្អសម្រាប់សុខភាពឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកនៃក្រសួងសុខាភិបាល មាន​ប្រសាសន៍​ថា “ដើម្បី​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ដែល​មាន​សុខភាព​ល្អ គួរ​ចៀសវាង​អាហារ​រហ័ស​ដែល​ផ្ដល់​ថាមពល​ខ្លាំង​ពេក ឬ​ត្រូវ​ចៀន​ច្រើន​មុខ​ដូច​ជាឆាខ្វៃ​ជាមួយ​ទឹកដោះគោ​ខាប់​ និង​តែ​ទឹកកក​ផ្អែមៗជាដើម”។ ជាពិសេសឆាខ្វៃគឺជាអាហារសម្រន់ដែល​មាន​កាបូអ៊ីដ្រាតនិង​ខ្លាញ់ឆ្អែត ហើយ​ផ្តល់​ថាមពល​ខ្ពស់ ខណៈវាល្អ​សម្រាប់អ្នកដែលចង់បង្កើន​ថាមពល ប៉ុន្តែ​មិន​ស័ក្ដិសម​សម្រាប់​អ្នក​មាន​ក្រពេញ​ទីរ៉ូអ៊ីត​លើស​ទម្ងន់ និង​លើស​ឈាម​ទេ។

លោក​វេជ្ជបណ្ឌិត Suwanchai បាន​បង្ហាញ​ថា ប្រេង​ឆា​ដែល​ប្រើ​សម្រាប់​ចៀន​បំពង​ឆាខ្វៃ ជា​រឿយៗ​ត្រូវ​កែច្នៃ​ឡើងវិញ ដែលវា​អាចមានសារធាតុ​បង្កមហារីក។ ជាវិធានការបង្ការទុក​ជាមុន លោក​បាន​ផ្ដល់​អនុសាសន៍​ថា អ្នកប្រើប្រាស់កំណត់ការទទួលទាន​ម្សៅ​ចៀន មិន​ឲ្យ​លើស​ពី​ពីរ​គូ​ក្នុង​មួយថ្ងៃ។

ដោយឡែក ​អ្នក​ជំនាញ​សុខភាព​ក៏​បាន​ព្រមាន​អ្នក​និយមទទួលទាន​តែ​ទឹកកក​អំពី​ហានិភ័យ​សុខភាព​ ដែល​អាចកើត​ដោយ​កត់សម្គាល់​ថា ២០០មីលីលីត្រ​មាន​ផ្ទុកកាបូអ៊ីដ្រាត ៦៩ ក្រាម ខ្លាញ់ ១៥ ក្រាម និងជាតិស្ករ ៥៣ ក្រាម ស្មើនឹងប្រមាណ ១៣ ស្លាបព្រា។ បរិមាណជាតិស្ករ និងកាឡូរីខ្ពស់នៃ​ភេសជ្ជៈ​ដ៏ពេញនិយមនេះ អាចនាំឲ្យ​មានផលវិបាកផ្សេងៗចំពោះសុខភាព ហើយបុគ្គលម្នាក់ៗត្រូវបានគេណែនាំឲ្យ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ។ ការទទួលទានតែទឹកកក​ញឹកញាប់ អាចបណ្តាល​ឲ្យ​កើតជំងឺ​ទឹកនោមផ្អែម មហារីក សំពាធឈាម​ខ្ពស់ ធាត់ និង​ជំងឺសរសៃឈាមបេះដូង និងសរសៃឈាម​ខួរក្បាលដោយមិនដឹងខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖ប្រវត្តិនំឆាខ្វៃ ឬ យ៉ាវឆាខ្វៃ ដែលអ្នកបរិភោគមួយចំនួនមិនធ្លាប់ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងសុខាភិបាល រៀបចំកម្មវិធី រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ មានអ្នកចូលរួមជិត ១ពាន់នាក់

សន្តិសុខសង្គម១៥ នាទីutes មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

Sokha Hotels

ព័ត៌មានពេញនិយម